ព័ត៌មានចុងក្រោយ
  • រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ កម្ពុជាមានលទ្ធភាពផ្គត់ផ្គង់បន្លែ ត្រី សាច់ដោយខ្លួនឯងបាន បើទោះបីជាវៀតណាមបិទការនាំចូលបន្លែក៏ដោយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 22, 2021 Khmernote

    រដ្ឋមន្ត្រីក្រសួងកសិកម្មបានអះអាងថា ក្នងដំណាក់កាលនៃ ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល នេះកម្ពុជាអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងផ្គត់ផ្គង់បន្លែ ត្រី សាច់ ពី៧៥% ទៅ១០០% ដោយខ្លួនឯងបាន ។ឯកឧត្តម វេងសាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទមានប្រសាសន៍ថា ការបិទជាឯកតោភាគីពីភាគីវៀតណាមមិនឲ្យបន្លែរបស់ខ្លួនចូលមកកម្ពុជានៅក្នុងអំឡុងពេលនេះ គឺជាឱកាស ដ៏ល្អមួយសម្រាប់កសិករកម្ពុជាទៅវិញទេ គឺយើងឈានទៅដល់ការផ្គត់ផ្គង់ដោយខ្លួនឯង ព្រោះកន្លងមកយើងពិបាកប្រកួតប្រជែងតម្លៃជាមួយប្រទេសជិតខាង ដោយគេលក់ក្នុងតម្លៃថោកជាងបន្លែក្នុងស្រុកយើង។ សំឡេង៖ «ផលិតផលរបស់យើងអាចផ្គត់ផ្គង់បានប្រចាំឆ្នាំប្រមាណ៧០% ហើយក្នុង រដូវរំហើយអាចផ្គត់ផ្គង់បាន៨០ភាគរយ តែនៅរដូវក្តៅនេះអាចថយមកវិញ ។តែទោះជាយ៉ាងណាមិនខ្វះទេ!។កន្លងមកយើងមិនទាន់អាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន ដោយសាតែគេនាំចូលផលិតផលមួយចំនួនមានតម្លៃថោកជាងយើង។ មួយទៀតកន្លងមកគេគ្រប់គ្រងទីផ្សារហេដ្ឋារចនាសម្ព័ន្ធលក់នៅកម្ពុជាបានស្ទើរទាំងស្រុង។ ដូច្នេះយើងពិបាកប្រជ្រៀតក្នុងការបែងចែកទីផ្សារនេះ។ ប៉ុន្តែឥឡូវនេះជាឱកាសល្អសម្រាប់កម្ពុជាហើយកសិករមានលទ្ធភាពក្នុងការផលិតដាំដុះបន្លែសម្រាប់ផ្គត់ផ្គង់បន្លែនៅប្រទេសកម្ពុជាយើង »។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា នៅក្នុងអំឡុងពេលនៃការបិទខ្ទប់តំបន់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល

  • លោក Joe Biden សំរេចគោលដៅរបស់ខ្លួនបានហើយក្នុងការចាក់វ៉ាក់សាំងចំនួន ១០០លានដូសដល់ប្រជាជន ដើម្បីផ្លាស់ប្តូរជីវិតនៅអាមេរិកឱ្យប្រសើរឡើង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 22, 2021 Khmernote

    ប្រធានាធិបតីអាមេរិកលោក Joe Biden បានមានប្រសាសន៍ថា រដ្ឋបាលរបស់លោក បានចាក់វ៉ាក់សាំងការពារវីរុស Covid-19 ចំនួន ២០០ លានម្ជុល (Shot) ដោយបំពេញគោលរបស់ប្រធានាធិបតីរូបនេះមុនពេលកំណត់។ គួររម្លឹកថា លោក Biden បានសន្យាថា នឹងផ្តល់នូវវ៉ាក់សាំង ២០០ លានម្ជុល (Shot) ឬ ស្មើនឹង ១០០លានដូសនេះក្នុងរយៈពេល ១០០ថ្ងៃដំបូងរបស់លោក នៃការចូលកាន់ដំណែង។ នាពេលនោះលោកបានមានប្រសាសន៍ថា « ១០០ ថ្ងៃដំបូងរបស់ខ្ញុំនឹងមិនបញ្ចប់វីរុស Covid-19 ទេ តែយើងអាចផ្លាស់ប្តូរកម្រិតនៃជំងឺ និងផ្លាស់ប្តូរជីវិតនៅអាមេរិកឱ្យប្រសើរឡើង »។

  • កាស៊ីណូ ធំជាងគេនៅក្រុងមួយនៃប្រទេសវៀតណាម ប្រកាសពីការខាតបង់ ៦ ត្រីមាសជាប់ៗគ្នា អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម April 22, 2021 Khmernote

    Royal International Corporation ដែលប្រតិបត្តិការកាស៊ីណូធំជាងគេនៅភាគខាងជើងទីក្រុង Ha Long ប្រទេសវៀតណាមបានរាយការណ៍ពីការខាតបង់ក្រោយបង់ពន្ធជិត ១.២៧ ពាន់លានដុង (១.១៧ លានដុល្លារ) ក្នុងត្រីមាសទី១។ ក្រុមហ៊ុនបានឲ្យដឹងបន្ថែមថា ការខាតបង់លើកនេះគឺជា ត្រីមាសទី៦ ហើយ ពោលគឺ ខាត ៦ត្រីមាសជាប់ៗគ្នាតែម្ដង បន្ទាប់ពីក្រុមហ៊ុនបានរាយការណ៍ពីការខាតបង់កន្លងមក។ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន ក្រុមហ៊ុនដែលចុះបញ្ជីមូលបត្រ HCMC មួយនេះ បានស្តីបន្ទោសការខាតបង់ដោយសារតែផលប៉ះពាល់នៃការផ្ទុះឡើងរលកថ្មីនៃ Covid-19 ដែលបានកើតឡើងនៅចុងខែមករាឆ្នាំនេះ។ ការផ្ទុះនេះ បានធ្វើឲ្យប្រាក់ចំណូលនៅត្រីមាសទី១ ធ្លាក់ចុះ ២៤% ពីមួយឆ្នាំទៅមួយឆ្នាំមកត្រឹម ២៧ ពាន់លានដុង

  • វៀតណាម ផ្តល់ជំនួយសប្បុរសធម៌ដល់កម្ពុជា ចំនួន ៣០០ ០០០ ដុល្លារអាមេរិក ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 22, 2021 Khmernote

    ដើម្បី​ចូលរួមចំណែក​ក្នុង​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុងប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១ ម្សិលមិញ​នេះ រដ្ឋាភិបាល​វៀតណាម បានផ្តល់​ជំនួយ​សប្បុរ​ស​ធម៌​ជា​ថវិកា​ចំនួន ៣០០ ០០០​ដុល្លារ​អាមេរិក ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) ទទួលបានកាលពីពេលថ្មីៗនេះ​។​ ​សេចក្តីប្រកាស​ព័ត៌មាន​បានបញ្ជាក់​បន្ថែម​ថា ថ្នាក់ដឹកនាំ​វៀតណាម ក៏បាន​សម្តែង​នូវ​ជំនឿ​ជឿជាក់​យ៉ាង​មុតមាំ​ថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រទេស​កម្ពុជា​នឹង​អាច​ជម្នះ​បាន​នូវ​ការលំបាក​បង្កដោយ​រោគរាតត្បាត​នេះ​ដោយ​ជោគជ័យ និង​ងើប​ឡើងវិញ​យ៉ាងរឹងមាំ​ជាង​មុន ក្នុងពេល​ឆាប់ៗ​ខាងមុខ​។​ ​ដោយឡែក រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម

  • ក្រោយដាក់ឲ្យប្រើប្រាស់ទីផ្សារអនឡាញ ក្រសួងពាណិជ្ជកម្ម បង្ហាញតំបន់គោលដៅតម្លើងស្តង់ដាក់លក់ គ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្នុងតំបន់ក្រហម សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 22, 2021 Khmernote

    នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងពាណិជ្ជកម្ម បង្ហាញតំបន់គោលដៅតម្លើងស្តង់ដាក់លក់ គ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្នុងតំបន់ក្រហម។ សូមបញ្ជាក់ថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្មនឹងបន្ថែមបន្លែមួយចំនួន មានដូចជា ស្ពៃក្តោប ត្រសក់ ត្រប់ស្រួយ ពោត ជាដើម ហើយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នឹងសម្របសម្រួលអោយមានត្រី សាច់សំរាប់ការងារនេះផងដែរ៕ ប្រភព៖ ក្រសួងព័ត៌មាន

  • ក្រសួងកសិកម្ម៖ បច្ចុប្បន្នកម្ពុជាត្រូវការបន្លែប្រមាណ ១លានតោនក្នុងមួយឆ្នាំ ខណៈការផលិតបានតែជាងកន្លះលានតោន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 21, 2021 Khmernote

    ក្រសួងកសិកម្មបាន រុក្ខប្រមាញ់ និងនេសាទបានឱ្យដឹងថា បច្ចុប្បន្នកម្ពុជា មានតម្រូវការបន្លែក្នុងស្រុកប្រចាំ ឆ្នាំប្រមាណ ១លានតោន ប៉ុន្តែការផលិត និងផ្គត់ផ្គង់ក្នុងស្រុកបានប្រមាណ ០.៧៥លានតោនប៉ុណ្ណោះ ដូច្នេះហើយក្រសួង បាននិងកំពុងជំរុញឱ្យប្រជាពលរដ្ឋដាំដុះឱ្យបានច្រើនបន្ថែមទៀត ដើម្បីអាចឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយការនាំចូល។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងដូច្នេះ ឆ្លើយតបទៅនឹងទស្សនៈរបស់បុគ្គលមួយចំនួន ដែលបានបង្ហោះផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គមថា “ហេតុអ្វីនៅតែនាំចូលបន្លែពីក្រៅប្រទេស”។ ជុំវិញទស្សនៈនេះ ក្រសួងកសិកម្ម បានបកស្រាយបំភ្លឺនូវចំណុចមួយចំនួនពាក់ព័ន្ធនឹងប្រធានបទខាងលើថា តម្រូវការបន្លែក្នុងស្រុកប្រចាំឆ្នាំ មានប្រមាណ ១លានតោន ប៉ុន្តែការផលិត និងផ្គត់ផ្គង់ក្នុងស្រុកបានប្រមាណ ០.៧៥លានតោន។ ដូច្នេះក្រសួងអាចផ្គត់ផ្គង់បានប្រហែល ៧៥ភាគរយ ជាមធ្យម (អាចប្រែប្រួលតាមរដូវ

  • ថៃ ចាប់ផ្ដើមដាក់ឱ្យប្រជាជនប្រើប្រាស់ «លិខិតឆ្លងដែនវ៉ាក់សាំង» សម្រាប់ការធ្វើដំណើរទៅក្រៅប្រទេស ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ April 21, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មានមួយរបស់ប្រទេសថៃ បានឲ្យដឹងថា ប្រជាជនថៃអាចទទួលបានលិខិតឆ្លងដែនវ៉ាក់សាំង (vaccine passports) ដើម្បីធ្វើដំណើរទៅបរទេស។ ប្រភពដដែលបានឲ្យដឹងថា ព្រឹត្តិប័ត្រព័ត៌មាន Royal Gazette បានផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពីការចេញវិញ្ញាបនប័ត្រនៃការចាក់ថ្នាំបង្ការ រឺ លិខិតឆ្លងដែនវ៉ាក់សាំង ដែលនឹងត្រូវចុះហត្ថលេខាដោយលោកវេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយកនៃអគ្គនាយកដ្ឋានត្រួតពិនិត្យជំងឺ។ ក្នុងការផ្សព្វផ្សាយនោះបានបង្ហាញថា វិញ្ញាបនប័ត្រនេះ នឹងត្រូវសរសេរជាភាសាអង់គ្លេស ហើយនឹងមានឈ្មោះអ្នកកាន់ព័ត៌មានផ្ទាល់ខ្លួនក៏ដូចជាព័ត៌មានលំអិតនៃការចាក់វ៉ាក់សាំង Covid-19 ដែលអាចត្រូវបានប្រើសម្រាប់ការធ្វើដំណើរទៅបរទេស។ ជាមួយគ្នានេះដែរ វិញ្ញាបនប័ត្រនេះនឹងត្រូវបានចេញឱ្យតែអ្នកដែលបានទទួលវ៉ាក់សាំង ដែលត្រូវបានចុះបញ្ជីក្រោមច្បាប់នៃឱសថរបស់ប្រទេសថៃ ឬ ត្រូវបានបញ្ជាក់ដោយអង្គការសុខភាពពិភពលោកតែប៉ុណ្ណោះ។ លើសពីនេះឯកសារត្រូវតែមានហត្ថលេខារបស់អគ្គនាយកនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺ ឬ អ្នកដែលត្រូវបានជ្រើសរើស ក៏ដូចជាត្រារបស់ទីភ្នាក់ងារ ហើយលិខិតឆ្លងដែនវ៉ាក់សាំងមួយនឹងបញ្ជាក់បានតែបុគ្គលម្នាក់ប៉ុណ្ណោះ៕ អត្ថបទ៖

  • ប្រជាជនថៃនៅតែស្ពាយបំណុលជាប់ខ្លួន ហើយបំណុលអាចនឹងកើនឡើងទៀត ទោះមានជំនួយពីរដ្ឋាភិបាល និងវិធានការណ៍ស្រោចស្រង់សេដ្ឋកិច្ចក៏ដោយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 21, 2021 Khmernote

    បើទោះបីជាប្រទេសថៃកំពុងចាក់វ៉ាក់សាំងការពារ​ Covid-19 ដែលអាចជួយឲ្យស្ថានភាពប្រទេសត្រឡប់ទៅដូចមុនពេលផ្ទុះវីរុសបានលឿនជាងមុនក៏ដោយ ក៏បំណុលគ្រួសាររបស់ប្រជាជនថៃត្រូវបានគេរំពឹងថា នឹងកើនឡើង។ អ្នកវិភាគនៅ Kasikorn Research បានបង្ហើបថា តាមពិតទៅបំណុលរបស់ប្រជាជនថៃអាចឈានដល់ ៨៩-៩១% នៅដំណាច់ឆ្នាំនេះ។ នៅក្នុងការស្ទង់មតិថ្មីៗនេះ KResearch បានឲ្យដឹងថា អ្នកឆ្លើយតប ១០.៨% បង្ហាញថាអាចនឹងជាប់គាំងនៅក្នុងវិបត្តិហិរញ្ញវត្ថុ។ ក្នុងចំណោមអ្នកដែលអាចជាប់គាំង អ្នកខ្លះបានបង្ហាញពីការធ្លាក់ចុះប្រាក់ចំណូល អសមត្ថភាពក្នុងការកាត់បន្ថយចំណាយ និងបន្ទុកក្នុងការសងបំណុលខ្ពស់ ដោយក្នុងមួយខែលើសពី ៥០% នៃប្រាក់ចំណូលប្រចាំខែរបស់ពួកគេ។ ក្រុមអ្នកឆ្លើយសំណួរស្ទង់មតិនេះក៏មានការព្រួយបារម្ភផងដែរថា ខ្លួនប្រហែលជាមិនអាចផ្គត់ផ្គង់តម្រូវការមូលដ្ឋានរបស់ខ្លួនទៀតនោះទេ។ គួរឲ្យរម្លឹកផងដែរថា តួលេខបំណុលរបស់ប្រជាជនថៃនៅត្រីមាសទី៣ ឆ្នាំ២០២០ ទាបជាង ៨៦.៦% និងដំណាច់ឆ្នាំ ៨៩.២%។