- សេដ្ឋកិច្ចសេដ្ឋកិច្ច April 23, 2021 Khmernote
យោងតាមចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK បានឲ្យដឹងថា រដ្ឋាភិបាលបារាំង បានបង្ហាញផែនការ ដើម្បីបន្ធូរបន្ថយការរឹតត្បិតប្រឆាំង នឹងមេរោគឆ្លង Covid-19 នៅទូទាំងប្រទេសរបស់ខ្លួន នៅក្នុងដំណាក់កាលដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។ គួររម្លឹកផងដែរថា ការចាក់សោរនៅទូទាំងប្រទេសបានកើតឡើងចាប់តាំងពីដើមខែនេះ ដើម្បីឆ្លើយតបទៅនឹងការផ្ទុះឡើងនៃវីរុស Covid-19 ប្រភេទថ្មី ដោយក្នុងនោះ ហាងលក់រាយ និងសាលារៀនត្រូវបានបិទទ្វារ ហើយប្រជាជនបានស្ថិតនៅក្រោមការរឹតត្បិតការធ្វើដំណើរក្នុងស្រុក។ យ៉ាងណាមិញថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ លោក Jean Castex នាយករដ្ឋមន្រ្តី បានលើកឡើងអំពីចំនួនករណីថ្មីប្រចាំថ្ងៃដែលបានធ្លាក់ចុះដល់ប្រហែល ៣ម៉ឺននាក់កាលពីពេលថ្មីៗនេះ ពីចំនួនជាមធ្យមជិត ៤០,០០០ នាក់កាលពីដើមខែនេះ។ លោកបាននិយាយថា ចំណុចកំពូលនៃរលកទី៣ នៃជំងឺរាតត្បាតនៅប្រទេសបារាំង «យើងអាចគ្រប់គ្រងបាន»។ លោកក៏បានបន្ថែមថាការឆ្លងនៃវីរុស
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 23, 2021 Khmernote
នាយករដ្ឋមន្រ្តីឡាវលោក Phankham Viphavanh បានបញ្ជាឱ្យបិទរដ្ឋធានី វៀងចន្ទន៍ ចាប់តាំងពីម៉ោង ៦ ព្រឹកថ្ងៃទី ២២ ខែមេសាបន្ទាប់ពីមានការកើនឡើងនូវករណីឆ្លងវីរុស COVID-19។ ការចាក់សោរនេះនឹងត្រូវធ្វើឡើងរហូតដល់ថ្ងៃទី ៦ ខែឧសភា ដោយការធ្វើដំណើរពី វៀងចន្ទន៍ ទៅខេត្ត និងពីបណ្តាខេត្តនានាទៅ រាជធានី ត្រូវបានហាមឃាត់លើកលែងតែអ្នករស់នៅអចិន្រ្តៃយ៍នៃរដ្ឋធានីដែលកំពុងវិលត្រឡប់មកពីស្រុកកំណើត អ្នកបើកបរដឹកជញ្ជូនទំនិញ និងបុគ្គលដែលមានការអនុញ្ញាតផ្សេងទៀត។ ជាមួយគ្នានេះអ្នករស់នៅក្នុងទីក្រុង វៀងចន្ទន៍ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីផ្ទះរបស់ពួកគេឡើយ លើកលែងតែការងារចាំបាច់និងការទិញរបស់ចាំបាច់។ ទីភ្នាក់ងាររដ្ឋាភិបាល និងក្រុមហ៊ុននៅទីក្រុងវៀងចន្ទន៍ ត្រូវបានស្នើសុំកាត់បន្ថយចំនួនបុគ្គលិកដែលកំពុងធ្វើការនៅការិយាល័យរបស់ពួកគេ ដើម្បីធានាបាននូវការរក្សាគម្លាតសង្គម។ តួយ៉ាង ការប្រមូលផ្តុំអាចមិនលើសពី ២០នាក់ ខណៈពេលដែលសេវាកម្មមិនចាំបាច់ត្រូវបានបញ្ជាឱ្យបិទ។ លើសពីនេះប្រទេសឡាវ
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 22, 2021 Khmernote
រដ្ឋាភិបាលចិន បានផ្តល់ជំនួយវ៉ាក់សាំងជំងឺ ជំងឺសាទឹក និងអ៊ុតក្តាម ចំនួន ២០០ ០០០(ពីរសែន) ដូស ដល់កម្ពុជាដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ សាទឹក និង អ៊ុតក្តាម (FMD) ដែលបាន និងកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា នេះបើយោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រម៉ាញ់ និងនេសាទ មុននេះបន្តិច។ ឯកឧត្តម វេង សាខុន បានលើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសឯកឧត្តមរដ្ឋមន្រ្តី ក្រសួងកសិកម្ម
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 22, 2021 Khmernote
រដ្ឋមន្ត្រីក្រសួងកសិកម្មបានអះអាងថា ក្នងដំណាក់កាលនៃ ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល នេះកម្ពុជាអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងផ្គត់ផ្គង់បន្លែ ត្រី សាច់ ពី៧៥% ទៅ១០០% ដោយខ្លួនឯងបាន ។ឯកឧត្តម វេងសាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទមានប្រសាសន៍ថា ការបិទជាឯកតោភាគីពីភាគីវៀតណាមមិនឲ្យបន្លែរបស់ខ្លួនចូលមកកម្ពុជានៅក្នុងអំឡុងពេលនេះ គឺជាឱកាស ដ៏ល្អមួយសម្រាប់កសិករកម្ពុជាទៅវិញទេ គឺយើងឈានទៅដល់ការផ្គត់ផ្គង់ដោយខ្លួនឯង ព្រោះកន្លងមកយើងពិបាកប្រកួតប្រជែងតម្លៃជាមួយប្រទេសជិតខាង ដោយគេលក់ក្នុងតម្លៃថោកជាងបន្លែក្នុងស្រុកយើង។ សំឡេង៖ «ផលិតផលរបស់យើងអាចផ្គត់ផ្គង់បានប្រចាំឆ្នាំប្រមាណ៧០% ហើយក្នុង រដូវរំហើយអាចផ្គត់ផ្គង់បាន៨០ភាគរយ តែនៅរដូវក្តៅនេះអាចថយមកវិញ ។តែទោះជាយ៉ាងណាមិនខ្វះទេ!។កន្លងមកយើងមិនទាន់អាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន ដោយសាតែគេនាំចូលផលិតផលមួយចំនួនមានតម្លៃថោកជាងយើង។ មួយទៀតកន្លងមកគេគ្រប់គ្រងទីផ្សារហេដ្ឋារចនាសម្ព័ន្ធលក់នៅកម្ពុជាបានស្ទើរទាំងស្រុង។ ដូច្នេះយើងពិបាកប្រជ្រៀតក្នុងការបែងចែកទីផ្សារនេះ។ ប៉ុន្តែឥឡូវនេះជាឱកាសល្អសម្រាប់កម្ពុជាហើយកសិករមានលទ្ធភាពក្នុងការផលិតដាំដុះបន្លែសម្រាប់ផ្គត់ផ្គង់បន្លែនៅប្រទេសកម្ពុជាយើង »។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា នៅក្នុងអំឡុងពេលនៃការបិទខ្ទប់តំបន់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 22, 2021 Khmernote
ប្រធានាធិបតីអាមេរិកលោក Joe Biden បានមានប្រសាសន៍ថា រដ្ឋបាលរបស់លោក បានចាក់វ៉ាក់សាំងការពារវីរុស Covid-19 ចំនួន ២០០ លានម្ជុល (Shot) ដោយបំពេញគោលរបស់ប្រធានាធិបតីរូបនេះមុនពេលកំណត់។ គួររម្លឹកថា លោក Biden បានសន្យាថា នឹងផ្តល់នូវវ៉ាក់សាំង ២០០ លានម្ជុល (Shot) ឬ ស្មើនឹង ១០០លានដូសនេះក្នុងរយៈពេល ១០០ថ្ងៃដំបូងរបស់លោក នៃការចូលកាន់ដំណែង។ នាពេលនោះលោកបានមានប្រសាសន៍ថា « ១០០ ថ្ងៃដំបូងរបស់ខ្ញុំនឹងមិនបញ្ចប់វីរុស Covid-19 ទេ តែយើងអាចផ្លាស់ប្តូរកម្រិតនៃជំងឺ និងផ្លាស់ប្តូរជីវិតនៅអាមេរិកឱ្យប្រសើរឡើង »។
- អាជីវកម្មអាជីវកម្ម April 22, 2021 Khmernote
Royal International Corporation ដែលប្រតិបត្តិការកាស៊ីណូធំជាងគេនៅភាគខាងជើងទីក្រុង Ha Long ប្រទេសវៀតណាមបានរាយការណ៍ពីការខាតបង់ក្រោយបង់ពន្ធជិត ១.២៧ ពាន់លានដុង (១.១៧ លានដុល្លារ) ក្នុងត្រីមាសទី១។ ក្រុមហ៊ុនបានឲ្យដឹងបន្ថែមថា ការខាតបង់លើកនេះគឺជា ត្រីមាសទី៦ ហើយ ពោលគឺ ខាត ៦ត្រីមាសជាប់ៗគ្នាតែម្ដង បន្ទាប់ពីក្រុមហ៊ុនបានរាយការណ៍ពីការខាតបង់កន្លងមក។ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន ក្រុមហ៊ុនដែលចុះបញ្ជីមូលបត្រ HCMC មួយនេះ បានស្តីបន្ទោសការខាតបង់ដោយសារតែផលប៉ះពាល់នៃការផ្ទុះឡើងរលកថ្មីនៃ Covid-19 ដែលបានកើតឡើងនៅចុងខែមករាឆ្នាំនេះ។ ការផ្ទុះនេះ បានធ្វើឲ្យប្រាក់ចំណូលនៅត្រីមាសទី១ ធ្លាក់ចុះ ២៤% ពីមួយឆ្នាំទៅមួយឆ្នាំមកត្រឹម ២៧ ពាន់លានដុង
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 22, 2021 Khmernote
ដើម្បីចូលរួមចំណែកក្នុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ម្សិលមិញនេះ រដ្ឋាភិបាលវៀតណាម បានផ្តល់ជំនួយសប្បុរសធម៌ជាថវិកាចំនួន ៣០០ ០០០ដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ទទួលបានកាលពីពេលថ្មីៗនេះ។ សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់បន្ថែមថា ថ្នាក់ដឹកនាំវៀតណាម ក៏បានសម្តែងនូវជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជានឹងអាចជម្នះបាននូវការលំបាកបង្កដោយរោគរាតត្បាតនេះដោយជោគជ័យ និងងើបឡើងវិញយ៉ាងរឹងមាំជាងមុន ក្នុងពេលឆាប់ៗខាងមុខ។ ដោយឡែក រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 22, 2021 Khmernote
នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងពាណិជ្ជកម្ម បង្ហាញតំបន់គោលដៅតម្លើងស្តង់ដាក់លក់ គ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្នុងតំបន់ក្រហម។ សូមបញ្ជាក់ថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្មនឹងបន្ថែមបន្លែមួយចំនួន មានដូចជា ស្ពៃក្តោប ត្រសក់ ត្រប់ស្រួយ ពោត ជាដើម ហើយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នឹងសម្របសម្រួលអោយមានត្រី សាច់សំរាប់ការងារនេះផងដែរ៕ ប្រភព៖ ក្រសួងព័ត៌មាន










