- ទេសចរណ៍ទេសចរណ៍ April 26, 2021 Khmernote
អាជ្ញាធរទេសចរណ៍ថៃកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ បានចុះផ្សាយនៅលើគេហទំព័ររបស់ខ្លួននូវបញ្ជីតំបន់ទេសចរណ៍ចំនួន ១៥៣ កន្លែងនៅក្នុងខេត្តចំនួន ២១ ទូទាំងប្រទេស ដែលត្រូវបានបិទជាបណ្តោះអាសន្នដោយសារតែរលកថ្មីនៃ Covid-19 ដែលកំពុងរាតត្បាតក្នុងពេលបច្ចុប្បន្ន។ យោងតាមបញ្ជីដែឡបង្ហាញដោយក្រសួង តំបន់ទេសចរណ៍ស្ថិតក្នុងខេត្តចំនួន ២១ នោះរួមមាន៖ Chiang Mai, Mae Hong Son, Nan, Tak, Phitsanulok, Uthai Thani, Lampang, Lamphun, Nakhon Sawan, Uttaradit, Phetchabun, Bangkok, Ayutthaya, Ratchaburi, Phetchaburi, Prachuab
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 24, 2021 Khmernote
ក្រសួងពាណិជ្ជកម្មអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យមានការព្រួយបារម្ភអំពីការខ្វះខាតប្រភពបន្លែ ត្រីសាច់ ដើម្បីផ្គត់ផ្គង់ក្នុងអំឡុងពេលការបិទខ្ទប់នេះ ខណៈដែលកម្ពុជា នៅសល់ស្បៀង ជាអង្ករ ត្រីចិញ្ចឹម សត្វចិញ្ចឹម និងបន្លែជាច្រើន។ ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា កម្ពុជានៅសល់ផលិតកម្មស្បៀង ជាច្រើនសម្រាប់ផ្គត់ផ្គង់តម្រូវការហូបចុកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ពិសេសបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងតំបន់បិទខ្ទ ប់ក៏ដូចជាតំបន់ក្រហម សូមកុំមានការព្រួយបារម្ភឱ្យសោះ។ ឯកឧត្តមបានបន្ថែមថា សម្រាប់បន្លែដែលបានដាក់លក់ជូនប្រជាពលរដ្ឋនាពេលនេះ ក៏ដូចជាបានចែកចាយទៅតំបន់បិទខ្ទប់ដទៃទៀតគឺមានប្រភពមកពីស្រុកព្រៃឈរ ខេត្តកំពង់ចាម និងមានបន្លែខ្លះទៀតនាំចូលពីខេត្តកណ្ដាល ហើយសម្រាប់បន្លែទាំងអស់នេះផងដែរ គឺយើងបញ្ជាទិញពីសហគមន៍ដែលផលិតបន្លែក្នុងស្រុករបស់កសិករយើងពិតៗ ពុំមានការនាំចូលឡើយ។ សំឡេង ៖ « យើងក៏បានពិនិត្យផងដែរលើលទ្ធភាពផ្គត់ផ្គង់ផ្សេងៗ ក្រសួងនឹងធ្វើកិច្ចការជាមួយនឹងក្រសួងកសិកម្ម
- អាជីវកម្មអាជីវកម្ម April 24, 2021 Khmernote
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ពិនិត្យឱ្យបានម៉ត់ចត់ចំពោះសកម្មភាពនៅតាមផ្សារនានា ដោយយើងនឹងត្រូវបិទផ្សារធំៗ បន្ដទៀតនៅទីក្រុងភ្នំពេញ ដើម្បីកាត់ផ្តាច់ឱ្យបាននូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ខណៈជំងឺនេះបាននិងកំពុងវាយលុកយ៉ាងខ្លាំងនៅក្នុងរាជធានីភ្នំពេញ។ ការណែនាំបែបនេះរបស់ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បានធ្វើឡើងកាលពីរាត្រីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈកិច្ចប្រជុំ video conference នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ ស្នងការនគរបាលរាជធានីភ្នំពេញ និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីពង្រឹងការងារមួយចំនួន ដូចជាការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ការរៀបចំវិធានការលើការបិទផ្សារ នានា និងការងាររៀបចំកន្លែងយកសំណាកពីអ្នកសង្ស័យកូវីដ-១៩ ផងដែរ។ ឯកឧត្ដម ឃួង ស្រេង បានគូសបញ្ជាក់ថា ចំពោះការងារនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ អាជ្ញាធរខណ្ឌទាំងអស់ ត្រូវតែរៀបចំដោយការយកចិត្តទុកដាក់
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 24, 2021 Khmernote
នាយករដ្ឋមន្រ្តី ប្រាយុធ ចានអូចា បាននិយាយនៅល្ងាចថ្ងៃសុក្រថា រដ្ឋាភិបាលមានគោលបំណងដើម្បីទិញវ៉ាក់សាំង Covid-19 ចំនួន ១០០ លានដូសសម្រាប់ចាក់ជូនប្រជាជនចំនួន ៥០លាននាក់មុនដំណាច់ឆ្នាំនេះ និងត្រៀមថវិកា ៣៨០ ពាន់លានបាត ដើម្បីស្តារសេដ្ឋកិច្ច។ សេចក្តីថ្លែងការណ៍ស្តីពីផែនការរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 នាយករដ្ឋមន្ត្រីបាននិយាយថា រហូតមកដល់ពេលនេះប្រទេសថៃបានទទួលវ៉ាក់សាំងចំនួន ២.១ លានដូសសំរាប់ប្រជាជន ១.០៥ លាននាក់ហើយ។ ក្នុងនោះលោកបានបញ្ជាក់ថា មនុស្ស ៨៤០,០០០ នាក់បានចាក់វ៉ាក់សាំងរួចហើយ ដែលចំនួនប្រហែលពាក់កណ្តាលនៃពួកគេ ជាអ្នកជំនាញផ្នែកវេជ្ជសាស្រ្តនិងអ្នកស្ម័គ្រចិត្ត ដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកជំងឺ។ លោក ប្រាយុធ បានបន្ថែមទៀតថា ពាក់ព័ន្ធនឹងរឿងវ៉ាក់សាំងរហូតមកដល់ពេលនេះ ការបញ្ជាទិញវ៉ាក់សាំង
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 24, 2021 Khmernote
អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានឯកភាព ជាគោលការណ៍ក្នុងការផ្គត់ផ្គង់វ៉ាក់សាំង Sputnik V ដល់ប្រទេសថៃ។ កិច្ចព្រមព្រៀងនេះបានធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សារវាងរដ្ឋាភិបាលទាំងពីរ នៅពេលដែលប្រទេសថៃកំពុងប្រយុទ្ធនឹងរលកទី៣ នៃវីរុស Covid-19 ដែលបានកើតឡើងកាលពីចុងខែមុន។ លោក Anucha បានឲ្យដឹងថា ព័ត៌មានលម្អិតអំពីចំនួនវ៉ាក់សាំង តម្លៃ និងពេលវេលាសម្រាប់ការចែកចាយ នឹងត្រូវបានកំណត់នៅក្នុងកិច្ចពិភាក្សានាពេលអនាគត រវាងក្រុមហ៊ុនដែលបាននាំចូលវ៉ាក់សាំង និងក្រសួងសុខាភិបាលថៃ។ ជាមួយគ្នានោះដែរ ប្រទេសរុស្ស៊ីបាននិយាយថា ខ្លួនមានឆន្ទៈក្នុងការផ្តល់ការគាំទ្រវ៉ាក់សាំង ដោយសារទំនាក់ទំនងដ៏យូរអង្វែងរបស់ខ្លួនជាមួយប្រទេសថៃ និងបន្តពង្រឹងទំនាក់ទំនងជាមួយរដ្ឋាភិបាលលោក ប្រាយុធ ចានអូចា។ ទន្ទឹមនឹងនោះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 24, 2021 Khmernote
រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោក Nguyen Thanh Long បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសវៀតណាមមានឆន្ទៈក្នុងការគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 របស់ប្រទេសកម្ពុជា តាមរយៈការបញ្ជូនអ្នកជំនាញផ្នែកវេជ្ជសាស្រ្ត ម៉ាស៊ីនជំនួយដង្ហើមនិងម៉ាស់ការពារ។ នៅក្នុងកិច្ចប្រជុំតាមអ៉ីនធឺណេតជាមួយសមភាគីកម្ពុជា គឺឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩ នៃប្រទេសកម្ពុជា លោក Nguyen បានចែករំលែកបទពិសោធន៍របស់ប្រទេសវៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាតដែលបានឆ្លងជាង ១៤៤ លាននាក់ និងបានសម្លាប់មនុស្សជាង ៣ លាននាក់នៅទូទាំងពិភពលោក។ ជាមួយគ្នានោះដែរ រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមរូបនេះបានលើកឡើងថា ប្រទេសវៀតណាមមានឆន្ទៈក្នុងការតភ្ជាប់កន្លែងព្យាបាលជំងឺ Covid-19 របស់ប្រទេសទាំងពីរ ដោយអនុញ្ញាតឱ្យមានការផ្លាស់ប្តូរអ្នកជំនាញពីភាគីទាំងពីរប្រសិនបើចាំបាច់។ លោកបានបន្ថែមទៀតថា វៀតណាមនឹងបញ្ជូនម៉ាស៊ីនផ្លុំខ្យល់
- អាជីវកម្មអាជីវកម្ម April 24, 2021 Khmernote
ក្រសួងពាណិជ្ជកម្ម នឹងជួយសម្របសម្រួលប្រជាពលរដ្ឋក្នុងតំបន់ក្រហមឲ្យអាចបញ្ជាទិញទំនិញចាំបាច់តាមបណ្តាផ្សារផ្សេងៗ តាមប្រព័ន្ធអនឡាញ។ ក្រសួងពាណិជ្ជកម្មនឹងសុំការសហការពីអាជ្ញាធរនៅតំបន់ក្រហម ក្នុងការជួយបញ្ជូនទំនិញបន្ត ឲ្យដល់មុខផ្ទះ របស់ប្រជាពលរដ្ឋតែម្តង ។ ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្ម មានតួនាទី ភារៈកិច្ច ជួយសម្របសម្រួល ក្នុងការលក់ទំនិញ និងសម្របសម្រួលជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងតំបន់ក្រហម ដើម្បីបញ្ជូនទំនិញ ទាំងអស់ ទៅដល់មុខផ្ទះរបស់ប្រជាពលរដ្ឋ ដោយសារប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហម មិនអាចចេញក្រៅផ្ទះបាន ។ ឯកឧត្តម បានបន្តថា ត្បិតបច្ចុប្បន្នក្រសួងពាណិជ្ជកម្មបានចេញវិធានការមួយចំនួន ដើម្បីជួយសម្រួលបញ្ហាប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ក៏ពិតមែន ក៏ប៉ុន្តែប្រជាពលរដ្ឋនៅមានតម្រូវការផ្សេងទៀត ក្រៅពីអ្វីដែលក្រសួងអាចផ្តល់ជូនបាន
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 24, 2021 Khmernote
ថៃ៖ ការសិក្សាមួយបានបង្ហាញថា ប្រទេសថៃបានខាតបង់សេដ្ឋកិច្ចប្រមាណជា ១០០ ពាន់លានបាត ( ៣ ១៨២ ២៣១ ០០០ លានដុល្លារអាមេរិក ) ក្នុងមួយខែព្រោះតែរលកទី ៣ នៃជំងឺកូវី ១៩ ដែលកំពុងរាតត្បាតនៅក្នុងប្រទេសថៃយ៉ាងខ្លាំងក្នុងពេលបច្ចុប្បន្ននេះ។ គួររម្លឹកថា ការរាតត្បាតនៃជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃនាពេលនេះហាក់មានលក្ខណៈធ្ងន់ធ្ងរខ្លាំង ដោយចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ប្រចាំថ្ងៃនៅទូទាំងប្រទេសថៃអាចកើនលើសពី ១ ពាន់នាក់ មន្ទីរពេទ្យត្រូវខ្វះគ្រែសម្រាប់អ្នកជំងឺជំងឺ ខណៈរដ្ឋាភិបាលត្រូវបង្ខំចិត្តបិទខ្ទប់តំបន់និងអាជីវកម្មសំខាន់ៗជាច្រើននៅទូទាំងប្រទេស។ បើយោងតាមការសិក្សារបស់សាកលវិទ្យាល័យសភាពាណិជ្ជកម្មជាតិថៃបានបង្ហាញថា វិបត្តិនៃជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃនៅពេលនេះបានបង្កឲ្យមានបញ្ហាសង្គមជាច្រើនដូចជា ប្រាក់ចំណូលពលរដ្ឋមួយចំនួនត្រូវកាត់បន្ថយឬពលរដ្ឋខ្លះត្រូវបាត់បង់ការងារតែម្តង អាត្រាបំណុលរបស់ពលរដ្ឋកើនឡើងខ្ពស់










