ព័ត៌មានចុងក្រោយ
  • ក្នុងខែមេសានេះ ចាប់រថយន្តដឹកលើសទម្ងន់ចំនួន ១៦១គ្រឿង និងពិន័យជាថវិកាបានជាង ២០០លានរៀល សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 29, 2021 Khmernote

    ក្នុងខែមេសានេះ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត និងដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់រថយន្តដឹកលើសទម្ងន់ចំនួន១៦១ គ្រឿង និងពិន័យជាថវិកាបានជាង២០០លានរៀល។ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត និងដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានបញ្ជាក់នៅថ្ងៃទី២៩ ខែមេសានេះថា ចំនួនដឹកល្មើសបានថយចុះ៤៣ ភាគរយ ឬស្មើរថយន្ត ១២២គ្រឿងបើប្រៀបធៀបទៅនឹងខែ មីនាកន្លងទៅ ដែលមាន ចំនួន២៨៣គ្រឿង ។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តក្រើនរំឭកដល់ម្ចាស់រថយន្តដឹកទំនិញទាំងអស់ ឱ្យយល់ដឹងពីការបង្កផលប៉ះពាល់ដែលបណ្តាលមកពីការដឹកជញ្ជូនលើសទម្ងន់ គឺបានបំផ្លាញផ្លូវជាតិ នាំឱ្យខាតបង់ថវិកាជាតិ ព្រមទាំងបង្កនូវគ្រោះថ្នាក់ប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ និងជីវិតមនុស្សផងដែរ។ តាមការបញ្ជាក់របស់ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នាពេលកន្លងមកបានឱ្យដឹងថា

  • ហុងកុង អនុញ្ញាតឱ្យរង្គសាល បារ និងខារ៉ាអូខេ បើកដំណើរការឡើងវិញ តែសម្រាប់តែអ្នកចាក់វ៉ាក់សាំងរួចប៉ុណ្ណោះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម April 29, 2021 Khmernote

    ទីក្រុងហុងកុង នឹងបន្ធូរបន្ថយការរឹតត្បិតក្នុងសង្គម ដោយអនុញ្ញាតឱ្យរង្គសាល បារ និងខារ៉ាអូខេ បើកដំណើរការឡើងវិញនិងបើកប្រតិបត្តិការដល់ពាក់កណ្តាលអធ្រាត្រ សម្រាប់តែអ្នកចាក់វ៉ាក់សាំងប៉ុណ្ណោះ។ ការបន្ធូរបន្ថយនេះ នឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលរដ្ឋាភិបាលបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញដល់ទីក្រុងឱ្យមានសកម្មភាពចាក់ថ្នាំបង្ការរោគឆ្លង Covid-19។ រដ្ឋលេខាធិការស្បៀងនិងសុខភាពលោកស្រី Sophia Chan បានប្រាប់សន្និសីទកាសែតកាលពីថ្ងៃអង្គារថា បុគ្គលិកនិងអតិថិជន ត្រូវប្រាកដថាបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់ដូសដំបូង ដើម្បីបើក និងទៅកម្សាន្តនៅអាជីវកម្មក្លឹប បារ និងខារ៉ាអូខេ។ លោកស្រីបាននិយាយថា ច្បាប់ថ្មីនេះនឹងអនុញ្ញាតឱ្យបារ និងក្លឹបរាត្រីនៅតែបើករហូតដល់ម៉ោង ២ ភ្លឺ ដោយតុនឹងត្រូវបានកំណត់ត្រឹមតែពីរនាក់ និងក្នុងបន្ទប់ខារ៉ាអូខេ អនុញ្ញាតឲ្យមានមនុស្សតែ ៤នាក់ប៉ុណ្ណោះ។ លោកស្រីក៏បានបន្តថា រដ្ឋាភិបាលក៏កំពុងសិក្សាកន្លែងបង្កើតកម្មវិធីទូរស័ព្ទថ្មីមួយ ដែលអាចកំណត់អត្តសញ្ញាណស្ថានភាពចាក់វ៉ាក់សាំងរបស់អតិថិជនបាន។ គួរបញ្ជាក់ផងដែរថា

  • ក្រុមហ៊ុនជប៉ុន Suzuki Motor នឹងផ្អាកប្រតិបត្តិការនៅតាមរោងចក្ររបស់ខ្លួនក្នុងប្រទេសឥណ្ឌា ដោយសារបញ្ហាកង្វះអុកស៊ីសែន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម April 29, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK បានឲ្យដឹងថាក្រុមហ៊ុន Suzuki Motor របស់ជប៉ុន នឹងផ្អាកប្រតិបត្តិការនៅតាមរោងចក្ររបស់ខ្លួនក្នុងប្រទេសឥណ្ឌា ខណៈដែលប្រទេសនេះកំពុងប្រឈមនឹងការលំបាកក្នុងការផ្គត់ផ្គង់គ្រឿងបន្លាស់ ដោយសារតែកង្វះអុកស៊ីសែនប្រើប្រាស់ក្នុងឧស្សាហកម្មនៅពេលមានការរាតត្បាត។ ប្រភពដដែលបានបន្តឲ្យដឹងថា នៅក្នុងប្រទេសឥណ្ឌា ឧស្សាហកម្មអុកស៊ីសែនកំពុងត្រូវបានបង្វែរ សម្រាប់ប្រើប្រាស់លើវេជ្ជសាស្រ្តវិញ ខណៈប្រព័ន្ធវេជ្ជសាស្ត្ររបស់ប្រទេសនេះប្រឈមនឹងកង្វះហ្គាសធ្ងន់ធ្ងរ។ ដូច្នេះហើយក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះ បានសម្រេចបញ្ឈប់ការផលិតនៅរោងចក្រចំនួន ៣ របស់ខ្លួននៅប្រទេសឥណ្ឌាចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៩ ខែឧសភា។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន Suzuki បានលើកឡើងថា ការផ្អាកនេះនឹងមិននាំឱ្យមានការកាត់បន្ថយផលិតកម្មទេ ព្រោះក្រុមហ៊ុននឹងប្រើរយៈពេលដែលផ្អាកនេះ សម្រាប់ការថែរក្សាឧបករណ៍ដែលបានគ្រោងទុកនៅដើមខែមិថុនា។ ក្រុមហ៊ុនក៏បានបន្ថែមថា ខ្លួននឹងសម្រេចចិត្តថានឹងត្រូវចាប់ផ្តើមផលិតឡើងវិញ នៅពេលកំពុងត្រួតពិនិត្យស្ថានភាពនៃការឆ្លងវីរុស Covid-19 នៅក្នុងប្រទេស៕

  • រដ្ឋបាលខេត្តបាត់ដំបង សម្រេចឱ្យបើកលក់ដូរឡើងវិញនូវផ្សារចំនួន១១ទីតាំងធំៗ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម April 28, 2021 Khmernote

    បន្ទាប់ពីផ្អាកដំណើរការផ្សារមួយចំនួនក្នុងខេត្តបាត់ដំបងមួយរយៈ ដើម្បីទប់ស្កាត់ការឆ្លង រាលដាលជំងឺកូវីដ១៩នោះ រដ្ឋបាលខេត្តបាត់ដំបងបានសម្រេចជាថ្មី ឲ្យបើកដំណើរការផ្សារ ចំនួន១១ ក្នុងស្រុកក្រុងចំនួន៣ ឡើងវិញ ជាបណ្តោះអាសន្ន១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែមេសា ស្អែកតទៅ។ សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបងឲ្យដឹងថាផ្សារទាំង១១ដែលដាក់ឲ្យដំណើរការឡើងវិញជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃសិន ចាប់ពីថ្ងៃទី២៩មេសាដល់ថ្ងៃទី១៣ខែឧសភា រួមមាន ផ្សារធំ បាត់ដំបង(ផ្សារណាត់) ផ្សារបឹងឈូក ផ្សារ១៣មករា ផ្សាររោងល្ខោន ផ្សារទំនើបភូពុយ ផ្សារអប្សរា ផ្សារលើ ផ្សារវត្តលាប និងផ្សារពោធិវង្ស ស្ថិតនៅក្នុងក្រុងបាត់ដំបង ។ ផ្សារជ្រៃ និងផ្សារថ្មគោល ស្ថិតនៅស្រុកថ្មគោល និង ផ្សារមោងឬស្សី ស្ថិតនៅស្រុកមោងឬស្សី ។

  • ថៃ អនុម័តថវិការាប់រយលានបាត ដើម្បីទិញវ៉ាក់សាំងពីក្រុមហ៊ុន Sinovac Biotech របស់ប្រទេសចិន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 28, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានឲ្យដឹងថា គណៈរដ្ឋមន្រ្តីកាលពីថ្ងៃអង្គារ បានអនុម័តថវិកាជាង ៣២១ លានបាត ដើម្បីទិញវ៉ាក់សាំងចំនួន ៥០០,០០០ បន្ថែមទៀត ពីក្រុមហ៊ុន Sinovac Biotech Co Ltd របស់ប្រទេសចិន។ ទឹកប្រាក់សរុបចំនួន ៣២១.៦០៤ លានបាតត្រូវបានទុកសម្រាប់ការបញ្ជូនថ្នាំវ៉ាក់សាំង ខណៈប្រទេសថៃកំពុងប្រយុទ្ធនឹងរលកទី៣ ដែលកំពុងរាតត្បាត និងធ្វើឲ្យករណីឆ្លងប្រចាំថ្ងៃកើនឡើងលើសពី ២០០០ ករណី។ ជាមួយគ្នានេះដែរ បើតាមអ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បានឱ្យដឹងថា ថវិកានេះនឹងត្រូវបែងចែកដោយថវិកា ២៧១.២៥ លានបាត

  • ភូកេត តំបន់ទេសចរណ៍ល្បីរបស់ថៃ នៅតែគ្រោងបើកឡើងវិញនៅខែកក្កដានេះ បើទោះបីជារលកថ្មីរាតត្បាតក្នុងប្រទេសឥតឈប់ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ April 28, 2021 Khmernote

    កោះភូកេត នឹងបើកដំណើរការឡើងវិញសម្រាប់ភ្ញៀវទេសចរបរទេសតាមការគ្រោងទុកនៅខែកក្កដានេះ នេះបើតាមសម្តីរបស់លោកឧបនាយករដ្ឋមន្ត្រី Supattanapong Punmeechaow ដែលបានបញ្ជាក់តាមរយៈហ្វេសប៊ុកកាលពីថ្ងៃអង្គារ។ ស្ថិតក្រោមគម្រោង «Phuket sandbox » ទេសចរបរទេសដែលបានទទួលវ៉ាក់សាំង Covid-19 ចំនួនពីរដូសរួច នឹងត្រូវបានអនុញ្ញាតឱ្យទៅទស្សនាកោះនេះចាប់ពីថ្ងៃទី១ ខែកក្កដាដោយមិនមានការដាក់ឲ្យនៅដាច់ដោយឡែកពីគ្នា។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានបន្ថែមផងដែរថា បន្ទាប់ពីបើកនៅភូកេតរួច គ្រោងការណ៍នេះនឹងត្រូវបានពង្រីកទៅដល់ខេត្ត Krabi, Phang Nga, Koh Samui, Pattaya និង Chiang Mai នៅខែតុលា មុនពេលប្រទេសនេះបើកដំណើរការជាថ្មីនៅថ្ងៃទី១ ខែមករាឆ្នាំ ២០២២ ។ លើសពីនេះ

  • ធនាគារអភិវឌ្ឍន៍អាស៊ី ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងងើបឡើងវិញក្នុងឆ្នាំ២០២១នេះ ហើយកើនខ្ពស់ក្នុងឆ្នាំ២០២២ ដែលមានកំណើន៥,៥ភាគរយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 28, 2021 Khmernote

    យោងតាមប្រភពពី ក្រសួងព័ត៌មាន បានឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករណ៍ថានឹងកើនឡើង ៤,០ភាគរយ នៅឆ្នាំ២០២១នេះ និង ៥,៥ភាគរយ ក្នុងឆ្នាំ២០២២ខាងមុខ ដោយសារការ ងើបឡើងវិញ នៃសេដ្ឋកិច្ចប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ ដែលជួយជំរុញតម្រូវការ សម្រាប់ការនាំចេញរបស់ប្រទេសកម្ពុជា។ នេះបើយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ។ លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសកម្ពុជានៃធនាគារអភិវឌ្ឍន៍ អាស៊ី (ADB) បានមានប្រសាសន៍ថា “សេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះ ៣,១ភាគរយ ក្នុងឆ្នាំ ២០២០ ដោយសារការរាតត្បាតជាសកល នៃជំងឺកូវីដ ១៩។ រាជរដ្ឋាភិបាលបានឆ្លើ យតប យ៉ាងឆាប់រហ័ស ចំពោះករណីថ្មីៗដែលបានកើតឡើង

  • រដ្ឋាភិបាលជប៉ុន ផ្ដល់ជំនួយបន្ទាន់ ៣៨លានដុល្លារដល់ប្រទេសចំនួន ៣១ ដើម្បីជួយលើកកម្ពស់ការចាក់វ៉ាក់សាំង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 28, 2021 Khmernote

    រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជូនប្រទេសចំនួន ៣១ នៅអាមេរិកឡាទីន និងអាហ្វ្រិកនូវទឹកប្រាក់ចំនួន ៣៨ លានដុល្លារ ជាជំនួយបន្ទាន់ដើម្បីជួយលើកកម្ពស់ការចាក់វ៉ាក់សាំងការពារមេរោគឆ្លង Covid-19។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ជប៉ុន NHK បានឲ្យដឹងថា ជំនួយនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ជប៉ុនក្នុងការផ្តល់ថវិកាដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីបង្កើតប្រព័ន្ធដឹកជញ្ចូនខ្សែសង្វាក់ត្រជាក់ ដើម្បីអាចឱ្យវ៉ាក់សាំងការពារមេរោគឆ្លងត្រូវបានដឹកជញ្ជូន និងរក្សាទុកនៅសីតុណ្ហភាពទាប។ ប្រភពដដែលបានបន្តថា ថវិកាទាំងនេះនឹងត្រូវចែកចាយ តាមរយៈមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ ដែលមានឈ្មោះថា​ « United Nations Children’s Fund»។ នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃអង្គារលោក Motegi Toshimitsu រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន បានប្តេជ្ញាផ្តល់ជំនួយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ គួរេម្លឹកផងដែរថា កាលពីខែមុន រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយបន្ទាន់ចំនួន ៤១