ក្រុមហ៊ុនបរទេសដ៏ល្បីមួយ កំពុងសំងំបង្កើតសួនកម្សាន្តខ្នាតយក្សនៅក្នុងប្រទេសថៃ ដែលនឹងបើកដំណើរការស្របពេលគ្នាដែលថៃបើកប្រទេសស្វាគមន៍អ្នកទេសចរឡើងវិញ
អាជីវកម្ម April 8, 2021 Khmernote

ក្រុមហ៊ុន​ Sony Pictures Entertainment កំពុងរៀបចំសួនកម្សាន្តមួយដ៏ធំនៅក្នុងប្រទេសថៃ ដែលផ្អែកលើ Columbia Pictures movies។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ The Thaiger បានឲ្យដឹងថា ក្រុមហ៊ុនកម្សន្តដ៏ធំមួយនេះ​ កំពុងធ្វើការជាមួយក្រុមហ៊ុន Amazon Falls របស់ប្រទេសថៃ ដើម្បីរៀបចំគម្រោងការបណ្តាក់ទុនរួមជាមួយនឹងកាលបរិច្ឆេទបើកសម្រាប់ខែតុលា ខាងមុខនេះ។

សួនកម្សាន្តនេះ និងមានរួមបញ្ចូលទាំងឧទ្យានទឹកដែលមានឈ្មោះថា Aquaverse ដែលនឹងត្រូវសាងសង់ផ្ទៃដី ១៤ ហិកតានិងមានឧបករណ៍ជិះកម្សាន្ត និងទាក់ទាញ ដ៏សម្បូរសម្បែបជាមួយនឹងការរចនាទៅតាមសាច់រឿង​ Jumanji, Bad Boys, Men in Black, Hotel Transylvania និង Ghostbusters។

គួរឲ្យដឹងផងដែរថា នេះជាលើកទីមួយហើយនៅក្នុងប្រទេសថៃ ដែលមានសួនកម្សាន្តបែបនេះ ខណៈពេលដែលសួនកម្សាន្តនានាកំពុងដំណើរការឡើងវិញជាបណ្តើរៗ នៅទូទាំងពិភពលោក បន្ទាប់ពីត្រូវបានបិទដោយសារតែការរីករាលដាលនៃជំងឺ Covid-19 ។ ទន្ទឹមនឹងនេះ ប្រទេសថៃកំពុងសំលឹងរកការបើកភ្ញៀវទេសចរអន្តរជាតិឡើងវិញ ដែលអាចជាហេតុផលដែលសួនកម្សាន្តថ្មីគ្រោងនឹងបើកក្នុងពេលដំណាលគ្នានៅពេលដែលប្រទេសនេះបើកដំណើរការម្តងទៀត៕

អត្ថបទ៖ លីនី
ប្រភព៖ thethaiger