មិនធម្មតា! Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon ក្ដោបតំណែងអ្នកមានបំផុតទី១ លើពិភពលោករយៈពេល ៤ឆ្នាំជាប់ៗគ្នា
បុគ្គលជោគជ័យ April 7, 2021 Khmernote

លោក Jeff Bezos នាយកប្រតិបត្តិក្រុមហ៊ុន Amazon បានឈរនៅលើគេក្នុងបញ្ជីអ្នកមានបំផុតនៅលើពិភពលោករយៈពេល ៤ឆ្នាំជាប់ៗគ្នា នេះបើយោងតាមទស្សនាវដ្ដី Forbes។ ទស្សនាវដ្ដីដ៏ល្បីរបស់អាមេរិកមួយនេះ បានចេញផ្សាយបញ្ជីប្រចាំឆ្នាំរបស់ខ្លួន ចំនួន ៣៥ នៃអ្នកមានបំផុតនៅលើពិភពលោកកាលពីថ្ងៃអង្គារ កន្លងទៅនេះ។

នៅក្នុងបញ្ជីនោះដែរ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី Jeff Bezos បានកើនឡើងដល់ ១៧៧ ពាន់លានដុល្លារ ដែលចំនួននេះគឺច្រើនជាង ១.៥ ដង នៃទ្រព្យសម្បត្តិកាលពីឆ្នាំមុន។ ទន្ទឹមនឹងស្ថាបនិកក្រុមហ៊ុន Amazon គឺលោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla ដែលបានជាប់ចំណាត់ថ្នាក់ទី២ ដោយទ្រព្យសម្បត្តិរបស់គាត់បានកើនឡើងដល់ ១៥១ ពាន់លានដុល្លារ។

ដោយឡែកបន្ទាប់ពីលោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន LVMH Group លោក Bernard Arnault និងក្រុមគ្រួសារស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ដែលមានទឹកប្រាក់ចំនួន ១៥០ពាន់លានដុល្លារ។ ហើយលោក Bernard Arnault ត្រូវបានតាមពីក្រោយដោយមហាសេដ្ឋីចិត្តធម៌ និងជាសហស្ថាបនិកក្រុមហ៊ុន Microsoft គឺលោក Bill Gates ដែលមានទ្រព្យសម្បត្តិចំនួន ១២៤ ពាន់លានដុល្លារ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk