ព័ត៌មានចុងក្រោយ
  • សោកស្ដាយណាស់! អាជីវកម្មតូច-ធំ និងចាស់វស្សា ជាង ១ពាន់អាជីវកម្មនៅជប៉ុន ត្រូវបានយក្ស័យធនដោយសារកូវីដ-១៩ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម April 13, 2021 Khmernote

    យោងតាមក្រុមហ៊ុនស្រាវជ្រាវឥណទានបានឲ្យដឹងថា អាជីវកម្មជាង ១៣០០ នៅក្នុងប្រទេសជប៉ុន បានក្ស័យធនចាប់តាំងពីខែកុម្ភះឆ្នាំមុនមក ដោយសារតែការរីករាលដាលនៃជំងឺ Covid-19។ Teikoku Databaseank បានបង្ហាញថា បូកសរុបចាប់តាំងពីខែកុម្ភៈ ឆ្នាំមុន មកត្រឹមថ្ងៃច័ន្ទ ចំនួនអាជីវកម្មក្ស័យធនមានចំនួនសរុប ១,៣០១ ដោយតួលេខនេះរួមបញ្ចូលទាំងក្រុមហ៊ុនដែលបានដាក់ពាក្យស្នើសុំក្ស័យធន ឬ ផ្អាកប្រតិបត្តិការដើម្បីចាប់ផ្តើមនីតិវិធីនៃការទូទាត់សំណងស្របច្បាប់។ ប្រភពដដែលបានបន្តថា ក្នុងចំណោមអាជីវកម្មក្ស័យធនជាង ១ពាន់នោះ បារ និងភោជនីយដ្ឋាន ស្ថិតនៅលើគេក្នុងបញ្ជីឧស្សាហកម្មក្ស័យធនដែលមាន ២១៨ ករណី បន្ទាប់មកក្រុមហ៊ុនសំណង់ចំនួន ១១៧ សណ្ឋាគារនិងផ្ទះសំណាក់នៅ ៨៧ ។ ចំនួនទាំងនេះបានកើនឡើងចាប់តាំងពីរលកនៃករណីទីបីបានកើតឡើងកាលពីចុងឆ្នាំមុន។ Teikoku Databank

  • អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ ហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់មិនឱ្យបម្រើអាហារ និងភេសជ្ជៈដល់អ្នកដំណើរ ខណៈករណីកូវីដថ្មីមានជិត ១ពាន់នាក់ក្នុងមួយថ្ងៃ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម April 12, 2021 Khmernote

    អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) បានហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍មិនឱ្យបម្រើអាហារ និងភេសជ្ជៈដល់អ្នកដំណើរនៅលើយន្តហោះ ដែលហោះហើរតាមយន្តហោះក្នុងស្រុក លើកលែងតែករណីបន្ទាន់ ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី ១៣ ខែមេសា ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19។ ការសម្រេចនេះធ្វើឡើងបន្ទាប់ពីមានរលកថ្មីមួយ ត្រូវបានគេរាយការណ៍នៅទីក្រុងបាងកកកាលពីដើមខែនេះ ដែលបានរីករាលដាលយ៉ាងឆាប់រហ័សទៅដល់ខេត្តមួយចំនួនទូទាំងប្រទេស។ ជាមួយគ្នានេះដែរ ក្រៅពីការបម្រើអាហារលើយន្តហោះ (CAAT) ក៏បានហាមឃាត់ការចែកចាយកាសែត ទស្សនាវដ្តី ឬ ខិត្តប័ណ្ណណាមួយដល់អ្នកដំណើរនៅលើជើងហោះហើរ លើកលែងតែឯកសារដែលទាក់ទងនឹងសុវត្ថិភាព ដើម្បីកាត់បន្ថយអ្នកដំណើរដែលប៉ះលើផ្ទៃដែលអាចរាលដាលមេរោគ។ លើសពីនេះការលក់វត្ថុអនុស្សាវរីយ៍ ឬ ទំនិញគ្មានពន្ធ ក្នុងពេលហោះហើរក៏ត្រូវហាមឃាត់ផងដែរ។ ជាងនេះទៅទៀតនោះ វិធានការណ៍ផ្សេងទៀតដែលក្រុមហ៊ុនអាកាសចរណ៍ត្រូវអនុវត្តរួមមាន ការតំឡើងម៉ាស៊ីនស្កែនកំដៅ សម្រាប់អ្នកដំណើរនិងបុគ្គលិក ការអនុវត្តន៍ការពាក់ម៉ាស់គ្រប់ពេលវេលានៅលើយន្តហោះ លើកលែងតែករណីបន្ទាន់ និងការរក្សាគម្លាត។

  • នាពេលខាងមុខ កម្ពុជានឹងទទួលបានរោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់នៅបឹងជើងឯក ដែលជាជំនួយឥតសំណងរបស់ជប៉ុន និងសាងសង់ដោយក្រុមហ៊ុនអន្តរជាតិមួយនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 12, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃនេះ បានឲ្យដឹងថា ក្រុមហ៊ុន Kubota ដេញថ្លៃបានគម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់នៅបឹងជើងឯក។ លោក​ សាំ​ ពិសិដ្ឋ​ ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​រាជធានីភ្នំពេញ​បានឱ្យ​ដឹង​ថា​ នៅព្រឹកថ្ងៃទី១២ ខែមេសាឆ្នាំ២០២១ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន បានរៀបចំពិធីដាក់ឱ្យដេញថ្លៃ នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ឋទឹកកខ្វក់នៅរាជធានីភ្នំពេញ ជាគម្រោងជំនួយឥតសំណង ។ ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​រាជធានីភ្នំពេញ បាន​បញ្ជាក់​ថា​ ក្រុមហ៊ុន Kubota Metawater Joint Venture បានទទួលជ័យជម្នះ លើការដាក់ឱ្យដេញថ្លៃគម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់នៅបឹងជើងឯក ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់ ៥០០០ម៉ែត្រគូបក្នុង១ថ្ងៃ៕ ប្រភព៖ ក្រសួងព័ត៌មាន

  • ក្រោយប្រកាសដកខ្លួនចេញពីទីផ្សារស្មាតហ្វូន ក្រុមហ៊ុន LG សម្រេចដាក់លក់រោងចក្រផលិតដ៏ធំនៅវៀតណាម អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម April 12, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress កាលពីពេលកន្លងទៅនេះ បានឲ្យដឹងថា ក្រុមហ៊ុនអេឡិចត្រូនិចកូរ៉េខាងត្បូង LG កំពុងប្រកាសស្វែងរកអ្នក​ទិញរោងចក្រដ៏ធំបំផុតរបស់ខ្លួន នៅទីក្រុង Hai Phong ប្រទេសវៀតណាម បន្ទាប់ពីសម្រេចចិត្តដកខ្លួនចេញពីទីផ្សារស្មាតហ្វូន។ របាយការណ៍ធុរកិច្ចកូរ៉េនិយាយថា ក្រុមហ៊ុនអេឡិចត្រូនិចយក្សរបស់កូរ៉េខាងត្បូងបានសម្រេចចិត្តបញ្ឈប់ការផលិតនិងលក់ទូរស័ព្ទចល័ត ដែលគ្មានទីផ្សាររបស់ខ្លួន ហើយកំពុងចាត់វិធានការបិទរោងចក្រផលិត។ ទោះយ៉ាងណាក៏ដោយ LG មិនទាន់អាចរកឃើញអ្នកទិញរោងចក្រ នៅទីក្រុង Hai Phong ដែលផលិតស្មាតហ្វូនប្រហែល ១០លានគ្រឿងជារៀងរាល់ឆ្នាំ និងប្រហែលពាក់កណ្តាលនៃទិន្នផលរបស់ក្រុមហ៊ុនឡើយ។ បើតាមរបាយការណ៍បានបង្ហាញថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់វៀតណាមមានកន្លែងផ្ទាល់ខ្លួន ហើយក្រុមហ៊ុនក្នុងស្រុកមិនអាចមានលទ្ធភាពចំណាយច្រើនជាង ១០០ ពាន់លានវ៉ុន (៨៩.២ លានដុល្លារ) សម្រាប់រោងចក្ររបស់ក្រុមហ៊ុន LG

  • ធនាគារជាតិនៃកម្ពុជា ណែនាំចំនួន ៣ចំនុច ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវរក្សាបៀវត្សរ៍ និងអត្ថប្រយោជន៍នានារបស់បុគ្គលិក ជាប់ធ្វើចត្តាឡីស័ក ឬនៅតំបន់បិទខ្ទប់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 12, 2021 Khmernote

    នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ ធនាគារជាតិនៃកម្ពុជា បានណែនាំចំនួន ៣ចំនុច ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវរក្សាបៀវត្សរ៍ និងអត្ថប្រយោជន៍នានារបស់បុគ្គលិក ជាប់ធ្វើចត្តាឡីស័ក ឬនៅតំបន់បិទខ្ទប់៕ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ប្រភព៖ ក្រសួងព័ត៌មាន

  • ឥណ្ឌា ហាមឃាត់ការនាំចេញឱសថប្រឆាំងវីរុសកូវីដ-១៩ Remdesivir ដោយសារករណីឆ្លងជំងឺកើនឡើងខ្លាំង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 12, 2021 Khmernote

    ប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យទី១១ កន្លងទៅនេះ បានហាមឃាត់ការនាំចេញឱសថប្រឆាំងវីរុស Covid-19 ដែលមានឈ្មោះថា emdesivir និងគ្រឿងផ្សំឱសថសកម្មរបស់ខ្លួន នៅពេលដែលតម្រូវការប្រើប្រាស់នៅក្នុងប្រទេសបានកើនឡើង ដោយសារចំនួនអ្នកឆ្លងវីរុសបានកើនឡើងខ្លាំង ហើយបណ្តាលឱ្យមានការខ្វះខាតផ្នែកជាច្រើន ខណៈប្រទេសឥណ្ឌាត្រូវបានគេស្គាល់ថា ជាប្រទេសផលិតឱសថរបស់ពិភពលោក ហើយប្រទេសនេះបានបញ្ឈប់ការនាំចេញវ៉ាក់សាំង Covid-19 សំខាន់ៗរួចទៅហើយ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ក្រសួងសុខាភិបាលឥណ្ឌាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ថែមលើការហាមឃាត់ Remdesivir “រហូតដល់ស្ថានភាពប្រសើរឡើង” ក្រុមហ៊ុនផលិតត្រូវបានស្នើសុំឱ្យបង្កើនការផ្គត់ផ្គង់បន្ថែមទៀត។ ខណៈក្រុមហ៊ុនឥណ្ឌាចំនួន ៧ បានផ្តល់អាជ្ញាប័ណ្ណថ្នាំពីក្រុមហ៊ុន Gilead Sciences ដែលមានសមត្ថភាពផលិតប្រហែល ៣.៩ លានគ្រាប់ក្នុងមួយខែ សម្រាប់ការប្រើប្រាស់ក្នុងស្រុក និងនាំចេញទៅកាន់ប្រទេសជាង ១០០ ។

  • រលក Covid-19 ថ្មី ធ្វើឲ្យប៉ះពាល់ដល់គោលដៅកើបលុយ ១២ពាន់លានបាត ពីបុណ្យសង្រ្កាន្តរបស់អាជ្ញាធរទេសចរថៃ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ April 12, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានឲ្យដឹងថា រលក Covid-19 ថ្មីបានធ្វើឲ្យផែនការធ្វើដំណើររបស់ប្រជាជននៅទូទាំងប្រទេសធ្លាក់ចុះក្នុងកំឡុងពេលបុណ្យសង្រ្កាន្ត ជាពិសេសនោះគឺ ទាក់ទងទៅនឹងគោលដៅរបស់អាជ្ញាធរទេសចរណ៍ថៃ (TAT)។ លោក Yuthasak Supasorn អភិបាលនៃ អាជ្ញាធរទេសចរណ៍ថៃ បានមានប្រសាសន៍ថា ផលប៉ះពាល់នៃការផ្ទុះឡើង Covid-19 ថ្មីក្នុងរយៈពេលខ្លីនេះ ត្រូវបានប៉ាន់ស្មានដោយក្រុមអាជ្ញាធររបស់លោក។ ជាក់ស្ដែង អាជ្ញាធរទេសចរណ៍ថៃបានព្យាករណ៍ពីកាលៈទេសៈក្នុងអំឡុងពេលបុណ្យសង្រ្កាន្តថា៖ ប្រជាជនខ្លះនឹងសំរេចចិត្តវិលត្រឡប់ទៅស្រុកកំណើតវិញ បើទោះបីជាវីរុសរាត្បាតជាថ្មីក៏ដោយ ដោយសារការជាប់គាំងកាលពីឆ្នាំមុន ធ្វើឱ្យពួកគេមិនបានទៅផ្ទះ។ ជាមួយគ្នានេះដែរ ប្រជាជននឹងសំរេចចិត្ត ធ្វើដំណើរទៅទីក្រុង ឬ តំបន់ដែលមានសុវត្ថិភាព ដោយពួកគេយកឡានផ្ទាល់ខ្លួនជំនួសការដឹកជញ្ជូនសាធារណៈ។ ខណៈការព្យាករណ៍មួយទៀត

  • ស្ទើរមិនគួរឲ្យជឿ! ក្រោយក្ស័យធន ក្រុមហ៊ុនអាកាស​ចរណ៍ដ៏ល្បីមួយនៅក្នុងប្រទេសថៃ ធ្លាប់បើកលក់នំឆាខ្វៃ ទទួលបានការគាំទ្រយ៉ាងខ្លាំង អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម April 10, 2021 Khmernote

    Thai Airways គឺជាក្រុមហ៊ុនអាកាស​ចរណ៍ដ៏ល្បីមួយនៅក្នុងប្រទេសថៃដែលមានភាគហ៊ុនរដ្ឋនៅក្នុងនោះ តែគួរឲ្យសោកស្ដាយដោយសារវិបត្តិហិរញ្ញវត្ថុ និងវិបត្តិកូវីដ-១៩ បានធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍នេះឈាន​ដល់ការប្រកាសក្ស័យធន។ បើទោះបីជាបានដាក់ពាក្យទៅកាន់តុលាក្ស័យធន និងជ្រុះបាត់នាមជាសហគ្រាសរបស់រដ្ឋ Thai Airways ក៏ត្រូវបានរដ្ឋាភិបាលអនុញ្ញាតឲ្យស្ដារនិសម្បទាក្រុមហ៊ុនឡើងវិញផងដែរ។ បន្ទាប់ពីបានដាក់ចេញនៅផែនការស្ដារឡើងវិញ ឃើញថា Thai Airways បានព្យាយាមរិះរកយុទ្ធសាស្រ្ត និងគ្រប់មធ្យោបាយដើម្បីទទួលបានចំណូល និងប្រាក់ចំណេញដើម្បីដោះបំណុល ក្នុងនោះកាលពីខែតុលា ឆ្នាំ២០២០ ក្រុមហ៊ុនអាកាសចរណ៍មួយនេះបានចាប់យកអាជីវកម្មលក់នំចៀន (នំប៉ាតុង) ឬអាចហៅថា នំឆាខ្វៃ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឲ្យដឹងថា កាលពីដើមខែតុលា ឆ្នាំមុន Thai Airways គ្រោងនឹងលក់ហ្រ្វេនឆាយលើអាជីវកម្មលក់នំ ឆាខ្វៃ