៤ ខែដំបូងនៃឆ្នាំនេះ ដំណាំកសិកម្មរបស់កម្ពុជាជិត ៣លានតោនត្រូវបាននាំចេញទៅទីផ្សារបរទេស
សេដ្ឋកិច្ច May 3, 2021 Khmernote

យោងតាមការចុះផ្សាយរបស់​ក្រសួងព័ត៌មានកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា កម្ពុជាបាននាំចេញផលិតផលកសិកម្មប្រមាណ ២,៨១៧,៤៨៥ តោន ក្រៅពីអង្ករទៅទីផ្សារបរទេសក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ ពោលគឺកើនឡើង ៦៤.៤៥% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ទោះបីមានវិបត្តិរាតត្បាតវីរុសកូវីដ​-១៩ ក៏ដោយក្ដី។

ជាមួយគ្នានេះដែរ តួលេខពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានបង្ហាញថា ក្នុងរយៈពេលនេះដំណាំកសិកម្មរបស់កម្ពុជាជាង ៥០ ប្រភេទត្រូវបានដឹកជញ្ជូនទៅកាន់ ២៦ ប្រទេសជុំវិញពិភពលោក។ ក្នុងនោះផលិតផលកសិកម្មដែលបាននាំចេញរួមមាន៖ ដំឡូងមី គ្រាប់ស្វាយចន្ទី ពោត សណ្តែក ចេក ផ្លែទទឹម មង្ឃុត ម្រេច ម្ទេស និងបន្លែជាដើម។

គួរបញ្ជាក់ផងដែរថា ទីផ្សារសំខាន់សម្រាប់ផលិតផលកសិកម្មរបស់ប្រទេសកម្ពុជារួមមាន ប្រទេសចិន សហភាពអឺរ៉ុប ប្រទេសអាស៊ានឥណ្ឌា ជប៉ុន កូរ៉េ រុស្ស៊ី អូស្ត្រាលី និងប្រទេសជាច្រើនទៀត៕

ប្រភព៖ information