- ទេសចរណ៍ទេសចរណ៍ April 19, 2021 Khmernote
យោងតាមសេចក្ដីជូនដំណឹងរួមរបស់ អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ នៅថ្ងៃច័ន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១ នេះ បានឲ្យដឹងថាអាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ នឹងបន្តបិទការទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រចូលទស្សនានៅក្នុងរមណីយដ្ឋានអង្គរសម្រាប់រយៈពេល ០៨ (ប្រាំបី) ថ្ងៃទៀត គិតចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។ ការបន្តបិទនេះ គឺអនុលោមតាមសេចក្ដីសម្រេចរាជរដ្ឋាភិបាលលេខ ៥១ សសរ ចុះថ្ងៃទី១៧ ខែមេសា ស្ដីពីការបន្តការហាមឃាត់ការធ្វើដំណើរ និងបិទរមណីដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩។ សូមជម្រាបផងដែរថា អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ បានសម្រេចបិទការចូលទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រការចូលទស្សនា ក្នុងរមណីយដ្ឋានអង្គរម្ដងរួចមកហើយសម្រាប់រយៈពេល
- អាជីវកម្មអាជីវកម្ម April 19, 2021 Khmernote
យោងតាមសេចក្ដីជូនដំណឹងដែលបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យមុននេះបន្តិចបានឲ្យដឹងថា រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានសម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារបន្លែចំនួន ៤ទីតាំងនៅក្នុងខណ្ឌរួមមាន៖ ផ្សារសិនជូរីផ្លាហ្សា ស្ថិតក្នុងសង្កាត់កាកាបទី១ ផ្សារទួលពង្រ ផ្សារឯករាជ្យ១ និងផ្សារត្រពាំងថ្លឹង ដែលស្ថិតក្នុងសង្កាត់ចោមចៅទី១ នៃខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សេចក្ដីជូនដំណឹងបានបញ្ជាក់ថា ផ្សារទាំង ៤កន្លែងនេះនឹងត្រូវផ្អាកចាប់ពីថ្ងៃទី១៩ ខែមេសា នេះរហូតដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញ-ចូល ក្នុងទីតាំងផ្សារខាងលើ៕ អត្ថបទ៖ លីនី
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 19, 2021 Khmernote
រដ្ឋបាលរាជធានីភ្នំពេញបានផ្ទេរជាបណ្តោះអាសន្ននូវផ្សារបន្លែបោះដុំផ្សារដើមគរទៅលក់នៅ ផ្សារកួរស្រូវនៅផ្លូវជាតិ លេខ២ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញបានបិទផ្សារដើមគរជាបណ្តោះអាសន្ន ដោយសារមានការរីករាលដាលជំងឺកូវីដ-១៩ ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតផ្សារថ្មីមួយទៀត ជាបណ្តោះអាសន្ននៅស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល ដើម្បីបញ្ជូនបន្លែបង្ការនានាទៅលក់នៅផ្សារនោះ ដើម្បីបែងចែកបន្លែ បង្ការ ជំនួសផ្សារដើមគរដែលត្រូវបានបិទ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ។ សូមបញ្ជាក់ថា ផ្សារដើមគរគឺជាផ្សារបន្លែដ៏ធំមួយនៅក្នុងរាជធានីភ្នំពេញ ត្រូវបានបិទដោយសារតែការរីករាលដាលនៃជំងឺ កូវីដ-១៩ ដែលបានធ្វើឱ្យអាជីវកររាប់រយនាក់បានឆ្លងនូវជំងឺនេះ ហើយត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ធ្វើការបិទជា បណ្តោះអាសន្ន មកដល់ពេលនេះ។ ផ្សារបន្លែថ្មីជាបណ្តោះអាសន្ននេះ មានទីតាំងនៅតាមផ្លូវជាតិលេខ២ ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 19, 2021 Khmernote
សហព័ន្ធស្រូវអង្ករកម្ពុជា ប្រកាសថា ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកក្នុងពេលអនុវត្តវិធានការបិទខ្ទប់ នៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ អាចទទួលបានការបញ្ចុះតម្លៃចំពោះការ ទិញអង្ករ សម្រាប់បរិភោគប្រចាំថ្ងៃ។ តាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ការបញ្ចុះតម្លៃនេះ មានចាប់ពីចំនួន ២០ម៉ឺនរៀល ទៅ ៤០ ម៉ឺនរៀល ក្នុងមួយតោន ឬស្មើនឹង១ម៉ឺនរៀល ទៅ២ម៉ឺនរៀល ក្នុងមួយបេទម្ងន់៥០ គីឡូក្រាម នៃតម្លៃគោល ទៅតាមប្រភេទ និងគុណភាពអង្ករ ដែលមាននៅក្នុងស្តុក ចាប់ពីពេលនេះតទៅ រហូតដល់ស្ថានការណ៍បានធូរស្បើយឡើងវិញ។ សហព័ន្ធស្រូវអង្ករកម្ពុជា បន្តថា សាធារណជនដែលចង់ទិញអង្ករដោយមានការបញ្ចុះតម្លៃនេះ អាចទាក់ទងក្រុមហ៊ុន និងរោងម៉ាស៊ីន ដូចជា
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 19, 2021 Khmernote
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េបានផ្តល់អំណោយសម្ភារៈវេជ្ជសាស្ត្រដល់ក្រសួងសុខាភិបាលកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩។ ការផ្ដល់នេះធ្វើឡើងតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ដែលហៅកាត់ថា (KOICA)) ក្នុងគោលបំណងជួយដល់ក្រសួងសុខាភិបាល ក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ នៅកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ KOICA Cambodia Office នៅព្រឹកនេះបានឲ្យដឹងថា សម្ភារៈវេជ្ជសាស្ត្រដែលជាជំនួយរបស់សារធារណៈកូរ៉េរួមមាន៖ ឧបករណ៍ធ្វើតេស្ត RNA Extraction Kits ចំនួន ១៨,៧៥០ ឈុត, ឧបករណ៍ធ្វើតេស្ត SD Biosensor ចំនួន ១៤,៤០០ ឈុត, ឧបករណ៍សម្រាប់យកសំណាក និងគ្រឿងបន្លាស់ផ្សេងទៀតសម្រាប់ម៉ាស៊ីនតេស្ត PCR ចំនួន ៤២,០០០ សរុបជាទឹកប្រាក់ស្មើនឹង ៣៥០,០០០
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 19, 2021 Khmernote
អភិបាលខេត្តកណ្តាល បានចុះពិនិត្យទីតាំង ត្រៀមសម្រាប់ធ្វើជាផ្សារបោះដុំបន្លែបណ្តោះអាសន្ន ជំនួសផ្សារដើមគរ បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញផ្អាកដំណើរការជាបណ្តោះអាសន្នមូលដ្ឋានផ្សារដើមគរ និងផ្សារបន្លែ ស្ថិតនៅជុំវិញតំបន់ប្រជុំជនផ្សារដើមគរ ក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកង សម្រាប់រយៈពេលពេល១៤ថ្ងៃ។ ឯកឧត្ដម គង់សោភ័ណ្ឌ អភិបាលខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៧មេសា បានចុះពិនិត្យទីតាំង ត្រៀមសម្រាប់ធ្វើជាទីផ្សារបោះដុំបន្លែបណ្តោះអាសន្ន ជំនួសឱ្យផ្សារដើមគរ ស្របតាមការស្នើសុំរបស់សាលារាជធានីភ្នំពេញ ខណៈដែលអាជ្ញាធររាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចនៅពេលថ្មីៗនេះ ផ្អាកលក់ដូរបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៨ ខែមេសា រហូតដល់ថ្ងៃទី១ ខែឧសភា បន្ទាប់ពីប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងសុខាភិបាល បានរកឃើញករណី វិជ្ជមានវីរុសកូវីដ-១៩ លើអាជីវករ និងអ្នកពាក់ព័ន្ធផ្សេងទៀត ប្រមាណជាង១០០នាក់ ក្នុងព្រឹត្តិការណ៍
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 19, 2021 Khmernote
អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យារពេលនៃការដាក់ លិខិតប្រកាស និងបង់ប្រាក់ពន្ធ ប្រចាំខែមីនា ដល់អ្នកជាប់ពន្ធក្នុងភូមិសាស្ត្របិទខ្ទប់ នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ បានចេញសេចក្ដីជូនដំណឹង ដល់អ្នក ជាប់ពន្ធក្នុងភូមិសាស្ត្របិទខ្ទប់ នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដោយយោងតាមសេចក្ដីសម្រេចលេខ ៤៩ សសរ ចុះថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០២១ ស្តីពីការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និង ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ នៅក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 13, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា រាជរដ្ឋាភិបាលបានជំរុញការតភ្ជាប់ខ្សែបណ្តាញចរន្តប្រើប្រាស់អគ្គិសនីដល់ផ្ទះប្រជាពលរដ្ឋឱ្យបាន ១០០ភាគរយ ដើម្បីបំពេញតាមតម្រូវការប្រើប្រាស់អគ្គិសនីរបស់ប្រជាពលរដ្ឋ ខណៈបច្ចុប្បន្នការងារនេះសម្រេចបាន ប្រមាណ ៩៧,៣៩ភាគរយ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ សារលិខិតជូនរួមជាតិ អបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បានគូសបញ្ជាក់ថា វិស័យថាមពលអគ្គិសនី នៅឆ្នាំ២០២០កន្លងទៅ បរិមាណផ្គត់ផ្គង់ដោយវារីអគ្គិសនី និងរោងចក្រអគ្គិសនីដុតធ្យូងថ្ម ដែលជាប្រភពថាមពលផ្ទាល់របស់កម្ពុជាសម្រេចបានជាង ៨ ៥១២លានគីឡូវ៉ាត់ម៉ោង បើធៀបនឹងឆ្នាំមុន ដែលមានជាង ៨ ៦៧៥លានគីឡូវ៉ាត់ម៉ោង ថយចុះ ១,៨៧ភាគរយ។ ក្នុងសារលិខិតបានបន្តថា ការតភ្ជាប់ខ្សែបណ្តាញចរន្ត ឱ្យដល់ប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់ថាមពលអគ្គិសនី










