ក្រោយភ្លៀងមេឃស្រឡះ! អាជ្ញាធររាជធានីភ្នំពេញ ប្រកាសឲ្យបើកដំណើរការផ្សាររដ្ឋទាំងអស់ឡើងវិញ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១តទៅ
អាជីវកម្ម
May 21, 2021
Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននូវសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ផ្សាររដ្ឋទាំងអស់ក្នុង រាជធានីភ្នំពេញ នឹងអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១តទៅ តែសុំឲ្យគណៈកម្មការផ្សាររដ្ឋទាំងអស់ អាជីវករ និងអតិថិជន ត្រូវរួមគ្នាចូលរួមទប់ស្កាត់តាមវិធានការសុខាភិបាល និងអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន គឺ៣ការពារ និង៣កុំ ឲ្យមានប្រសិទ្ធភាព។


សូមអានសេចក្ដីជូនដំណឹងលម្អិតនៅខាងក្រោម៖




ប្រភព៖ ក្រសួងព័ត៌មាន
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


