ត្រីមាសដំបូងនៃឆ្នាំ២០២១ កម្ពុជា បាននាំចេញផលិតផលជលផលស្រស់ចំនួន ៩៧៨ តោន ខណៈប្រទេសពីរនេះ ជាទីផ្សារសំខាន់សម្រាប់ផលិតផលជលផល
សេដ្ឋកិច្ច April 7, 2021 Khmernote

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថាផលិតផលជលផលស្រស់សរុបចំនួន ៩៧៨ តោនត្រូវបាននាំចេញក្នុងត្រីមាសទី១ នៃឆ្នាំនេះ។ ប្រភពដដែលបានចង្អុលបង្ហាញថាតួលេខនេះតំណាងឱ្យ ១២.២៣ ភាគរយនៃផែនការប្រចាំឆ្នាំ។

សេចក្តីរាយការណ៍ក៏បានបន្ថែមផងដែរថា ទន្ទឹមនឹងនោះ ការនាំចេញផលិតផលជលផលកែច្នៃមានចំនួន ១៧២ តោនឬ ៨.៦០ ភាគរយនៃទិសដៅដែលបានគ្រោងទុក។ គួរបញ្ជាក់ឲ្យដឹងថា ប្រទេសថៃ និងវៀតណាម គឺជាទីផ្សារសំខាន់សម្រាប់ផលិតផលជលផលរបស់ប្រទេសកម្ពុជា៕

ប្រភព៖ information