- ហិរញ្ញវត្ថុហិរញ្ញវត្ថុ April 6, 2021 Khmernote
ធនាគារកណ្តាលជប៉ុន បានចាប់ផ្តើមពិនិត្យមើលលទ្ធភាពបច្ចេកទេសនៃរូបិយប័ណ្ណឌីជីថល នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK កាលពីថ្ងៃច័ន្ទ ទី០៥ ខែមេសា កន្លងទៅនេះ។ បើតាមធនាគារកណ្តាលជប៉ុនបានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងនេះ មានគោលបំណងដើម្បីសាកល្បងមុខងារមូលដ្ឋាន ហើយបច្ចុប្បន្នធនាគារនេះមិនមានផែនការចេញរូបិយប័ណ្ណបែបនេះទេ។ ជាក់ស្ដែងការពិសោធន៍បានចាប់ផ្តើមនៅថ្ងៃច័ន្ទ ហើយគ្រោងនឹងបន្តរហូតដល់ខែមីនាឆ្នាំក្រោយ។ បន្ទាប់ពីនោះមក ធនាគារកណ្តាលជប៉ុន នឹងពិចារណាថាតើត្រូវធ្វើការសាកល្បងដែលពាក់ព័ន្ធនឹងអាជីវកម្មឯកជន និងអតិថិជនដែរ ឬ ទេ។ គួរឲ្យដឹងថា ធនាគារកណ្តាលនៅក្នុងប្រទេសមួយចំនួនទៀតក៏កំពុងសិក្សារូបិយប័ណ្ណឌីជីថលផងដែរ។ តួយ៉ាងដូចជាប្រទេសចិនបានធ្វើការសាកល្បងជាសាធារណៈនៃប្រាក់យ័នឌីជីថលរួចទៅហើយ ហើយត្រូវបានគេនិយាយថាកំពុងនាំមុខប្រទេសដទៃទៀតនៅក្នុងវិស័យនេះផងដែរ៕ អត្ថបទ៖ លីនី ប្រភព៖ nhk
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 5, 2021 Khmernote
កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ គិតមកដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ សម្រេចលទ្ធផល៩៥ភាគរយហើយ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)បានថ្លែងនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ក្នុងឱកាសចុះពិនិត្យមើលការសាងសង់កីឡដ្ឋានធំនេះ ដោយដំណើរការសាងសង់នៅតែបន្តធ្វើជារៀងរាល់ថ្ងៃដោយរលូន បើទោះបីជាកម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលទប់ស្កាត់វិបត្តិជំងឺកូវីដ-១៩ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈយ៉ាងណាក្តី ក៏យន្តការរដ្ឋបាល យន្តការបច្ចេកទេស ការត្រួតពិនិត្យតាមដានវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធកីឡា រួមទាំងការងារហ្វឹកហាត់ គម្រោងផែនការត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅតែបន្តធ្វើជាប់ជាប្រចំាជានិច្ច។ តាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 5, 2021 Khmernote
ប្រទេសវៀតណាមត្រៀមថវិកាជាង ៥៣ លានដុល្លារ ដើម្បីទិញវ៉ាក់សាំង Covid-19 សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងប្រទេស។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអនុម័តថវិកាចំនួន ១,២៣៧ ទ្រីលានដុង (៥៣.៦ លានដុល្លារ) ពីថវិការដ្ឋដែលត្រូវចំណាយលើវ៉ាក់សាំង Covid-19 ខណៈប្រទេសនេះបង្កើនល្បឿននៃការចាក់ថ្នាំបង្ការរោគ ដោយក្រសួងសុខាភិបាលត្រូវបានចាត់ឱ្យប្រើប្រាក់ ដើម្បីទិញវ៉ាក់សាំង Covid-19 តាមរបៀបដែលមានប្រសិទ្ធភាព និងសន្សំសំចៃ។ ការផ្លាស់ប្តូរដោយបន្ថែមប្រាក់លើការទិញវ៉ាក់សាំងនេះ បានកើតឡើងនៅពេលដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះមានគោលបំណងធានានូវវ៉ាក់សាំងចំនួនប្រហែល ១៥០ លានដើម្បីគ្របដណ្តប់ ៧០% នៃចំនួនប្រជាជនរបស់ខ្លួននៅឆ្នាំ២០២២។ ជាមួយគ្នានេះ ប្រទេសវៀតណាម កំពុងសម្លឹងរកការធ្វើពិពិធកម្មលទ្ធកម្មរបស់ខ្លួនពីប្រភពជាច្រើននៅក្នុងប្រទេស រុស្ស៊ី សហរដ្ឋអាមេរិក
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 5, 2021 Khmernote
រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ពុំទាន់មានការបិទការនាំស្រូវចេញពីខេត្តតាកែវ ទៅកាន់ប្រទេសវៀតណាម នៅឡើយទេ។ ការអះអាងរបស់ឯកឧត្តម គឺបានលើកឡើងដោយយោងតាមរបាយការណ៍របស់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ ដែលបានឲ្យដឹងថា ខេត្តតាកែវនៅតែបន្តការនាំស្រូវចេញពីកម្ពុជាទៅកាន់ប្រទេសវៀតណាម ដដែលទេ គ្រាន់តែប្រទេសវៀតណាមមានការតឹងតែងនៅតាមមាត់ច្រកទាក់ទងទៅនឹងការអនុវត្តវិធានការទប់ស្កាត់ការរីករាលនៃមេរោគកូវីដ-១៩ តែប៉ុណ្ណោះ។ ជាក់ស្តែងនៅថ្ងៃទី ០៤កន្លងទៅនេះ កម្ពុជាបាននាំចេញស្រូវពីខេត្តតាកែវទៅកាន់ប្រទេសវៀតណាមបានចំនួន ៣,៨៤៨ តោន តាមច្រក កំពង់អំពិល ក្នុងស្រុកបូរីជលសារ និងតាមច្រកភ្នំដិន ក្នុងស្រុកគិរីរង់ ។ រីឯតម្លៃស្រូវសើមវិញ នៅតែទទួលបានតម្លៃល្អដដែលទេ
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 5, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម vietnamplus បានឲ្យដឹងថា ប្រទេសថៃមានមហិច្ឆតាក្លាយជាអ្នកដាំដុះ និងនាំចេញទុរេនលំដាប់កំពូលរបស់ពិភពលោកក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ប៉ុន្តែទោះជាយ៉ាងណាក្ដី ក្រុមអ្នកជំនាញបានព្រមានថា ថៃប្រឈមនឹងហានិភ័យបាត់បង់ឱកាសក្នុងការនាំចេញ ដោយសារការប្រកួតប្រជែងពីប្រទេសជិតខាង។ នាយកមជ្ឈមណ្ឌលសិក្សាពាណិជ្ជកម្មអន្តរជាតិនៃសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ លោក Aat Pisanwanich បានមានប្រសាសន៍ថា ដោយមានកំណើន ៣០% នៅក្នុងតំបន់ដាំធុរេននៅក្នុងប្រទេសនៅទស្សវត្សរ៍ចុងក្រោយ ផលិតកម្មទុរេនត្រូវបានគេព្យាករណ៍ថា នឹងកើនឡើង ៨៣% ក្នុងឆ្នាំ២០២១-២០២៥។ លោកបានបន្ថែមថា បរិមាណទុរេនប្រចាំឆ្នាំដែលផលិតបានក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ គឺមានចំនួន ២.០២ លានតោនបើប្រៀបធៀបទៅនឹងឆ្នាំមុនដែលមានចំនួន ១.១១លានតោន ដោយលោកសង្កត់ធ្ងន់ថា នេះជាចំនួនដ៏ច្រើនបំផុតនៃផលិតកម្មទុរេននៅលើពិភពលោក។ ជាមួយគ្នានេះដែរ តាមសម្ដីរបស់លោក
- ទេសចរណ៍ទេសចរណ៍ April 5, 2021 Khmernote
ខណៈពេលដែលប្រទេសថៃប្រកាសផែនការបើកស្វាគមន៍ភ្ញៀវទេសចរបរទេសឡើងវិញសម្រាប់កោះភូកេត ស្រាប់តែអ្នកទេសចរមកពី ២៨ប្រទេស បានបង្ហាញចំណាប់អារម្មណ៍ក្នុងការមកកម្សាន្តកោះភូកេត បន្ទាប់ពីរដ្ឋាភិបាលបានយល់ព្រមលើកលែងការដាក់នៅដាច់ដោយឡែកសម្រាប់ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំង Covid-19 នេះបើយោងតាមប្រតិបត្តិករទេសចរណ៍នៅក្នុងខេត្តនេះ។ លោក Phumkit Raktaengam ប្រធានសមាគមទេសចរណ៍ភូកេតបានមានប្រសាសន៍ថា ទោះបីភ្ញៀវទេសចរបរទេសបានបង្ហាញការចាប់អារម្មណ៍ក៏ដោយ ក៏ពួកគេនៅតែអាចមើលឃើញប្រសិនបើពួកគេអាចបន្តផែនការដំណើរទស្សនកិច្ចរបស់ពួកគេ ដែលនឹងត្រូវបានអនុម័តដោយអាជ្ញាធរនៅក្នុងប្រទេសរបស់ពួកគេ។ ប្រភពដដែលបានឲ្យដឹងថា ក្នុងចំណោមប្រទេសចំនួន ២៨ មានភ្ញៀវទេសចរមកពីប្រទេសចិន សិង្ហបុរី រុស្ស៊ី អង់គ្លេស និងអាល្លឺម៉ង់ដែលត្រូវបានគេស្គាល់ថា ជាអ្នកធ្វើដំណើរទៅភូកេត។ កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ ជើងហោះហើរលើកដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airway នៃជើងហោះហើរ TG921 របស់អាឡឺម៉ង់ បានចុះចតនៅអាកាសយានដ្ឋានភូកេត ដែលនេះជាការហោះហើរលើកដំបូងចាប់តាំងពីការចុះចតនៃការធ្វើដំណើរអន្តរជាតិ បានចាប់ផ្តើមកាលពីដើមឆ្នាំមុននៅពេលមានការរាតត្បាតដោយវីរុស
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 3, 2021 Khmernote
ប្រទេសវៀតណាមបានអំពាវនាវដល់អ្នកការទូតមកពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងជប៉ុន ឲ្យជួយខ្លួនក្នុងការផ្គត់ផ្គង់វ៉ាក់សាំងការពារវីរុស Covid-19 ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានវ៉ាក់សាំងចំនួន ១៥០លានដូស សម្រាប់គ្របដណ្តប់ប្រជាជនពេញវ័យរបស់ខ្លួន។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឲ្យដឹងថា រហូតមកដល់ពេលនេះប្រទេសវៀតណាមបានទទួលវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ប្រហែល ៩៣០,០០០ ដូស ប៉ុន្តែចង់ទិញបន្ថែមពី Pfizer, Johnson & Johnson , Moderna, Sinovac របស់ចិននិង Sputnik V របស់រុស្ស៊ី។ ក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា លោក Nguyen Thanh Long រដ្ឋមន្រ្តីក្រសួងសុខាភិបាល
- អាជីវកម្មអាជីវកម្ម April 3, 2021 Khmernote
អ្នកស្រុកកងមាស ខេត្តកំពង់ចាមបន្តប្រពៃណីត្បាញកន្ទេលកក់ក្រហមដើម្បីបំពេញតម្រូវការទីផ្សារ ខណៈដែលបច្ចុប្បន្នកន្ទេលកក់នេះ មិនត្រឹមសម្រាប់យកទៅក្រាលដេកប៉ុណ្ណោះទេ គឺអាចយកទៅតាំងលម្អនៅក្នុងគេហដ្ឋាន ។ លោកស្រី ម៉េង ហោន រស់នៅក្នុងឃុំកងមាស ស្រុកកង មាសខេត្តកំពង់ចាម បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកស្រីបានចាប់យកការងារត្បាញកន្ទេលកក់នេះ អស់រយ:ពេលជាង ១០ឆ្នាំមកហើយ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងបច្ចុប្បន្នមានប្រជាពលរដ្ឋទិញច្រើនយកទៅប្រើប្រាស់ ។ លោកស្រីបានបន្តថា កន្ទេលកក់ គឺធ្វើឡើងពីដើមកក់ ដែលគាត់បានយកដើមកក់កាប់រួច យកមកកូដហាល សម្រិត សម្រាំងយក សសៃកក់ប៉ុនៗគ្នា ទើបយកទៅជ្រលក់ព័ណ៌ទៅតាមចំណង់ចំណូលចិត្ត មុននឹងយកមកត្បាញ ។ កន្ទេលកក់នេះ គឺជាប្រភេទកន្ទេលខ្មែរ ដែលត្បាញដោយដៃ ហើយមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពទាំងមនុស្សចាស់










