- សេដ្ឋកិច្ចសេដ្ឋកិច្ច March 24, 2021 Khmernote
រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានអះអាងថា ស្ពានមិត្តភាពកម្ពុជាចិនស្ទឹងត្រង់-ក្រូចឆ្មារ ដែលឆ្លងកាត់ ទន្លេមេគង្គ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ក្រោយពីដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន ដោយប្រជាពលរដ្ឋកាន់តែមាន ភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ ពិសេសកសិករបានដឹកជញ្ជូនកសិផលរបស់ខ្លួនទៅកាន់ទីផ្សារបានកាន់តែលឿន រហ័ស។ ក្នុងការចុះត្រួតពិនិត្យស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងដាក់ដំណើការជាបណ្តោះអាសន្ននៅថ្ងៃទី២៣ ខែមីនានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានមានប្រសាសន៍ថា ថ្ងៃនេះឯកឧត្តម បានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកឱ្យប្រើប្រាស់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារនេះ ឱ្យប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្ន ជាពិសេសពេលបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ដែលមានការកកស្ទះសាឡាងពីពេលមុន ហើយពេលនេះប្រជាពលរដ្ឋបានធ្វើដំណើរ ងាយស្រួលនិងមិនបាច់រង់ចាំសាឡាងដូចពីពេលមុនឡើយ ។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា ស្ពាននេះគឺធ្វើបានល្អខ្លាំងណាស់ ចប់មុនផែនការដែលបានគ្រោងទុក ដែលត្រូវចប់នៅក្នុងខែ
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 24, 2021 Khmernote
គណៈរដ្ឋមន្រ្តីថៃនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២១ នេះ បានអនុម័តលើវិធានការណ៍គាំទ្រហិរញ្ញវត្ថុដែលមានទឹកប្រាក់សរុប ៣៥០ ពាន់លានបាត (១១.៣ ពាន់លានដុល្លារ) ដើម្បីជួយដល់អាជីវកម្មដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតរ៉ាំរ៉ៃ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម បានឲ្យដឹងថា វិធានការណ៍ទាំងនោះរួមមាន៖ ផែនការផ្តល់ប្រាក់កម្ចីទន់ចំនួន ២៥០ ពាន់លានបាតសម្រាប់សហគ្រាសធុនតូចនិងមធ្យម និងកម្មវិធី ១០០ពាន់លានបាត ឬហៅថា “ឃ្លាំងទ្រព្យសកម្ម” ដើម្បីគាំទ្រដល់ប្រជាជនដែលជំពាក់បំណុល ហើយមិនមានលទ្ធភាពសងប្រាក់កម្ចីរបស់ពួកគេ។ សារព័ត៌មានដដែលបានបន្តឲ្យដឹងថា ជំហានដើម្បីផ្តល់ឥណទានបន្ថែមទៀតដល់អាជីវកម្មបានកើតឡើងមួយថ្ងៃ មុនការសម្រេចចិត្តអត្រាការប្រាក់របស់ធនាគារកណ្តាល ដោយធនាគារថៃរំពឹងថានឹងរក្សាអត្រាការប្រាក់របស់ខ្លួនក្នុងអត្រាទាបបំផុត ០.៥% សម្រាប់ការប្រជុំលើកទី ៧។ ជាមួយគ្នានេះដែរ សេដ្ឋកិច្ចត្រូវបានគេរំពឹងថា នឹងវិលត្រឡប់ទៅរកកម្រិតមុនពេលដែលវីរុសរាតត្បាត នៅក្នុងត្រីមាសទីបីនៃឆ្នាំក្រោយជាមួយនឹងការស្ទុះងើបឡើងវិញយឺត
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 24, 2021 Khmernote
ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានស្នើសុំទុន ៣០លានដុល្លារបន្ថែមទៀតពីរាជរដ្ឋាភិបាល ដើម្បីបង្កើន ចង្វាក់ផលិតនិងរក្សាសមត្ថភាពប្រកួតប្រជែងក្នុងវិស័យកសិឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីទុន ៥០លាន ដុល្លាររបស់រាជរដ្ឋាភិបាលកាលពីពេលកន្លងទៅបានអស់។ ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានមានប្រសាសន៍ថា ការស្នើសុំទុនបន្ថែមនេះ គឺដើម្បីផ្ដល់ឥណទានក្នុងអត្រាការប្រាក់ទាបជូនដល់ប្រជាកសិករ ក៏ដូចជាចូលរួមចំណែកជាមួយ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញនិងលើកទឹកចិត្តឱ្យបង្កើនការផលិតកសិផលក្នុងស្រុក ក្នុងការធានា សន្តិសុខស្បៀង ជាពិសេសបង្កើនសមត្ថភាពនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ឯកឧត្តម បន្តថា ពាក់ព័ន្ធជាមួយនឹងការស្នើសុំនេះ គឺនៅរង់ចាំតែការសម្រេចពីរារដ្ឋាភិបាលតែប៉ុណ្ណោះ ខណៈបច្ចុប្បន្ន ប្រជាកសិករបានស្នើសុំកម្ចីឥណទានជាបន្តបន្ទាប់ ដើម្បីបង្កើនសមត្ថភាពដាំដុះដំណាំកសិកម្ម ការចិញ្ចឹមសត្វ ការធ្វើវារីវប្បកម្មជាដើម ។ « កន្លងមកយើងបានដាក់ស្នើសុំហើយ តែរង់ចាំការសម្រេចបន្ថែមទៀត
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 24, 2021 Khmernote
ខណៈពេលដែលកម្ពុជាកំពុងត្រូវបានរាតត្បាតដោយវីរុសកូវីដ-១៩ សាជាថ្មី ប្រទេសចិនហាក់មិននៅស្ងៀមឡើយ ដោយយោងតាមការបង្ហោះរបស់ស្ថានទូតចិនប្រចាំប្រទេសកម្ពុជាមុននេះបន្តិចបានឲ្យដឹងថា បរិក្ខារតេស្តរកជំងឺវីរុសកូវីដ-១៩ ខ្នាតធំមួយគ្រឿងដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិននឹងមកដល់ខេត្តព្រះសីហនុនាដើមខែមេសាខាងមុខនេះ។ ជាមួយគ្នានេះ ភាគីចិននឹងបញ្ជូនក្រុមអ្នកជំនាញមកកាន់ប្រទេសកម្ពុជាផងដែរ ដើម្បីជួយសម្រួលដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុក្នុងការតំឡើង រៀបចំ និងបណ្ដុះបណ្ដាលជូនដល់បុគ្គលិកពាក់ព័ន្ធ។ ទន្ទឹមនឹងនេះស្ថានទូតចិនក៏បញ្ជាក់ថា បន្ទាប់ពីដាក់ឱ្យប្រើប្រាស់ សំណាកតេស្តរកវីរុសរបស់ខេត្តព្រះសីហនុ និងសំណាកទាំងនៅខេត្តកែប ខេត្តកំពត និងខេត្តមួយចំនួនដែលនៅក្បែរនោះនឹងត្រូវបានបញ្ជូនមកកាន់ខេត្តព្រះសីហនុ ដែលនេះនឹងអាចជួយដល់ភាគីកម្ពុជាក្នុងការបង្កើនល្បឿនតេស្តរកជំងឺវីរុស ជួយសន្សំថវិកាទប់ស្កាត់នឹងជំងឺវីរុស ហើយកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសអាចអនុវត្តកាន់តែល្អប្រសើរ។ សូមជម្រាបផងដែរថា ចាប់តាំងពីកម្ពុជាផ្ទុះវីរុសកូវីដ-១៩ លើកដំបូង និងបន្តរាតត្បាតមកដល់ពេលនេះ ប្រទេសចិនដែលជាមិត្តដែកថែបបានផ្ដល់ជំនួយជាច្រើនរាប់មិនអស់មានទាំងថវិកា គ្រឿងបរិក្ខារពេទ្យ ម៉ាស់ វ៉ាក់សាំង ជាពិសេសទៅទៀតនោះគឺបានបញ្ជូនក្រុមគ្រូពេទ្យជំនាញមកបណ្ដុះបណ្ដាល ដើម្បីទប់ស្កាត់ការរីករាលដាល ក៏ដូចជាប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ នៅកម្ពុជា៕ អត្ថបទ៖ លីនី
- អាជីវកម្មអាជីវកម្ម March 24, 2021 Khmernote
ក្រុមហ៊ុនរថយន្តចិនមួយគ្រោងនឹងបង្កើតទីផ្សារនៅថៃ ប៉ុន្តែជាទីផ្សារដែលត្រួតត្រាដោយក្រុមហ៊ុនផលិតរបស់ជប៉ុន។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK បានឲ្យដឹងថា ក្រុមហ៊ុន Great Wall Motor បានដាក់បង្ហាញរថយន្តអគ្គិសនីថ្មីរបស់ខ្លួនឈ្មោះថា “Ora Good Cat,” នៅពិព័រណ៍រថយន្តអន្តរជាតិ ក្នុងក្រុងបាងកក។ Great Wall Motor បានអះអាងថា រថយន្តអគ្គិសនីដ៏តូចរបស់ខ្លួន អាចធ្វើដំណើរបានចម្ងាយ ៥០០ គីឡូម៉ែត្រដោយធ្វើការសាកថ្មតែមួយដង។ ខណៈរដ្ឋាភិបាលថៃ កំពុងជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តបង្កើតយានយន្តដែលមិនបំពុលបរិយាកាសនៅក្នុងប្រទេស។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Great Wall បានទិញរោងចក្រមួយនៅប្រទេសថៃពីក្រុមហ៊ុន General Motors របស់អាមេរិក។ ប៉ុន្តែមានតែរថយន្តអគ្គិសនីប្រហែល
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 24, 2021 Khmernote
នៅក្រុងបាត់ដំបងធ្លាប់តែមានមនុស្សម្នាអ៊ូអរ ចូលហាងទទួលទានអាហារ និង មានតន្រ្តីកំដរ យ៉ាងសប្បាយរីករាយ តែបច្ចុប្បន្ន នេះមានភាពផ្ទុយស្រឡះពីគ្នា បន្ទាប់ពីជំងឺកូវីដ-១៩ បន្តឆ្លងរាលដាលចូលសហគមន៍ ពីសេសព្រឹត្តការណ៍ចុងក្រោយ នាថ្ងៃ២០កុម្ភៈ។ បណ្តាអាហារដ្ឋាន ភោជនីយដ្ឋាន មួយចំនួនធំនៅក្រុងបាត់ដំបង ត្រូវបានម្ចាស់ ហាងសម្រេចបិទទ្វារដោយខ្លួនឯង ដោយសារគ្មានភ្ញៀវចូលទទួលទានដូចមុន ធ្វើឱ្យម្ចាស់អាជីវកម្មទាំងនោះ មិនអាចទប់ទល់នឹងការចំណាយលើបុគ្គលិក និង ជួលទីតាំងហាង និងខ្លះខ្ចីបុលធនាគារជាដើម។ ម្ចាស់ហាងខ្លះ បានសម្រេចចិត្ត បិទអាជីវកម្មរបស់ខ្លួន ដោយសារតែខ្លាច ឆ្លងជំងឺកូវីដ-១៩ និង ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ផង។ កញ្ញា ស្រី រ័ត្ន ជាម្ចាស់អាជីវកម្ម អាហារដ្ឋាន២កន្លែងលក់ពេលយប់
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 23, 2021 Khmernote
បើទោះបីជាកម្ពុជាស្ថិតនៅក្នុងវិបត្តិជំងឺកូវីដ-១៩ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅឡើយក្តី ប៉ុន្តែ ដំណើរការសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅតែបន្តដំណើរការដោយភាពរលូនដែលនឹងសម្រេចបានតាមផែនការដែលបានគ្រោងទុក គិតមកដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះបានប្រមាណ ៨០ភាគរយ ខណៈការបំពាក់កៅអីសម្រេចបានជាង ១២,០០០ កៅអី។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់គ.ជ.ប.អ (CAMSOC) បានបង្ហាញបច្ចុប្បន្នភាពនៃដំណើរការសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនៅពេលនេះកំពុងបន្តការសាងសង់ដោយរលូនជាប្រក្រតី ដោយអាចនឹងបញ្ចប់នាអំឡុងចុងខែឧសភា ឆ្នាំ២០២១។ ឯកឧត្ដមបន្ដថា ពេលនេះការបំពាក់កៅអីអង្គុយ សម្រាប់កីឡដ្ឋានធំ (Main Stadium) សម្រេចបានជាង
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 23, 2021 Khmernote
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កំពុងរកដំណោះស្រាយលើកត្តាជាច្រើនដែលធ្វើឱ្យសេវាទូរស័ព្ទខ្សោយ និងមិនមានគុណភាពល្អ ដើម្បីធ្វើឱ្យប្រជាពលរដ្ឋមានសេវាទូរស័ព្ទ និងអ៉ីនធឺណិតល្អប្រសើរជាងមុន ដែលជាប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ ។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា ក្រសួងបាននិងកំពុងគិតគូរពីការសង់ បង្គោល អង់តែនរួម គឺអនុក្រឹត្យហេដ្ឋារចនាសម្ព័ន្ធរួម ដែលនៅពេលអនុក្រឹត្យនេះដាក់ចេញឱ្យអនុវត្តន៍ គឺបង្គោលអង់តែននេះ អាចឱ្យក្រុមហ៊ុនទូរស័ព្ទនិងអ៊ិនធឺណិតពី៣ទៅ ៤ក្រុមហ៊ុន អាចមកបំពាក់ឧបករណ៍សេវារួមគ្នា ដោយធ្វើឱ្យតម្លៃមានការធ្លាក់ចុះ និងគុណភាពសេវាកាន់តែមានភាពល្អប្រសើរជាងពេលបច្ចុប្បន្ននេះ។ ឯកឧត្តមបន្តថា នៅតាមទីកន្លែងមួយចំនួនដែលប្រជាពលរដ្ឋ មិនព្រមឱ្យខាងក្រុមហ៊ុនទូរស័ព្ទសាងសង់បង្គោលអង់តែន ដោយពួកគាត់យល់ឃើញថា បង្គោលអង់តែនអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព ប៉ុន្តែបង្គោលទាំងនេះ មិនធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋនោះទេ ដោយសារកម្តៅរបស់អង់តែនតិចជាងកម្តៅរបស់ព្រះអាទិត្យទៅទៀត។ ចំណែកឯ នៅតាមបុរីមួយចំនួន










