ព័ត៌មានចុងក្រោយ
  • ក្នុងឆ្នាំ២០២០ កម្ពុជានាំចេញផលិតផលឧស្សាហកម្មជាង ៦ ពាន់លានដុល្លារ ថយចុះ ៤៣% ខណៈរោងចក្រឧស្សាហកម្មចំនួន ១០១ ត្រូវបានបិទទ្វារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 31, 2021 Khmernote

    យោងតាមទិន្នន័យពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងការច្នៃប្រឌិតបានបង្ហាញថា ការនាំចេញផលិតផលឧស្សាហកម្មរបស់កម្ពុជារួមមាន ផលិតផលកាត់ដេរមានតម្លៃ ៦.៣៧ ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ដែលបង្ហាញពីការថយចុះ ៤៣% ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយគ្នានេះរបាយការណ៍បានបង្ហាញផងដែរថា ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញសម្រាប់ធ្វើដំណើរមានត្រឹមតែ ៣ ពាន់លានដុល្លារប៉ុណ្ណោះ ពោលគឺធ្លាក់ចុះពី ៩.៣២ ពាន់លានដុល្លារអាមេរិកធៀបនឹងឆ្នាំ ២០១៩។ របាយការណ៍ដដែលក៏បានបង្ហាញថា ផលិតផលមិនមែនកាត់ដេរ រួមមាន គ្រឿងអេឡិចត្រូនិច ផលិតផលស្បែក កៅស៊ូនិងផ្លាស្ទិក កង់ រួមទាំងអាហារនិងភេសជ្ជៈ ក៏បង្ហាញពីការការថយចុះក្នុងការនាំចេញដូចគ្នា។ លើសពីនេះយោងតាមរបាយការណ៍បានបង្ហាញថា រោងចក្រឧស្សាហកម្មថ្មីចំនួន ២៣៥ ត្រូវបានបើកកាលពីឆ្នាំមុន ដែលធ្លាក់ចុះ

  • ហេងណាស់! ថាទៅរកចំណីមាន់សោះ បែរជាត្រូវរង្វាន់ម៉ូតូទំនើប PCX ពីប៊ូសស្រ្តង Boostrong
    Boostrong
    Boostrong March 31, 2021 Khmernote

    លាប្រពន្ធមករកចំណីមាន់ ចេញពីផ្ទះបានពាក់កណ្តាលផ្លូវ ក៏ទិញប៊ូសស្រ្តងពិសាដើម្បីឲ្យមានកម្លាំងធ្វើការបានយូរ រួចក៏គាស់ប៊ូសស្រ្តងញ៉ាំភ្លាមៗនៅកន្លែងអ្នកលក់ ស្រាប់តែឃើញរូបម៉ូតូទំនើប PCX នៅលើក្រវិលកំប៉ុងប៊ូសស្រ្តង ធ្វើឲ្យគេផ្អើលមកមើលព្រោងព្រាត។ លោកកែរ ម៉ាលីន មានអាយុ 21 ឆ្នាំ រស់នៅភូមិភារកិច្ច សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ មានមុខរបរចិញ្ចឹមមាន់ និងមានភរិយាជាគ្រូបង្រៀននៅសាលារៀនបឋមសិក្សា។ លោកកែរ ម៉ាលីន បានប្រាប់ឲ្យដឹងថា លោកតែងតែទៅរកដើមចេកដើម្បីធ្វើចំណីមាន់ ហើយរាល់ពេលអស់កំលាំងតែងតែទិញភេសជ្ជៈប៊ូវកំលាំងប៊ូសស្រ្តងយកទៅទុកពិសាពេលអស់កម្លាំង។ ថ្មីៗនេះ លោកចេញទៅរកចំណីមាន់បានពាក់កណ្តាលផ្លូវ ក៏ទិញប៊ូសស្រ្តងយកមកពិសា ដើម្បីឲ្យបានកម្លាំងធ្វើការងារបានច្រើន ពេលនោះលោកក៏គាស់ប៊ូសស្រ្តងញ៉ាំភ្លាមៗ ស្រាប់តែឃើញរូបម៉ូតូ PCX លើក្រវិលកំប៉ុងប៊ូសស្រ្តងធ្វើឲ្យអ្នកនៅក្បែរផ្អើលមកមើលគ្រប់ៗគ្នា ឃើញថាពិតជាត្រូវរង្វាន់ម៉ូតូ PCX

  • ក្ដៅៗ! ផ្សារទំនើប Big C នឹងលេចវត្តមាននៅភ្នំពេញ ហើយអាចនឹងបើកដំណើរការក្នុងពេលខាងមុខនេះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម March 31, 2021 Khmernote

    យោងតាមផេកផ្លូវការរបស់ផ្សារទំនើបប៊ីកស៊ី ( Big C ) ដែលប្រកាសជ្រើសរើសបុគ្គលិកបម្រើការងារមុននេះបន្តិច បានបង្ហាញតម្រុយថា ផ្សារទំនើបដ៏ល្បីមួយនេះ នឹងមានវត្តមាននៅទីក្រុងភ្នំពេញ ហើយអាចនឹងបើកដំណើរការជាផ្លូវការនៅក្នុងពេលឆាប់ៗ ខាងមុខនេះ បន្ទាប់ពីបើកសាខារបស់ខ្លួនជាលើកដំបូងនៅកម្ពុជា ក្នុងទឹកដីប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នៅលើហ្វេសប៊ុកផេករបស់ផ្សារទំនើបមួយនេះបានបង្ហាញទៀតថា Big C កំពុងត្រូវការបុគ្គលិកចូលបម្រើការងារនៅក្នុងសាខារបស់ខ្លួននៅទីក្រុងភ្នំពេញ សម្រាប់មុខដំណែងដូចជា អ្នកគ្រប់គ្រង (Store Manager) ជំនួយការអ្នកគ្រប់គ្រង ( Assistant Store Manager) បុគ្គលិកផ្នែកស្តុក (Product Arrangement staff) និង បុគ្គលិកផ្នែកគិតលុយ (Cashier)។

  • ជីវភាពកសិករខេត្តមណ្ឌលគិរីនឹងកាន់តែប្រសើរឡើង ក្រោយទទួលបានការបណ្តុះបណ្តាលជំនាញកសិកម្មបែបទំនើបពីមន្រ្តីកសិកម្មខេត្ត អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម March 31, 2021 Khmernote

    មន្ត្រីបច្ចេកទេសកសិកម្មខេត្តមណ្ឌលគិរី បានពង្រីកការបណ្តុះបណ្តាលជំនាញកសិកម្មបែបថ្មី ជូនដល់កសិករ ដើម្បីឱ្យការដាំដំណាំទទួលបានទិន្នផលខ្ពស់ និងធានាបានសុវត្ថិភាពអ្នកបរិភោគ។ លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានប្រាប់វិទ្យុជាតិកម្ពុជាថា កន្លងមកប្រជាកសិករខេត្តមណ្ឌលគិរី បានដាំដុះដំណាំកសិកម្មតាមរបៀបបុរាណ គឺដាំតាមរដូវកាល ដោយគ្រាន់តែ សម្រាប់ផ្គត់ផ្គង់តម្រូវការហូបចុកតិចតួចតែប៉ុណ្ណោះ ។ លោកបានបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ ពីឯកឧត្តម រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មន្ទីរកសិកម្មបានជួយធ្វើជាស្ពានចម្លង រវាងអ្នកផលិតទៅឈ្មួញតាមរយៈចុះកិច្ចសន្យាផ្គត់ផ្គង់ ដែលកិច្ចសន្យាអនុវត្ត ផលិតកម្មកសិកម្មនេះ បានផ្តល់បច្ចេកទេសកសិកម្មទំនើប ដូចជាដាំបន្លែក្នុងផ្ទះសំណាញ់ ប្រើប្រព័ន្ធដំណក់ទឹកនិងសាច ប្រើប្រាស់ជីនិងថ្នាំកសិកម្មត្រឹមត្រូវ តាមបច្ចេកទេស ចេះសន្សំ និងផលិតជី

  • ត្រីមាស​ដំបូងនៃឆ្នាំថ្មី ២០២១ ចំនួនភ្ញៀវទេសចរបរទេសមកកាន់ប្រទេសវៀតណាមធ្លាក់ចុះ ៩៩% ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ March 31, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកបាន​ឲ្យដឹងថា ក្នុងត្រីមាសទី១ នៃឆ្នាំថ្មីនេះ ចំនួនភ្ញៀវទេសចរបរទេសមកកាន់ប្រទេសវៀតណាម បានធ្លាក់ចុះ ៩៨.៧% មកត្រឹមចំនួន ៤៨,០០០ នាក់ បើធៀបនឹងឆ្នាំមុនៗ ដោយសារការរឹតត្បិតការធ្វើដំណើរនៅទូទាំងពិភពលោក ដើម្បីកាត់បន្ថយការរីករាលដាលនៃវីរុស Covid-19។ យោងតាមការិយាល័យស្ថិតិទូទៅ (GSO) បានឱ្យដឹងថា ក្នុងចំណោមអ្នកដំណើរជិត ៥ម៉ឺននាក់ ដែលបានមកប្រទេសវៀតណាមនោះ ភាគច្រើនជាអ្នកជំនាញបរទេស អ្នកវិនិយោគ និងកម្មករ ដែលមានជំនាញខ្ពស់ដែលត្រូវបានអនុញ្ញាតឱ្យចូលក្នុងប្រទេសសម្រាប់គោលបំណងការងារ ឬ អ្នកបើកបរដឹកជញ្ជូនទំនិញ តាមច្រកព្រំដែន។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១ ខែកុម្ភៈឆ្នាំមុន លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានប្រកាសថា

  • ជួយគ្នាក្នុងគ្រាលំបាក! ខេត្តមួយនៃប្រទេសជប៉ុន បង្កើតធនាគារស្បៀងអាហារ សម្រាប់និស្សិតដែលកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 31, 2021 Khmernote

    ខណៈពេលដែលប្រទេសជប៉ុនកំពុងរាតត្បាតដោយវីរុស Covid-19 អង្គការ apanese បានផ្តល់អាហារ និងភេសជ្ជៈដោយឥតគិតថ្លៃដល់និស្សិតសាកលវិទ្យាល័យ ដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុដោយសារតែជំងឺរាតត្បាតឆ្លង។ យោងតាការចុះផ្សាយរបស់សារព័ត៌មាន NHK បានឲ្យដឹងថា ក្រុមចំនួន ៩ នៅក្នុងខេត្តឈីបា ដែលរួមមានសហករណ៍កសិកម្ម ជលផល និងអ្នកប្រើប្រាស់ក្នុងស្រុកបានរួមកម្លាំងគ្នាដើម្បីជួយសិស្សដែលប្រឈមនឹងការលំបាក។ ប្រភពដដែលបានឲ្យដឹងថា កាលពីថ្ងៃអង្គារអាហារ និងភេសជ្ជៈចំនួន ៩០០ចំណែក ត្រូវបានគេផ្តល់ជូននៅឯកន្លែងមួយដែលបង្កើតឡើងនៅបរិវេណសាកលវិទ្យាល័យក្នុងតំបន់។ ហើយនៅថ្ងៃពុធ អាហារ ក៏មានបន្តទៀតដែរដូចជា អង្ករ ត្រីខ និងមី ជាដើម។ ទន្ទឹមងនេះដែរ ដើម្បីបងា្ករការកកស្ទះ សិស្សនិស្សិតត្រូវបានស្នើសុំឱ្យមកទទួលស្បៀងអាហារដោយឥតគិតថ្លៃ តាមពេលវេលាដែលបានរៀបចំទុកជាមុន។ គួរបញ្ជាក់ផងដែរថា និស្សិតត្រូវបានរងគ្រោះយ៉ាងខ្លាំងនៅផ្នែកហិរញ្ញវត្ថុ

  • ទីផ្សារម្រេចក្នុងខេត្តត្បូងឃ្មុំនៅឆ្នាំនេះល្អប្រសើរជាងឆ្នាំមុន ទោះបីមានវិបត្តិកូវីដ-១៩ ក៏ដោយ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម March 30, 2021 Khmernote

    ទីផ្សារម្រេចក្នុងខេត្តត្បូងឃ្មុំឆ្នាំនេះ មានភាពប្រសើរជាងឆ្នាំមុន ទោះបីវិបត្តិកូវីដ-១៩ នៅតែអូសបន្លាយក៏ដោយ ដោយសារមានឈ្មួញកណ្ដាលចុះទៅទិញផ្ទាល់ដល់ចម្ការ ដើម្បីយកទៅលក់នៅក្រៅប្រទេស ។ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា តម្លៃម្រេចឆ្នាំនេះល្អជាង ឆ្នាំមុន គឺអាចលក់បានប្រមាណ១៤,០០០រៀលក្នុងមួយគីឡូក្រាម ខណៈឆ្នាំមុនលក់បានតែ៧០០០រៀលទៅ៨,៥០០រៀល ប៉ុណ្ណោះ។ លោកប្រធានមន្ទីរបញ្ជាក់ថា មូលហេតុដែលនាំឲ្យតម្លៃម្រេចល្អប្រសើរជាងឆ្នាំមុនអាចមកពីភោគផលម្រេចមិនគ្រប់គ្រាន់ សម្រាប់ទីផ្សារ ស្របពេលដែលចំនួនអ្នកដាំម្រេច មានការថយចុះ ព្រោះអាកាសធាតុមិនអំណោយផល បញ្ហាមិនសូវសម្បូរទឹក សម្រាប់ស្រោចស្រពដំណាំម្រេចនោះឡើយ ។ លោកបានបន្តទៀតថា ទម្រាំទទួលបានទិន្នផលម្រេចលក់លើទីផ្សារ កសិករនីមួយៗ ត្រូវចំណាយទាំងពេលវេលា កម្លាំងពលកម្ម

  • សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចេញអនុក្រឹត្យបង្កើតក្រុងបូកគោ នៃខេត្តកំពត ដោយកាត់យកឃុំចំនួន៣ ពីស្រុកទឹកឈូ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 30, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានមុននេះបន្តិចបានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យ បង្កើតក្រុងបូកគោ នៃខេត្តកំពត ដោយកាត់យកឃុំចំនួន៣ ពីស្រុកទឹកឈូ គឺឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត៕ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោមៈ ប្រភព៖ ក្រសួងព័ត៌មាន