សហភាពអ៉ឺរ៉ុប មានគោលបំណងបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរ ដើម្បីអនុញ្ញាតឱ្យទេសចរបរទេសដែលចាក់វ៉ាក់សាំងរួចអាចចូលក្នុងប្លុកបាន
ទេសចរណ៍ May 4, 2021 Khmernote

សហគមន៍អ៉ឺរ៉ុប បានស្នើរដ្ឋជាសមាជិករបស់ខ្លួនបន្ធូរបន្ថយការរឹតត្បិតប្រឆាំងនឹងមេរោគឆ្លងលើការធ្វើដំណើរដែលមិនចាំបាច់ ដែលអនុញ្ញាតឱ្យទេសចរបរទេសចាក់វ៉ាក់សាំងរួចអាចចូលក្នុងប្លុកបាន។ គណៈកម្មការអ៉ឺរ៉ុបដែលជាសមាជិកប្រតិបត្តិនៃសហភាពអឺរ៉ុបបានគូសបញ្ជាក់នូវសំណើថ្មីកាលពីថ្ងៃច័ន្ទ ម្សិលមិញ នេះបើយោងតាមការចុះផ្សាយរបស់សសារព័ត៌មាន​ជប៉ុន​ NHK។

ប្រភពដដែលបានឲ្យដឹងថា សហគមន៍អ៉ឺរ៉ុបគ្រោងនឹងទទួលបានការយល់ព្រមពីសមាជិករបស់ខ្លួននៅចុងខែឧសភា និងណែនាំច្បាប់ធ្វើដំណើរថ្មីនៅក្នុងខែមិថុនា។ ផែនការថ្មីនេះ មានគោលបំណងជំរុញឧស្សាហកម្មទេសចរណ៍សម្រាប់រដូវវិស្សមកាលនារដូវក្តៅនេះ។

យ៉ាងណាមិញនៅក្រោមផែនការនេះ អ្នកដែលបានចាក់វ៉ាក់សាំងជាមួយវ៉ាក់សាំងដែលអនុញ្ញាតដោយសហភាពអ៉ឺរ៉ុប អាចចូលក្នុងប្លុកបាន ទោះបីជាហេតុផលមិនចាំបាច់ក៏ដោយ។ ជាមួយគ្នានោះ ពួកគេនឹងអនុញ្ញាតឱ្យធ្វើដំណើរពីប្រទេសនានាដែលមាន ស្ថានភាពរាតត្បាតប្រសើរឡើងវិញ។

គួរបញ្ជាក់ផងដែរថា ការធ្វើដំណើរទាំងអស់ត្រូវបានអនុញ្ញាត បន្ទាប់ពីបានឃើញចំនួនឆ្លងវីរុស Covid-19​ នាពេលបច្ចុប្បន្នមានចំនួន ២៥នាក់ ក្នុងចំណោមអ្នកធ្វើតេស្ត ១០០,០០០ នាក់ទៅ ១០០ នាក់។ បច្ចុប្បន្ននេះប្រជាជនមកពីប្រទេសចំនួនប្រាំពីររួមទាំងអូស្រ្តាលីនិងកូរ៉េខាងត្បូង អាចចូលក្នុងសហភាពអ៉ឺរ៉ុប ដោយមិនគិតថាតើពួកគេត្រូវបានចាក់វ៉ាក់សាំង ឬ មួយក៏អត់ឡើយ៕

អត្ថបទ៖​ លីនី
ប្រភព៖ nhk