ប្រទេស​ថៃ កាត់បន្ថយពន្ធនាំចេញអង្ករ ទៅកាន់អឺរ៉ុបនិងចក្រភពអង់គ្លេស ដើម្បីជំរុញការប្រកួតប្រជែងអង្កររបស់ខ្លួនក្នុងទីផ្សារពិភពលោក
សេដ្ឋកិច្ច April 29, 2021 Khmernote

គណៈរដ្ឋមន្រ្តីថៃ កាលពីថ្ងៃអង្គារ បានយល់ព្រម​ដើម្បីកាត់បន្ថយពន្ធនាំចេញអង្ករ ទៅកាន់អឺរ៉ុបនិងចក្រភពអង់គ្លេស ក្នុងគោលបំណងដើម្បីជំរុញការប្រកួតប្រជែងនៃអង្ករថៃនៅក្នុងទីផ្សារពិភពលោក។ អ្នកនាំពាក្យរដ្ឋាភិបាលលោកស្រី Ratchada Thanadirek មានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្មបានស្នើឱ្យកាត់បន្ថយពន្ ធដោយផ្អែកលើកិច្ចព្រមព្រៀងរវាងប្រទេសថៃ និងសហភាពអឺរ៉ុប ក៏ដូចជាចក្រភពអង់គ្លេស។

យោងតាម បទប្បញ្ញត្តិថ្មី តម្លៃនាំចេញអង្ករក្រអូបពណ៌ស និងអង្ករ parboiled rice ១០០% នឹងចុះមកនៅត្រឹម ១,៥០០ បាតក្នុងមួយតោន ពី ២៥០០ បាត រីឯនៅចក្រភពអង់គ្លេសវិញ នឹងធ្លាក់ចុះដល់ ១,២០០ បាតក្នុងមួយតោន។ គួរឲ្យដឹងផងដែរថា ថ្មីៗនេះអង្ករថៃបានបាត់បង់ភាពល្បីល្បាញនៅក្នុងទីផ្សារពិភពលោកក្នុងនាមជាពូជស្រូវដែលមានការអភិវឌ្ឍថ្មីៗ ដែលផ្តល់ដោយប្រទេសដទៃទៀត ប៉ុន្តែការកាត់បន្ថយពន្ធនាំចេញនឹងធ្វើឱ្យវាមានការប្រកួតប្រជែងឡើងវិញ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand