គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដំណើរការសាងសង់ដល់ណាហើយ ខណៈកម្ពុជាត្រូវរងការរាតត្បាតដោយវីរុសកូវីដ-១៩
ទេសចរណ៍ May 18, 2021 Khmernote

គម្រោងផ្លូវល្បឿនលឿនបានគិតត្រឹមខែឧសភា ឆ្នាំ២០២១ នេះ សម្រេចការសាងសង់បានជិត ៥០% ហើយ ដោយការសាងសង់នៅតែបន្តដំណើរការ ទោះបីជាប្រទេសកម្ពុជាត្រូវរងការរាតត្បាតដោយវីរុសកូវីដ-១៩ ក៏ដោយ។ បើតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ការស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សម្រេចបាន ៤៩% គិតត្រឹមថ្ងៃទី ៧ ខែឧសភាឆ្នាំ ២០២១ ។

គម្រោងនេះត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃទី២២ ខែមីនាឆ្នាំ ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយការសាងសង់នឹងចំណាយពេលប្រមាណ ៤៨ ខែ។

ផ្លូវល្បឿនលឿនដែលមានតម្លៃ ១.៩ ពាន់លានដុល្លារ ដែលលាតសន្ធឹងលើចម្ងាយ ១៩០គីឡូម៉ែត្ រតភ្ជាប់ពីរាជធានីភ្នំពេញទៅកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ដែលជាច្រកសំខាន់សម្រាប់ការនាំចេញនិងនាំចូល ដោយរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចជាតិតាមរយៈវិស័យដឹកជញ្ជូន។ ជាមួយគ្នានេះ នៅពេលដែលបានផ្លូវល្បឿនលឿនបញ្ចប់ការសាងសង់រួចរាល់ ក៏នឹងជួយកាត់បន្ថយចរាចរណ៍ពីផ្លូវជាតិលេខ ៤ ដែលជាផ្លូវធ្វើដំណើរដ៏មមាញឹកបំផុតនៅក្នុងប្រទេស៕

ប្រភព៖ information