- អាជីវកម្មអាជីវកម្ម May 19, 2021 Khmernote
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្ដម កើត ឆែ អភិបាលរង រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ទៅ ភូមិសាស្ត្ររាជធានីភ្នំពេញ នឹងកំណត់ឱ្យសឹងតែគ្មានជាតំបន់ក្រហមទៀតទេ បើមានក៏មានតួចតិចបំផុត ដោយសារចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ បានថយចុះជាបន្តបន្ទាប់ ។ ឯកឧត្ដម កើត ឆែ បានឱ្យដឹងទៀតថា សម្រាប់ផ្សាររដ្ឋ និង ផ្សារមិនរៀបរយ មួយចំនួន រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកកិច្ចប្រជុំនៅថ្ងៃទី២១ ខែឧសភា ខាងមុខដើម្បីសម្រេចឱ្យបើកដំណើរការឡើងវិញជាបន្តបន្ទាប់ផងដែរ ប៉ុន្តែសម្រាប់តែការលក់ដូរទំនិញដែលចាំបាច់
- ទេសចរណ៍ទេសចរណ៍ May 18, 2021 Khmernote
គម្រោងផ្លូវល្បឿនលឿនបានគិតត្រឹមខែឧសភា ឆ្នាំ២០២១ នេះ សម្រេចការសាងសង់បានជិត ៥០% ហើយ ដោយការសាងសង់នៅតែបន្តដំណើរការ ទោះបីជាប្រទេសកម្ពុជាត្រូវរងការរាតត្បាតដោយវីរុសកូវីដ-១៩ ក៏ដោយ។ បើតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ការស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សម្រេចបាន ៤៩% គិតត្រឹមថ្ងៃទី ៧ ខែឧសភាឆ្នាំ ២០២១ ។ គម្រោងនេះត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃទី២២ ខែមីនាឆ្នាំ ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយការសាងសង់នឹងចំណាយពេលប្រមាណ ៤៨ ខែ។ ផ្លូវល្បឿនលឿនដែលមានតម្លៃ ១.៩ ពាន់លានដុល្លារ ដែលលាតសន្ធឹងលើចម្ងាយ ១៩០គីឡូម៉ែត្
- អាជីវកម្មអាជីវកម្ម May 18, 2021 Khmernote
ការចិញ្ចឹមមាន់តាមកម្មវិធីកសិកម្មថ្មីហៅកាត់ថា អាស់ស្ប៉ាយ (Aspire) បានធ្វើឱ្យកសិករខេត្តឧត្តរមានជ័យទទួល ជោគជ័យខ្លាំង បន្ទាប់ពីមន្ត្រីជំនាញកសិកម្មខេត្តជួយបង្រៀន និងផ្តល់បច្ចេកទេសចិញ្ចឹម និងភ្ញាស់តាមបែបទំនើបដល់ពួកគាត់។ បច្ចេកទេសចិញ្ចឹមនិងភ្ញាស់តាមបែបទំនើបនេះ ប្រើរយៈពេលខ្លី ឆាប់ទទួលផលពិសេសចែកមុខងារកសិករទៅតាមផ្នែកនីមួយៗ ច្បាស់លាស់ដើម្បីធានាការផ្គត់ផ្គង់មិនឱ្យសល់ជន់ជោរចោលដោយគ្មានទីផ្សារនោះឡើយ។ លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត ឧត្ដរមានជ័យបានប្រាប់វិទ្យុជាតិកម្ពុជាថា កន្លងមកប្រជាកសិករធ្លាប់តែចិញ្ចឹមមាន់ និងភ្ញាស់កូនតាមបែបបុរាណដែលមានមេក្រាប ប្រើប្រាស់រយៈពេលយូរ ទទួលផលតាមធម្មជាតិមិនអាចកំណត់បាន និងមានការស្មុគស្មាញក្នុងការចិញ្ចឹម។ ដោយឡែកក្រោយពីទទួលបានការបណ្ដុះបណ្ដាលពីមន្ត្រីជំនាញផ្នែកកសិកម្មតាមកម្មវិធីកសិកម្មថ្មី ដែលធន់នឹងបំរែបំរួលអាកាសធាតុហៅកាត់ថា អាស់ស្ប៉ាយរួចមក ឃើញថា កសិករទទួលបានបទពិសោធន៍ថ្មី ចេះរបៀបភ្ញាស់កូនតាមបច្ចេកទេសទាន់ សម័យដោយដាក់ពងមាន់ក្នុងទូភ្ញាស់មិនត្រូវការមេក្រាប ហើយជាមធ្យមអាចដាក់ពងមាន់ភ្ញាស់រហូតដល់ទៅជាង២០០ គ្រាប់ ហើយការភ្ញាស់ពងមាន់ក្នុងទូ គឺត្រូវការពេលតែ
- ទេសចរណ៍ទេសចរណ៍ May 18, 2021 Khmernote
ប្រាសាទអង្គរវត្តនៅតែជាទីកន្លែងដ៏ពេញ និយមពីសំណាក់ភ្ញៀវទេសចរគ្រប់ទិសទី មកទស្សនាកម្សាន្តជារៀងរាល់ថ្ងៃ ដោយ សារទីនេះពោរពេញទៅដោយប្រាង្គប្រាសាទយ៉ាងស្រស់ស្អាតមាន វាលស្មៅខៀវខ្ចី ព្រមជាមួយនឹងការកែលម្អសួនច្បារនិងកន្លែងដទៃទៀត ដែលជាទីទាក់ទាញអ្នក ទេសចរមកកម្សាន្តដោយគ្មានការធុញទ្រាន់។ នៅពេលធ្វើដំណើរមកដល់តំបន់អង្គរភ្ញៀវទេសចរគ្រប់រូបពិតជាបានឃើញអំពីទិដ្ឋភាពដ៏មមាញឹក នៃមន្រ្តីអាជ្ញាធរជាតិអប្សរា និងភ្នាក់ងារទេស ចរណ៍ចាំទទួលស្វាគមន៍អ្នកទេសចរ ព្រមទាំងសម្រស់ធម្មជាតិខៀវខ្ចី មានសួនច្បារអមសងខាងបរិវេណផ្លូវចូល ជាមួយក្លិនផ្កាយ៉ាងក្រអូបឈ្ងុយឈ្ងុប ក្រោមការថែទាំយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរជាតិអប្សរា។ នេះគឺជាទិដ្ឋភាពថ្មីនៃសម្រស់តំបន់អង្គរ ក្រោយពីអាជ្ញាធរបានកែលម្អមុខមាត់ថ្មីដើម្បីទាក់ទាញភ្ញៀវមកលេងកម្សាន្តឱ្យបានច្រើនដង ដោយពុំមានការធុញទ្រាន់។ កញ្ញា សំ ធានី ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប បាន ឱ្យដឹងថា នៅក្រោយពេលខក ខានមិនបានមកលេងតំបន់អង្គររយៈពេលប៉ុន្មានខែចុង ក្រោយនេះ ហាក់ដូចជាមានអារម្មណ៍ថានឹកប្រាសាទអង្គរ ខ្លំាងណាស់ ហើយនៅពេលបានមកទស្សនារមណីយដ្ឋានអង្គរ គឺធ្វើឱ្យកញ្ញាបំភ្លេចអស់រាល់ក្តីកង្វល់នានា ដោយបាន
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 18, 2021 Khmernote
ក្រសួងព័ត៌មាននៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ នេះ បានចេញផ្សាយពី សេចក្ដីសម្រេច ស្តីពី យន្តការ និងនីតិវិធី នៃការអនុវត្តជំនួយសាច់ប្រាក់ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ ដោយសារជំងឺ កូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ២០២១។ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 18, 2021 Khmernote
ប្រធាននាធិបតីអាមេរិក Joe Biden បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកនឹងបរិច្ចាគវ៉ាក់សាំងបង្ការជំងឺ Covid-19 ដែលត្រូវបានអនុញ្ញាតដោយអាមេរិកយ៉ាងតិច ២០ លានដូសដល់ប្រទេសដទៃទៀត។ ប្រធានាធិបតីដែលជាប់ឆ្នោតថ្មីថ្មោងរូបនេះ បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃច័ន្ទ ដោយបាននិយាយថា វ៉ាក់សាំងដែលផលិតដោយ Pfizer, Moderna, និង Johnson & Johnson នឹងត្រូវផ្តល់ជូនដល់ប្រទេសដទៃទៀតនៅចុងខែមិថុនា។ ជាមួយគ្នានោះដែរ ការផ្គត់ផ្គង់នឹងត្រូវបានបន្ថែមទៀតជាមួយវ៉ាក់សាំង AstraZeneca ចំនួន ៦០លានដូស ដែលសហរដ្ឋអាមេរិកបានប្រកាសកាលពីពេលមុនថា នឹងត្រូវបរិច្ចាគនៅពេលដែលវ៉ាក់សាំងនេះបានទទួលការអនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់នៅក្នុងសហរដ្ឋអាមេរិក។ ចំពោះការបរិច្ចាគវ៉ាក់សាំងនេះ លោក Joe Biden បាននិយាយថា វ៉ាក់សាំងចំនួន ៨០
- អាជីវកម្មអាជីវកម្ម May 18, 2021 Khmernote
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយដោយបញ្ជាក់ពីមូលហេតុ ដែលក្រុមហ៊ុនយូធូប Youtube បានផ្អាកមិនឱ្យមានការផ្សាយពាណិជ្ជកម្មនៅ លើវីដេអូក្នុងប្រទេសកម្ពុជា រួមទាំងប្រទេសជាង៩០ទៀត ដែលប្រការនេះបានធ្វើឱ្យអ្នកទស្សនាវីដេអូសប្បាយចិត្តព្រោះមិនមានការរំខានពីការផ្សាយពាណិជ្ជកម្ម ដែលប្រការនេះ បានធ្វើឱ្យអ្នកផលិតមាតិកាចុះផ្សាយនៅក្នុងបណ្ដាកសង្គមយូធូប (Youtube) ឬអ្នកផលិតវីដេអូ ដើម្បីបង្ហោះនៅលើយូធូបជាច្រើន មិនសប្បាយចិត្តនោះឡើយ ដោយសារតែមិនអាចរកចំណូលពីយូធូបបាន៕ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ប្រភព៖ ក្រសួងព័ត៌មាន
- BoostrongBoostrong May 17, 2021 Khmernote
មិនធ្លាប់មានទេ អស្ចារ្យពេកហើយ គ្រាន់តែដេកនៅតែផ្ទះ រួចតេចូលក្នុងកម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ ក៏បានឈ្នះមាស១តម្លឹងដែរ។ អបអរសាទរអ្នកស្រី អ៊ុត ពិសាខ បានតេចូលឈ្នះមាស១តម្លឹង និងបានឡើងមកទទួលផ្ទាល់នៅលើឆាកប៊ូសស្រ្តងកាលពីថ្ងៃសៅរ៍ ទី១៥ ខែឧសភា ម៉ោង 11: 00 ព្រឹក នៅលើស្ថានីយទូរទស្សន៍ CTN ។ ជាក់ស្តែងអ្នកតេចូលកាលពីយប់ថ្ងៃទី 06 ខែមីនា ឆ្នាំ 2021 មានឈ្មោះថា អ៊ុត ពិសាខ ដែលរស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប បានតេចូលក្នុងកម្មវិធីប៊ូសស្រ្តងតេឈ្នះលុយហើយបានឆ្លើយសំនួរបានត្រឹមត្រូវ ឆ្លងដល់វគ្គជ្រើសរើសប្រអប់ប៊ូសស្រ្តងចំនួន 5 ក្នុងចំណោមប្រអប់ជាតួអក្សរ










