នាពេលខាងមុខ កម្ពុជានឹងទទួលបានរោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់នៅបឹងជើងឯក ដែលជាជំនួយឥតសំណងរបស់ជប៉ុន និងសាងសង់ដោយក្រុមហ៊ុនអន្តរជាតិមួយនេះ
សេដ្ឋកិច្ច April 12, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃនេះ បានឲ្យដឹងថា ក្រុមហ៊ុន Kubota ដេញថ្លៃបានគម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់នៅបឹងជើងឯក។ លោក​ សាំ​ ពិសិដ្ឋ​ ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​រាជធានីភ្នំពេញ​បានឱ្យ​ដឹង​ថា​ នៅព្រឹកថ្ងៃទី១២ ខែមេសាឆ្នាំ២០២១ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន បានរៀបចំពិធីដាក់ឱ្យដេញថ្លៃ នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ឋទឹកកខ្វក់នៅរាជធានីភ្នំពេញ ជាគម្រោងជំនួយឥតសំណង ។

ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​រាជធានីភ្នំពេញ បាន​បញ្ជាក់​ថា​ ក្រុមហ៊ុន Kubota Metawater Joint Venture បានទទួលជ័យជម្នះ លើការដាក់ឱ្យដេញថ្លៃគម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់នៅបឹងជើងឯក ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់ ៥០០០ម៉ែត្រគូបក្នុង១ថ្ងៃ៕

ប្រភព៖ ក្រសួងព័ត៌មាន