ព័ត៌មានចុងក្រោយ
  • ដោយសាររឿងមួយនេះ ផ្សារដ៏ល្បីរបស់ប្រទេសថៃ នៅតែមិនអាចបើកដំណើរការពេញលេញដូចផែនការគ្រោងទុកនៅពាក់កណ្ដាលខែនេះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម April 8, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន the Nation Thailand បានឱ្យដឹងថា ផែនការដើម្បីបន្ធូរបន្ថយការរឹតបន្តឹងនៅផ្សារដ៏ល្បី Chatuchak នៅពាក់កណ្ដាលខែមេសា ខាងមុនេះ ត្រូវបានពន្យារពេល ដើម្បីឆ្លើយតបទៅនឹងការផ្ទុះឡើងនៃ Covid-19 នៅទីក្រុងបាងកក។ រដ្ឋបាលក្រុងបាងកកបាននិយាយថា ជាលទ្ធផលអ្នកលក់នៅ Chatuchak នឹងមិនត្រូវបានអនុញ្ញាតឱ្យលក់ទំនិញនៅថ្ងៃអង្គារ ពុធ និងថ្ងៃព្រហស្បតិ៍ ដោយគ្មានការអនុញ្ញាតទេ។ ជាមួយគ្នានេះផែនការដែលអនុញ្ញាតឱ្យអាជីវករបើកលក់រហូតដល់ម៉ោង ១០ យប់នៅថ្ងៃសុក្រ សៅរ៍ និងថ្ងៃអាទិត្យ ក៏ត្រូវបានផ្អាកផងដែរ ហើយការហាមឃាត់សកម្មភាពនៅតាមតំបន់ clocktower នៅតែមានដដែល។ លេខាអចិន្រ្តៃយ៍រងនៃរដ្ឋបាលក្រុងបាងកក (BMA) លោកស្រី Wallaya Wattanarat

  • ប្រធានាធិបតីអាមេរិក Joe Biden ប្រកាសបង្កើនពន្ធសាជីវកម្ម ដល់ ២៨% ដើម្បីសម្រេចផែនការដ៏ធំមួយនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 8, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បាន​ឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសផែនការបង្កើនពន្ធសាជីវកម្ម ដើម្បីចំណាយសម្រាប់ផែនការចំណាយលើហេដ្ឋារចនាសម្ព័ន្ធដ៏ធំរបស់គាត់។ ការបង្កើនពន្ធសាជិវកម្មនេះ គឺតំណាងឱ្យការផ្លាស់ប្តូរដ៏ធំមួយពីគោលនយោបាយមុន ក្នុងការជំរុញសេដ្ឋកិច្ចតាមរយៈការកាត់បន្ថយពន្ធសាជីវកម្ម។ ប្រភពដដែលបានឲ្យដឹងថា ផែនការពន្ធផលិតនៅអាមេរិកត្រូវបានបង្ហាញកាលពីថ្ងៃពុធ ម្សិលមិញនេះ ដោយស្នើដំឡើងអត្រាពន្ធសាជីវកម្មដល់ ២៨% ពី ២១% កាលពីពេលមុន ពោលគឺអត្រាបន្ទាប់ពីការកាត់ពន្ធដោយរដ្ឋបាល Trump ។ សូមបញ្ជាក់ថា ក្រៅពីពន្ធខាងលើ ​លោក Biden គ្រោងនឹងយកពន្ធអប្បបរមាសម្រាប់អាជីវកម្មធំៗ ដែលរាយការណ៍ពីប្រាក់ចំណេញខ្ពស់ដល់ម្ចាស់ភាគហ៊ុនប៉ុន្តែមានប្រាក់ចំណូលជាប់ពន្ធតិចតួច។ ផែនការនេះក៏នឹងពង្រឹងពន្ធអប្បបរមាជាសកល សម្រាប់ក្រុមហ៊ុនដែលប្រតិបត្តិការនៅក្រៅប្រទេស និងជំរុញការអនុវត្តច្បាប់ដើម្បីដោះស្រាយការគេចពន្ធឆ្លងដែនផងដែរ៕ អត្ថបទ៖ លីនី ប្រភព៖

  • រយៈពេល ៣ខែដំបូងនៃឆ្នាំថ្មី ការនាំចេញជ័រកៅស៊ូរបស់កម្ពុជាកើនឡើង ១១% ទោះស្ថិតក្នុងវិបត្តិកូវីដក៏ដោយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 8, 2021 Khmernote

    ក្នុងត្រីមាសទី១ នៃឆ្នាំ២០២១ នេះ ប្រទេសកម្ពុជាបាននាំចេញកៅស៊ូប្រមាណ ៤៥,៩៦៥​ តោន ពោលគឺកើនឡើង ៤,៤៧២ តោន ឬស្មនឹង១១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការធ្វើបច្ចុប្បន្នភាពនេះត្រូវបានចែករំលែកដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីពេលថ្មីៗនេះដោយបន្ថែមថា ក្នុងរយៈពេលមួយត្រីមាសដំបូងនៃឆ្នាំនេះ កៅស៊ូមួយតោនមានតម្លៃ ១,៥៨៤ ដុល្លារជាមធ្យម ពោលគឺកើនឡើង ១១% ពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រភពដដែលបន្តថា ប្រទេសកម្ពុជាមានផ្ទៃដីសរុប ៤០៤.១១៨ ហិកតាសម្រាប់ចម្ការកៅស៊ូដែលផលិតជ័រកៅស៊ូ ៤៧,៤១២ តោនកើនឡើង ១២%។ សូមបញ្ជាក់ផងដែរថា កៅស៊ូកម្ពុជាប្រមាណ ៣៤ ម៉ឺនតោនត្រូវបាននាំចេញក្នុងឆ្នាំ២០២០ ដោយរកចំណូលបាន ៤៥៩

  • រាជរដ្ឋាភិបាល នឹងពិចារណាទទួលទេសចរដែលបានចាក់វ៉ាក់សាំងរួច មកទស្សនាគោលដៅទេសចរណ៍សៀមរាបអង្គរ នៅអំឡុងត្រីមាសទី៤ ឆ្នាំ២០២១ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ April 8, 2021 Khmernote

    រាជរដ្ឋាភិបាលកម្ពុជានឹងពិចារណាក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចហើយ មកទស្សនាគោលដៅទេសចរណ៍សៀមរាប-អង្គរ នៅត្រីមាសទី៤ នៃឆ្នាំ២០២១ ស្របពេលដែលការគ្រប់គ្រងសហគមន៍នៅខេត្តសៀមរាប-អង្គរស្ថិតក្នុងភាពល្អប្រសើរ។ នេះបើតាមប្រសាសន៍ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ។ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ឯកឧត្តមបានស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការពិចារណាបើកទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ហើយ មកទស្សនាគោលដៅទេសចរណ៍សៀមរាប-អង្គរ នៅត្រីមាសទី៤ នៃឆ្នាំ២០២១ ស្របពេលដែលការគ្រប់គ្រងសហគមន៍នៅខេត្តសៀមរាប-អង្គរស្ថិតក្នុងភាពល្អប្រសើរ ព្រមជាមួយនឹងការជំរុញដំណើរការចាក់វ៉ាក់សាំងបានលឿនជូនចំពោះមន្ត្រីរាជការ និងការជំរុញការចាក់វ៉ាក់សាំង ជូនដល់អ្នកបម្រើការក្នុងឧស្សាហកម្មទេសចរណ៍ និងផ្នែកឯកជនក្នុងវិស័យផ្សេងទៀត។ តាមសំណើរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យក្រសួងទេសចរណ៍ចាប់ផ្តើមធ្វើការពិភាក្សាជាមួយក្រសួងសុខាភិបាល

  • ក្រុមហ៊ុនបរទេសដ៏ល្បីមួយ កំពុងសំងំបង្កើតសួនកម្សាន្តខ្នាតយក្សនៅក្នុងប្រទេសថៃ ដែលនឹងបើកដំណើរការស្របពេលគ្នាដែលថៃបើកប្រទេសស្វាគមន៍អ្នកទេសចរឡើងវិញ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម April 8, 2021 Khmernote

    ក្រុមហ៊ុន​ Sony Pictures Entertainment កំពុងរៀបចំសួនកម្សាន្តមួយដ៏ធំនៅក្នុងប្រទេសថៃ ដែលផ្អែកលើ Columbia Pictures movies។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ The Thaiger បានឲ្យដឹងថា ក្រុមហ៊ុនកម្សន្តដ៏ធំមួយនេះ​ កំពុងធ្វើការជាមួយក្រុមហ៊ុន Amazon Falls របស់ប្រទេសថៃ ដើម្បីរៀបចំគម្រោងការបណ្តាក់ទុនរួមជាមួយនឹងកាលបរិច្ឆេទបើកសម្រាប់ខែតុលា ខាងមុខនេះ។ សួនកម្សាន្តនេះ និងមានរួមបញ្ចូលទាំងឧទ្យានទឹកដែលមានឈ្មោះថា Aquaverse ដែលនឹងត្រូវសាងសង់ផ្ទៃដី ១៤ ហិកតានិងមានឧបករណ៍ជិះកម្សាន្ត និងទាក់ទាញ ដ៏សម្បូរសម្បែបជាមួយនឹងការរចនាទៅតាមសាច់រឿង​ Jumanji, Bad Boys, Men in Black,

  • កសិករដាំឪឡឹកនៅស្រុកបន្ទាយស្រីលើកឡើងថា ព្រឹត្តិការណ៍២០កុម្ភៈបានធ្វើឱ្យប៉ះពាល់ដល់ទីផ្សារនៃការលក់ឪឡឹក អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម April 8, 2021 Khmernote

    លោក តុង ហេង ជាកសិករដាំឪឡឹកម្នាក់ នៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី០៧ខែមេសាឆ្នាំ២០២១នេះថា ជាទូទៅការប្រកបមុខរបរដាំឪឡឹក តែងតែនិយមដាំចាប់ពីខែវិច្ឆិការហូតដល់ខែមេសា ព្រោះនៅចន្លោះពេលប៉ុន្មានខែនេះ មានអាកាសធាតុល្អ និងអំណោយផលដល់ដំណាំឪឡឹក ហើយអំឡុងខែនេះ ផ្លែឪឡឹកនៅលើទីផ្សារ ក៏មានតម្លៃខ្ពស់ផងដែរ។ លោកថា កាលពីមុនការឆ្លងមេរោគកូវីដ១៩ចូលសហគមន៍ ដែលរាជរដ្ឋាភិបាលដាក់ឈ្មោះថា ព្រឹត្តិការណ៍២០កុម្ភៈនោះ ទីផ្សារលក់ឪឡឹកនៅស្រុកបន្ទាយស្រីនេះ គឺមានការប្រសើរទាំងឪឡឹកទុំលឿង និងឪឡឹកទុំក្រហម រួមជាមួយត្រសក់ផ្អែម ដោយមានប្រជាពលរដ្ឋមកទិញដោយផ្ទាល់ ក៏ច្រើន និងអ្នកទិញតាមអនឡាញក៏ច្រើនផងដែរ។ ប៉ុន្តែនៅក្នុងអំឡុងខែមីនានិងដើមខែមេសានេះ ទីផ្សារនៃការលក់ឪឡឹកពិបាកលក់ចេញជាងមុន ដោយអ្នកមកទិញផ្ទាល់គឺមានតិចតួចណាស់ ហើយអ្នកកុម្ម៉ង់ទិញក៏មិនសូវមាន ដោយសារគេខ្លាចឆ្លងមេរោគកូវីដ១៩ ។

  • សឹង្ហបុរី នឹងទទួលស្គាល់នូវលិខិតឆ្លងដែនឌីជីថលនៅក្នុងខែឧសភា ជាផ្នែកមួយជួយឱ្យការធ្វើដំណើរឡើងវិញលឿនជាងមុន ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ April 7, 2021 Khmernote

    អាជ្ញាធរអាកាសចរណ៍ស៊ីវិលសឹង្ហបុរីបាននិយាយកាលពីថ្ងៃទី ៥ ខែមេសាថា ប្រទេសសឹង្ហបុរីនឹងទទួលស្គាល់លិខិតឆ្លងដែនឌីជីថលរបស់សមាគមដឹកជញ្ជូនតាមអាកាសអន្តរជាតិ (IATA) សម្រាប់ការត្រួតពិនិត្យមុនពេលចេញដំណើរ ដែលនឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេ ដែលបានអនុម័តគំនិតផ្តួចផ្តើមនេះ។ អ្នកដំណើរទាំងអស់នឹងអាចចែករំលែកនូវលទ្ធផលនៃការធ្វើតេស្ត Polymerase (PCR) សម្រាប់ជំងឺកូវីដ-១៩ មុនពេលចេញដំណើររបស់ពួកគេជាមួយក្រុមហ៊ុនអាកាសចរណ៍ ក្នុងអំឡុងពេលត្រួតពិនិត្យពេលធ្វើដំណើរតាមអាកាស និងពេលមកដល់ចំណុចត្រួតពិនិត្យអន្តោប្រវេសន៍នៅអាកាសយានដ្ឋាន Changi។ មុនពេលទទួលស្គាល់ លិខិតឆ្លងដែននេះត្រូវបានសាកល្បងដោយជោគជ័យដោយក្រុមហ៊ុនអាកាសចរណ៍សឹង្ហបុរី។ ជាមួយគ្នានោះក្រុមហ៊ុនអាកាសចរណ៍ជាង ២០ ដែលរួមមានទាំងក្រុមហ៊ុនអាកាសចរណ៍ Emirates ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways និងក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ក៏កំពុងធ្វើតេស្តលិខិតឆ្លងដែនឌីជីថលនេះផងដែរ។ គួរឲ្យដឹងថា ក្នុងនាមជាមជ្ឈមណ្ឌលពាណិជ្ជកម្មនៅអាស៊ី ប្រទេសសឹង្ហបុរីដែលមានករណីឆ្លងមេរោគកូរ៉ូណាវីរុសតិចតួចនៅក្នុងឆ្នាំនេះ បាននាំមុខគេក្នុងការអភិវឌ្ឍ និងប្រើប្រាស់បច្ចេកវិទ្យាក្នុងកំឡុងពេលមានជំងឺរាតត្បាត

  • ឯកឧត្ដម ឃួង ស្រេង អំពាវនាវដល់ម្ចាស់ភោជនីយដ្ឋាន និងហាងកាហ្វេ គួរខ្ចប់ជូនអតិថិជន ដើម្បីការពារ និងទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម April 7, 2021 Khmernote

    ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ម្ចាស់ភោជនីយដ្ឋាន ហាងកាហ្វេ និងកន្លែងលក់ម្ហូបអាហារទាំងអស់នៅក្នុងរាជធានីភ្នំពេញ គួរបម្រើសេវាខ្ចប់ ជូនអតិថិជន ប្រសើរជាង ការអង្គុយទទួលទាននៅក្នុងហាង។ ការអំពាវនាវរបស់ ឯកឧត្ដម ឃួង ស្រេង បែបនេះ កាលពីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីសង្កេតឃើញថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញ ហាក់មិនមានការថមថយ ហើយភាគីច្រើនកើតឡើងនៅតាមភោជនីយដ្ឋាន និងហាងកាហ្វេ ដោយសារតែមានមនុស្សជាច្រើននៅតែបន្ដទៅជួបជុំទទួលទានអាហារ ដោយមិនបានរក្សា គម្លាតត្រឹមត្រូវ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ឯកឧត្ដម ឃួង ស្រេង បានថ្លែងយ៉ាងដូច្នេះថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ