រដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចបន្តផ្អាកការលក់គ្រឿងស្រវឹង និងសម្រេចឲ្យភោជនីយដ្ឋាន ឬ កន្លែងលក់របស់ទទួលទានទាំងអស់ផ្អាកទទួលភ្ញៀវ តែអាចវេចខ្ចប់បាន
អាជីវកម្ម April 29, 2021 Khmernote

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្តីជូនដំណឹង ស្តីពីការ បន្តពង្រឹងការអនុវត្តន៍វិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ ជាមួយគ្នានោះរដ្ឋបាលខេត្តត្បូងឃ្មុំ បានសម្រេចបន្តផ្អាកការលក់ដូរគ្រឿងស្រវឹង ៨ថ្ងៃបន្ថែមទៀត ហើយរាល់ប្រជាពលរដ្ឋមកពីតំបន់ហានិភ័យ ដាច់ខាតឲ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃសិន។

ដោយឡែកសម្រាប់ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងការហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ក៏ត្រូវផ្អាកជាបណ្តោះអាសន្ន ចំពោះការទទួលអតិថិជន ឲ្យចូលមកទទួលទានក្នុបរិវេណកន្លែង អាជីវកម្មរបស់ខ្លួន ប៉ុន្តែអាចលក់ជាលក្ខណៈវេចខ្ចប់បាន៕

សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ប្រភព៖ ក្រសួងព័ត៌មាន