- បុគ្គលជោគជ័យបុគ្គលជោគជ័យ May 22, 2021 Khmernote
លោក Motegi Toshimitsu រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនបានឱ្យដឹងថា ក្រសួងរបស់លោកអាចពិចារណាបញ្ឈប់ជំនួយសេដ្ឋកិច្ចរបស់ប្រទេសក្នុងពេលបច្ចុប្បន្ននេះ ដល់ប្រទេសមីយ៉ាន់ម៉ា ខណៈដែលយោធាកំពុងគាបសង្កត់ក្រុមបាតុករ។ យោងតាមការចុះផ្សាយរបស់ NHk ក៏បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនបានសម្រេចរួចហើយថា មិនផ្តល់ជំនួយថ្មីនៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ខ្លួន ឬ (ODA) ដល់មីយ៉ាន់ម៉ាទេ ប៉ុន្តែប្រាក់កម្ចីរាប់សិបយ៉េន និងកម្មវិធីផ្តល់ជំនួយដែលត្រូវបានចុះហត្ថលេខានៅតែបន្ត។ លោក Motegi បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា ប្រជាជនមីយ៉ាន់ម៉ា និងសហគមន៍អន្តរជាតិសង្ឃឹមថាស្ថានភាពនៅក្នុងប្រទេសនេះនឹងមានភាពល្អប្រសើរនាពេលឆាប់ៗនេះ។ លោកបានមានប្រសាសន៍ថា ប្រសិនបើស្ថានការណ៍នៅតែបន្តកើតមាននោះជប៉ុននឹងត្រូវពិចារណាឡើងវិញនូវជំនួយរបស់ខ្លួនដែលកំពុងដំណើរការ។ រដ្ឋមន្រ្តីក្រសួងការបរទេសរូបនេះក៏បានបន្ថែមទៀតថា រដ្ឋាភិបាលនឹងដោះស្រាយបញ្ហានេះ ខណៈពេលកំពុងឃ្លាំមើលកិច្ចខិតខំប្រឹងប្រែងរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍៕ អត្ថបទ៖ លីនី ប្រភព៖ nhk
- អាជីវកម្មប្រជាពលរដ្ឋកម្ពុជា ចាប់ផ្តើមចាប់យករបរចិញ្ចឹមសត្វត្រចៀកកាំ ខណៈរបរនេះមានទីផ្សារខ្ពស់ហើយងាយស្រួលចិញ្ចឹមអាជីវកម្ម May 21, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃនេះ បានឱ្យដឹងថា ប្រជាពលរដ្ឋជាច្រើនងាកមកចាប់របរចិញ្ចឹមត្រចៀកកាំ ខណៈមានទីផ្សាខ្ពស់ហើយងាយស្រួលចិញ្ចឹមនិងបានផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់មនុស្ស ដូចជាទឹកមាត់ត្រចៀកកាំយកទៅកែច្នៃទទួលទាន និងធ្វើជាបង្អែមបានជួយដល់សុខភាពអ្នកបរិភោគ។ លោក សុខ ចាន់តារា អាជីវករចិញ្ចឹមត្រចៀកកាំ នៅក្នុងភូមិត្រពាំងអំពៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បាន ឱ្យដឹងថា សត្វត្រចៀកកាំ គឺ ជាសត្វមួយប្រភេទ ដែលទឹក មាត់របស់វា បានផ្តល់អត្ថប្រយោជន៍ច្រើន ជំនួយដល់សម្រស់ សួត លំពែង ជាពិសេសចំពោះសុខភាពស្ត្រីមានផ្ទៃពោះ ជំនួយកំលាំងមនុស្សចាស់ និងក្មេងផងដែរ ។ លោកបានបន្តថា ការចិញ្ចឹមត្រចៀកកាំនេះ គឺត្រូវចំណាយដើមទុនច្រើន និងត្រូវសំអាតបរិវេណកន្លែងវានៅឱ្យបានស្អាតដើម្បីងាយស្រួលក្នុងការប្រមូលផល ជាពិសេស ដោយសារបច្ចុប្បន្ន
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 21, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មបានជម្រាបជូនអំពីសក្តានុពលនៃផលិតផលកសិកម្មកម្ពុជា មានជាអាទិ៍ ស្វាយ ចេក មៀនប៉ៃលិន ម្រេចកំពត ធុរេន ដូង ស្រកានាគ និងអង្ករ។ ឯកឧត្ដមក៏បានស្នើសុំឱ្យភាគីសិង្ហបុរី ជួយសម្របសម្រួលជាមួយក្រុមហ៊ុនរបស់សិង្ហបុរីក្នុងការនាំចូលផលិតផលកសិកម្មពីកម្ពុជា ក៏ដូចជាធ្វើការផ្គូរផ្គងធុរកិច្ចរវាងកម្ពុជា និងសិង្ហបុរីដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្មនៅក្នុងអាស៊ាន។ ការស្នើសុំរបស់ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មនេះ ក្នុងឱកាសអនុញ្ញាតឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជាដែលទើបទទួលការតែងតាំងថ្មី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នៅ ទីស្តីការក្រសួងពាណិជ្ជកម្ម។ ឯកឧត្តម
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 21, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ស្នើឱ្យអភិបាលខេត្តជាប់ព្រំដែន ជួយទប់ស្កាត់ការនាំចូលសត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសវៀត ណាម ខណៈជំងឺប៉េស្តជ្រូកអាហ្វ្រិកផ្ទុះឡើងជាថ្មីក្នុងប្រទេសមួយនេះបណ្តាលឱ្យសត្វជ្រូកងាប់ជាច្រើន។ យោងតាមសេចក្តីណែនាំ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដែលវិទ្យុជាតិកម្ពុជា ទទួលបាននាថ្ងៃទី២០ ខែឧសភានេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា បច្ចុប្បន្នជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) កំពុងបន្តឆ្លងរាល ដាលនៅក្នុងពិភពលោក និងបានឆ្លងរាលដាលចូលក្នុងប្រទេសអាស៊ី ក្នុងនោះមានប្រទេសចិន និងអាស៊ីអាគ្នេយ៍ រួមមាន ប្រទេសវៀតណាម មីយ៉ាន់ម៉ា និងប្រទេសកម្ពុជាផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី
- អាជីវកម្មអាជីវកម្ម May 21, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននូវសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ផ្សាររដ្ឋទាំងអស់ក្នុង រាជធានីភ្នំពេញ នឹងអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១តទៅ តែសុំឲ្យគណៈកម្មការផ្សាររដ្ឋទាំងអស់ អាជីវករ និងអតិថិជន ត្រូវរួមគ្នាចូលរួមទប់ស្កាត់តាមវិធានការសុខាភិបាល និងអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន គឺ៣ការពារ និង៣កុំ ឲ្យមានប្រសិទ្ធភាព។ សូមអានសេចក្ដីជូនដំណឹងលម្អិតនៅខាងក្រោម៖ ប្រភព៖ ក្រសួងព័ត៌មាន
- អាជីវកម្មអាជីវកម្ម May 21, 2021 Khmernote
សារព័ត៌មាន Bangkok Post កាលពីថ្ងៃទី១៩ ខែឧសភា កន្លងទៅនេះ បានចុះផ្សាយថា ថា Aeon Mall Co, ដែលជាអ្នកអភិវឌ្ឍន៍ផ្សារទំនើបក្រោមការលក់រាយធំរបស់ជប៉ុន Aeon Co បានពន្យារពេលសាងសង់ផ្សារទំនើបមួយដែលគ្រោង នឹងធ្វើនៅក្នុងទីក្រុង យ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា នេះ យោងតាមការបង្ហើបពីប្រភពដែលដឹងច្បាស់ពីគម្រោងនេះ។ ប្រភពដដែលបានបន្តថា អ្នកអភិវឌ្ឍផ្សារទំនើបបានទន្ទឹងរង់ចាំរដូវក្តៅនេះ ដើម្បីចាប់ផ្តើមសាងសង់ ប៉ុន្តែភាពមិនប្រាកដប្រជាបានកើតឡើងចំពោះគម្រោងនេះ បន្ទាប់ពីមានរដ្ឋប្រហារកាលពីខែកុម្ភៈនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ស្របពេលដែលក្រុមហ៊ុនមិនមានគោលដៅថ្មីត្រូវបានផ្ដល់ឱ្យសម្រាប់ការសាងសង់ឡើយ។ ប្រភពបានបន្ថែមថា ខណៈពេលដែលក្រុមហ៊ុនជប៉ុនមិនពិចារណាដកខ្លួនចេញពីគម្រោង ក្រុមហ៊ុននឹងតម្រូវឱ្យធ្វើការកែប្រែផ្នែកខ្លះទៅនឹងផែនការរបស់ខ្លួន ដើម្បីសម្របខ្លួនទៅនឹងនិន្នាការអ្នកប្រើប្រាស់ និងលក្ខខណ្ឌសេដ្ឋកិច្ចនៅក្នុងប្រទេស។ គួររម្លឹកថា ក្រុមហ៊ុន Aeon
- អាជីវកម្មអាជីវកម្ម May 20, 2021 Khmernote
យោងតាមការចាក់ចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា កសិករដាំទុរេននៅខេត្តត្បូងឃ្មុំឆ្នាំនេះ ទទួលបានផលល្អ ដោយលោក សុខ ឡេង ដែលបានដាំទុរេន នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ រយៈពេលជាង ២០ឆ្នាំមកហើយបាននិយាយថា ក្នុងឆ្នាំនេះ ទុរេនចំនួន ២០០ដើម លើផ្ទៃដី ២០ហិកតា របស់លោកបានផលពី ៧០ ទៅ ១០០តោន ដោយភាគច្រើនជាទុរេនម៉ានថង។ កសិករវ័យ ៦០ឆ្នាំរូបនេះ បានដាំទុរេន ចំនួន៣ប្រភេទ គឺ ម៉ានថង, វី6 និងមូសាំងឃីង។ ស្ថិតនៅចម្ការទុរេន ក្នុងភូមិក្រសាំង ឃុំអូជ្រៅ លោក
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 20, 2021 Khmernote
ក្រសួងព័ត៌មាន នាថ្ងៃទី២០ ខែឧសភា នេះបានចុះផ្សាយថា សន្ទុះនៃការស្ថាបនាផ្លូវល្បឿន លឿនពីភ្នំពេញទៅក្រុងព្រះសីហនុ សម្រេចបាន ៥០ភាគរយហើយ បើគិតមកដល់ខែឧសភា ឆ្នាំ២០២១នេះ ដោយដំណើរការសាងសង់នៅតែបន្តជាធម្មតា បើទោះបីជាស្ថិតក្នុងដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ-១៩ក៏ដោយ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និង ទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២០ ខែឧសភានេះ។ លោកបានបន្តថា សន្ទុះនៃការ សាងសង់នេះ គឺដើរទន្ទឹមគ្នានឹងផែនការដែលបានគ្រោងទុក ដោយមិនមានការរាំងស្ទះនោះឡើយ និងរំពឹងថា នឹងរួចរាល់ជាស្ថាពរទៅតាមការគ្រោងទុក។ លោកបញ្ជាក់ថា កម្លាំងពលកម្មទៅលើការដ្ឋាននេះ មិនបានរាំងស្ទះដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩នោះឡើយ។ តាមផែនការផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ នឹងចប់រួចរាល់ជាស្ថាពរនៅ










