ព័ត៌មានចុងក្រោយ
  • ថៃ នឹងបើកឲ្យភ្ញៀវទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួច ទៅកម្សាន្តនៅខេត្តចំនួន ៦ ចាប់ពីខែក្រោយនេះ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ March 27, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឲ្យដឹងថា ប្រទេសថៃ នឹងបើកឲ្យភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងការពារជំងឺ Covid-19 រួចរាល់ទៅកម្សាន្តនៅខេត្តចំនួន ៦ ក្នុងប្រទេស ដែលនឹងចាប់ផ្ដើមនៅខែក្រោយនេះ។ ប៉ុន្តែទោះជាយ៉ាងណាក្ដី ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់ទាំងនោះ នៅតែត្រូវធ្វើចត្តាឡីស័ក ដោយការធ្វើចត្តាឡីស័កនោះ ត្រូវកាត់បន្ថយពី ១៤ថ្ងៃ មកត្រឹម ៧ថ្ងៃសម្រាប់ពួកគេ។ រដ្ឋមន្រ្តីក្រសួងទេសចរណ៍និងកីឡាលោក Phiphat Ratchakitprakarn កាលពីថ្ងៃសុក្របាននិយាយថា មជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពសេដ្ឋកិច្ច (CESA) ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ប្រាយុធ ចានអូចា បានអនុម័តលើផែនទីបង្ហាញផ្លូវ ៣ ដំណាក់កាលដើម្បីបើកឡើងវិញនូវខេត្តទេសចរណ៍សំខាន់ៗចំនួន ៦ នោះគឺំ Phuket,

  • រាជរដ្ឋាភិបាលកម្ពុជាកំពុងចរចាទិញវ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ ចំនួន ៤លានដូសបន្ថែមទៀតពីចិន ដើម្បីចាក់ជូនពលរដ្ឋឥតគិតថ្លៃ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 27, 2021 Khmernote

    រាជរដ្ឋាភិបាលកម្ពុជា កំពុងចរចាទិញវ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ ចំនួន៤លានដូសបន្ថែមទៀតពីចិន ដើម្បីចាក់ជូន​ប្រជាពលរដ្ឋ​ឥតគិតថ្លៃ ទៅតាមផែនការដែលបានគ្រោងទុក ។ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋឱ្យបានរហូតដល់ជាង ១០លាននាក់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព និងស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ឡើងវិញ។ លោកជំទាវបានបន្តថា ដើម្បីសម្រេចបានតាមផែនការនេះ កម្ពុជាបានដាក់ចេញផែនការ និងកំពុងស្វះស្វែងរកវ៉ាក់សាំង ជាបន្តបន្ទាប់ទៀត តាមរយៈប្រទេសជាមិត្ត និងតាមរយៈយន្តការកូវ៉ាក់ (COVAC) ដែលបច្ចុប្បន្ននេះ កម្ពុជាកំពុងធ្វើការចរចាទិញវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ៤លានដូសបន្ថែមទៀត ។ លោកជំទាវបានបន្ថែមថា វ៉ាក់សាំង

  • រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការស្ថាបនាផ្លូវ  និងច្រាំងទន្លេត្រើយខាងកើត ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ ដល់កោះនរា ដើម្បីការពារការបាក់​ច្រាំង និងដោះស្រាយលំហូរចរាចរ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 26, 2021 Khmernote

    រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការស្ថាបនាផ្លូវ និងច្រាំងទន្លេត្រើយខាងកើតអំពីបេតុង ចាប់ពីគល់ស្ពានព្រះមុនី​វង្សចាស់ ក្នុងសង្កាត់ច្បារអំពៅទី២ រហូតដល់តំបន់អភិវឌ្ឍកោះនរាក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីលើកកម្ពស់សោភ័ណភាព ការពារការបាក់ច្រាំងទន្លេ។ (រូបតំណាង) យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដើម្បីលើក កម្ពស់សោភ័ណភាព ការពារការបាក់​ច្រាំងទន្លេ ដោះស្រាយលំហូរចរាចរ និងរៀបចំសណ្តាប់ធ្នាប់នៅតាមច្រាំងទន្លេត្រើយខាងកើត ក្នុងភូមិសាស្រ្តខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញ សម្រាប់បម្រើឱ្យប្រយោជន៍សាធារណៈនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្តើមស្ថាបនាផ្លូវ និងច្រាំងទន្លេត្រើយខាងកើតអំពីបេតុង ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ ក្នុងសង្កាត់ច្បារអំពៅទី២ រហូតដល់តំបន់​អភិវឌ្ឍកោះនរា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១តទៅ។ (រូបតំណាង) ប្រភពដដែលបានឱ្យដឹងទៀតថា

  • គិតត្រឹមថ្ងៃទី២៥ ខែនេះ រាជរដ្ឋាភិបាល ចំណាយអស់ ២៦លានដុល្លារហើយ សម្រាប់ឧបត្ថម្ភដល់កម្មករ និយោជិតដែលបាត់បង់ការងារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 26, 2021 Khmernote

    ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានឧបត្ថម្ភប្រាក់ជូនកម្មករ និយោជិតដែលបាត់បង់ការងារ ក្នុងវិស័យកាត់ដេរ និងទេសចរណ៍សរុបប្រមាណជា ២៦លានដុល្លារអាមេរិកហើយ។ ខណៈរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ទើបនឹងប្រកាសបន្តបើកប្រាក់ឧបត្ថម្ភជូនដល់កម្មករ និយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍នេះ រយៈពេល ៣ខែបន្តទៀត គឺចាប់ពីខែមេសា រហូតដល់មិថុនា។ យោងតាមឯកឧត្តម គិតត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ រោងចក្រ សហគ្រាស ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលកំពុងព្យួរសរុបមានចំនួន ១៥៧រោងចក្រ

  • មហាសេដ្ឋី Bill Gates ព្យាករណ៍ថា ពិភពលោកនឹងវិលមករកសភាពដើមទាំងស្រុងវិញនៅចុងឆ្នាំ២០២២ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ March 26, 2021 Khmernote

    សហស្ថាបនិកក្រុមហ៊ុន Microsoft និងមហាសេដ្ឋីចិត្តធម៌មួយរូប គឺលោក Bill Gates បានព្យាករណ៍ថា ពិភពលោកនឹងវិលមករកភាពប្រក្រតីវិញទាំងស្រុងនៅចុងឆ្នាំ ២០២២ ដោយសារវ៉ាក់សាំងបង្ការជំងឺ Covid-19។ មហាសេដ្ឋីរូបនេះ បានពណ៌នាពីរោគរាតត្បាតថាជា “សោកនាដកម្មមិនគួរឱ្យជឿ” ហើយបានបន្ថែមថា ដំណឹងល្អតែមួយគត់នៅពេលនេះ គឺមនុស្សកំពុងទទួលបាន​ការចាក់វ៉ាក់សាំងយ៉ាងច្រើន។ នៅក្នុងបទសម្ភាសន៍ជាមួយ កាសែតប៉ូឡូញ Gazeta Wyborcza និងទូរទស្សន៍ TVN24 លោក Bill Gates បាននិយាយថា៖ « នៅចុងឆ្នាំ ២០២២ យើងគួរតែត្រលប់ទៅរកសភាពធម្មតាវិញទាំងស្រុង »។ គួរឲ្យដឹងផងដែរថា ការអត្ថាធិប្បាយថ្មីៗបំផុតរបស់គាត់ធ្វើឡើងតែប៉ុន្មានសប្តាហ៍

  • ផ្សារល្បីល្បាញនៅក្រុងបាងកក Chatuchak នឹងបើកដំណើរការឡើងវិញនៅពាក់កណ្ដាលខែមេសា ខាងមុខនេះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម March 26, 2021 Khmernote

    រដ្ឋបាលក្រុងបាងកក បានសម្រេចបន្ធូរបន្ថយវិធានការរឹតបន្តឹងនៅផ្សារដ៏ល្បីមួយប្រចាំ្រប្រទេសថៃ គឺផ្សារ Chatuchak ដែលនឹងបើកដំណើរការនៅពាក់កណ្ដាលខែមេសា ខាងមុងនេះ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នងស្រុក The Nation Thailand​ ។​ លោកស្រី Wanlaya Wattanarat អនុលេខាធិការអចិន្រ្តៃយ៍របស់រដ្ឋបាលក្រុងបាងកក បានឲ្យដឹងថា ការបន្ធូរបន្ថយវិធានការរឹតបន្តឹងនេះ នឹងអនុញ្ញាតឲ្យអាជីវករបើកតូបលក់ដូររបស់ពួកគេរយៈពេល ៦ថ្ងៃ ក្នុងមួយសប្ដាហ៍ ពោលគឺលើកលែងតែថ្ងៃ ច័ន្ទ ដើមសប្ដាហ៍ដែលត្រូវបិទផ្សារ។ ជាមួយគ្នានេះដែរ រដ្ឋបាលក្រុងបាងកក ក៏បានបញ្ជាឱ្យអ្នកគ្រប់គ្រងផ្សារពង្រីកផ្លូវដើរក្នុងផ្សារ ដោយដកអ្វីដែលជាឧបសគ្គ និងតូប ដែលឡោមព័ទ្ធលើផ្លូវដើរ ដើម្បីកាត់បន្ថយភាពចង្អៀតណែនណាន់តាន់តាប់នៅតាមតំបន់ ក៏ដូចជាដំឡើងភ្លើងបំភ្លឺដើម្បីសម្រួលដល់ការដើរទិញឥវ៉ាន់នៅពេលយប់របស់ប្រជាជន។ លើសពីនេះ រដ្ឋបាលក្រុងបាងកក បានជំរុញឱ្យអាជីវករជាង

  • រំភើបណាស់! រាជរដ្ឋាភិបាល សម្រេចបន្តជួយឧបត្ថម្ភប្រាក់ ដល់កម្មករក្នុងវិស័យកាត់ដេរ និងទេសចរណ៍ រយៈពេល៣ខែថែមទៀត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 26, 2021 Khmernote

    យោងតាម​ការចុះផ្សាយរបស់ក្រសួងទេសចរណ៍បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេចដាក់ចេញវិធានការបន្ថែម បន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗ ដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ពីវិបត្តិនៃជំងឺកូវីដ១៩ (ជុំទី៨)។ ការដាក់ចេញវិធានការបន្ថែមនេះ រាជរដ្ឋាភិបាល បានសម្រេចបន្តជួយឧបត្ថម្ភ ដល់កម្មករក្នុងវិស័យកាត់ដេរ វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ, កាបូប និងវិស័យទេសចរណ៍ និងវិស័យទេសចរណ៍ រយៈពេល៣ខែថែមទៀត ចាប់ពីខែមេសា ដល់ ខែមិថុនា ឆ្នាំ២០២១។ ជាមួយគ្នានេះ ការលើកទឹកចិត្តផ្នែកពន្ធដារ ក៏នៅតែបន្តអនុវត្តន៍ផងដែរ។ សេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាល ដែលទទួលបាននៅថ្ងៃទី២៥ ខែមីនានេះ បានបញ្ជាក់ថា បន្ទាប់ពីរោងចក្រ-សហគ្រាស

  • ខណៈប្រទេសកំពុងរីកចម្រើនទៅមុខ វៀតណាមត្រៀមកើបលុយ ១០ ពាន់លានដុល្លារ ពីការនាំចេញបន្លែផ្លែឈើនៅឆ្នាំ ២០៣០ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 26, 2021 Khmernote

    ប្រទេសវៀតណាមរំពឹងថា នឹងទទួលបានទឹកប្រាក់ពី ៨-១០ ពាន់លានដុល្លារ ពីការដឹកជញ្ជូនបន្លែផ្លែឈើទៅបរទេសដោយប្រាក់ចំណូលនៃផលិតផលកែច្នៃមានចំនួនយ៉ាងតិច ៣០% នៃចំនួនសរុបនៅឆ្នាំ ២០៣០ ។ ក្រោមគម្រោងអភិវឌ្ឍវិស័យកែច្នៃផ្លែឈើនិងបន្លែ ក្នុងកំឡុងឆ្នាំ ២០២១-២០៣០ ដែលត្រូវបានអនុម័តដោយលោកនាយករដ្ឋមន្រ្តីវៀតណាម បានកំណត់គោលដៅទាក់ទាញការវិនិយោគនៅក្នុងសហគ្រាសកែច្នៃផ្លែឈើនិងបន្លែ ចំនួន ៥០-៦០ និងកសាងក្រុម និងសហគ្រាសទំនើបជាច្រើន ប្រកបដោយសមត្ថភាពប្រកួតប្រជែងខ្លាំងពូកែ​។ ជាមួយគ្នានេះដើម្បីសម្រេចគោលដៅវៀតណាម នឹងវិនិយោគយ៉ាងខ្លាំងដើម្បីបង្កើនសមត្ថភាពកែច្នៃ ផ្តល់អាទិភាពដល់ការកែច្នៃបន្លែផ្លែឈើសំខាន់ៗ ដែលមានតម្លៃខ្ពស់ បង្កើតតំបន់វត្ថុធាតុដើម និងអភិវឌ្ឍទីផ្សារផលិតផល។ គម្រោងទាំងនេះបានសង្កត់ធ្ងន់លើភាពចាំបាច់ដើម្បីសាងសង់កន្លែងកែច្នៃនិងវេចខ្ចប់ ឃ្លាំងស្តុកទំនិញ និងដំឡើងឧបករណ៍ ដើម្បីកាត់បន្ថយការខូចខាតក្រោយប្រមូលផល។ ក្រៅពីនេះការទាក់ទាញការវិនិយោគ ក៏ជាការកត្តាសំខាន់ផងដែរ ដើម្បីធានាថារាល់ផលិតកម្ម និងផលិតផល នឹងត្រូវបានបំពាក់ដោយម៉ាស៊ីនទំនើបៗនៅឆ្នាំ