ព័ត៌មានចុងក្រោយ
  • ប្រទេសថៃ មានមហិច្ឆតាក្លាយជាអ្នកដាំដុះ និងនាំចេញទុរេនលំដាប់កំពូលរបស់ពិភពលោកក្នុងរយៈពេល ៥ ឆ្នាំខាងមុខ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 5, 2021 Khmernote

    យោងតា​មការចុះផ្សាយរបស់សារព័ត៌មានវៀតណាម vietnamplus បានឲ្យដឹងថា ប្រទេសថៃមានមហិច្ឆតាក្លាយជាអ្នកដាំដុះ និងនាំចេញទុរេនលំដាប់កំពូលរបស់ពិភពលោកក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ប៉ុន្តែទោះជាយ៉ាងណាក្ដី ក្រុមអ្នកជំនាញបានព្រមានថា ថៃប្រឈមនឹងហានិភ័យបាត់បង់ឱកាសក្នុងការនាំចេញ ដោយសារការប្រកួតប្រជែងពីប្រទេសជិតខាង។ នាយកមជ្ឈមណ្ឌលសិក្សាពាណិជ្ជកម្មអន្តរជាតិនៃសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ លោក Aat Pisanwanich បានមានប្រសាសន៍ថា ដោយមានកំណើន ៣០% នៅក្នុងតំបន់ដាំធុរេននៅក្នុងប្រទេសនៅទស្សវត្សរ៍ចុងក្រោយ ផលិតកម្មទុរេនត្រូវបានគេព្យាករណ៍ថា នឹងកើនឡើង ៨៣% ក្នុងឆ្នាំ២០២១-២០២៥។ លោកបានបន្ថែមថា បរិមាណទុរេនប្រចាំឆ្នាំដែលផលិតបានក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ គឺមានចំនួន ២.០២ លានតោនបើប្រៀបធៀបទៅនឹងឆ្នាំមុនដែលមានចំនួន ១.១១លានតោន ដោយលោកសង្កត់ធ្ងន់ថា នេះជាចំនួនដ៏ច្រើនបំផុតនៃផលិតកម្មទុរេននៅលើពិភពលោក។ ជាមួយគ្នានេះដែរ តាមសម្ដីរបស់លោក

  • បើកភ្លាមមកភ្លែត! អ្នកទេសចរមកពី ២៨ប្រទេស បានមកកម្សាន្ត និងបង្ហាញចំណាប់អារម្មណ៍នៅភូកេត ក្រោយខេត្តមួយនេះប្រកាសបើកស្វាគមន៍ភ្ញៀវឡើងវិញ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ April 5, 2021 Khmernote

    ខណៈពេលដែលប្រទេសថៃប្រកាសផែនការបើកស្វាគមន៍ភ្ញៀវទេសចរបរទេសឡើងវិញសម្រាប់កោះភូកេត ស្រាប់តែអ្នកទេសចរមកពី ២៨ប្រទេស​ បាន​បង្ហាញចំណាប់អារម្មណ៍ក្នុងការមកកម្សាន្តកោះភូកេត បន្ទាប់ពីរដ្ឋាភិបាលបានយល់ព្រមលើកលែងការដាក់នៅដាច់ដោយឡែកសម្រាប់ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំង Covid-19 នេះបើយោងតាមប្រតិបត្តិករទេសចរណ៍នៅក្នុងខេត្តនេះ។ លោក Phumkit Raktaengam ប្រធានសមាគមទេសចរណ៍ភូកេតបានមានប្រសាសន៍ថា ទោះបីភ្ញៀវទេសចរបរទេសបានបង្ហាញការចាប់អារម្មណ៍ក៏ដោយ ក៏ពួកគេនៅតែអាចមើលឃើញប្រសិនបើពួកគេអាចបន្តផែនការដំណើរទស្សនកិច្ចរបស់ពួកគេ ដែលនឹងត្រូវបានអនុម័តដោយអាជ្ញាធរនៅក្នុងប្រទេសរបស់ពួកគេ។ ប្រភពដដែលបានឲ្យដឹងថា ក្នុងចំណោមប្រទេសចំនួន ២៨ មានភ្ញៀវទេសចរមកពីប្រទេសចិន សិង្ហបុរី រុស្ស៊ី អង់គ្លេស និងអាល្លឺម៉ង់ដែលត្រូវបានគេស្គាល់ថា ជាអ្នកធ្វើដំណើរទៅភូកេត។ កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ ជើងហោះហើរលើកដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airway នៃជើងហោះហើរ TG921 របស់អាឡឺម៉ង់ បានចុះចតនៅអាកាសយានដ្ឋានភូកេត ដែលនេះជាការហោះហើរលើកដំបូងចាប់តាំងពីការចុះចតនៃការធ្វើដំណើរអន្តរជាតិ បានចាប់ផ្តើមកាលពីដើមឆ្នាំមុននៅពេលមានការរាតត្បាតដោយវីរុស

  • វៀតណាម ស្នើសុំការគាំទ្រពីបរទេសក្នុងការទទួលបានវ៉ាក់សាំង Covid-19 កំពូលៗទាំង ៥នេះ ចាក់ឲ្យប្រជាជន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 3, 2021 Khmernote

    ប្រទេសវៀតណាមបានអំពាវនាវដល់អ្នកការទូតមកពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងជប៉ុន ឲ្យជួយខ្លួនក្នុងការផ្គត់ផ្គង់វ៉ាក់សាំងការពារវីរុស Covid-19 ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានវ៉ាក់សាំងចំនួន ១៥០លានដូស សម្រាប់គ្របដណ្តប់ប្រជាជនពេញវ័យរបស់ខ្លួន។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ CNA បានឲ្យដឹងថា រហូតមកដល់ពេលនេះប្រទេសវៀតណាមបានទទួលវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ប្រហែល ៩៣០,០០០ ដូស ប៉ុន្តែចង់ទិញបន្ថែមពី Pfizer, Johnson & Johnson , Moderna, Sinovac របស់ចិននិង Sputnik V របស់រុស្ស៊ី។ ក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា លោក Nguyen Thanh Long រដ្ឋមន្រ្តីក្រសួងសុខាភិបាល

  • ស្អាតៗណាស់! អ្នកស្រុកកងមាសបន្តប្រពៃណីត្បាញកន្ទេលកក់ក្រហម ដើម្បីបំពេញតម្រូវការទីផ្សារ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម April 3, 2021 Khmernote

    អ្នកស្រុកកងមាស ខេត្តកំពង់ចាមបន្តប្រពៃណីត្បាញកន្ទេលកក់ក្រហមដើម្បីបំពេញតម្រូវការទីផ្សារ ខណៈដែលបច្ចុប្បន្នកន្ទេលកក់នេះ មិនត្រឹមសម្រាប់យកទៅក្រាលដេកប៉ុណ្ណោះទេ គឺអាចយកទៅតាំងលម្អនៅក្នុងគេហដ្ឋាន ។ លោកស្រី ម៉េង ហោន រស់នៅក្នុងឃុំកងមាស ស្រុកកង មាសខេត្តកំពង់ចាម បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកស្រីបានចាប់យកការងារត្បាញកន្ទេលកក់នេះ អស់រយ:ពេលជាង ១០ឆ្នាំមកហើយ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងបច្ចុប្បន្នមានប្រជាពលរដ្ឋទិញច្រើនយកទៅប្រើប្រាស់ ។ លោកស្រីបានបន្តថា កន្ទេលកក់ គឺធ្វើឡើងពីដើមកក់ ដែលគាត់បានយកដើមកក់កាប់រួច យកមកកូដហាល សម្រិត សម្រាំងយក សសៃកក់ប៉ុនៗគ្នា ទើបយកទៅជ្រលក់ព័ណ៌ទៅតាមចំណង់ចំណូលចិត្ត មុននឹងយកមកត្បាញ ។ កន្ទេលកក់នេះ គឺជាប្រភេទកន្ទេលខ្មែរ ដែលត្បាញដោយដៃ ហើយមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពទាំងមនុស្សចាស់

  • ដោយសារកូវីដ ស្រ្តីវៀតណាមជាច្រើន ដែលបានបាត់បង់ការងារ សម្រេចចិត្តធ្វើជាអ្នកដឹកជញ្ជូនអាហារដើម្បីរកចំណូល អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម April 3, 2021 Khmernote

    ស្រ្តីជាច្រើន​ក្នុងប្រទេសវៀតណាមដែលបានបាត់បង់ការងាររបស់ពួកគេ ក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះដោយសារជំងឺរាតត្បាត Covid-19 បានងាកទៅរកការដឹកជញ្ជូនអាហារដើម្បីរកប្រាក់ចំណូល។ ស្រ្តីវ័យ ៤២ឆ្នាំម្នាក់ដែលមានឈ្មោះថា Ngan Nguyen បានក្លាយជាអ្នកដឹកជញ្ជូនអាហារអស់រយៈពេលជិតមួយឆ្នាំហើយ ចាប់តាំងពីគាត់បានបាត់បង់ការងារនៅភោជនីយដ្ឋានមួយកន្លែងកាលពីខែកុម្ភៈ ឆ្នាំ២០២០។ ជារៀលរាល់ថ្ងៃ ស្រ្តីរូបនេះ រង់ចាំនៅជាមួយអ្នកដឹកជញ្ជូនជាច្រើននាក់ទៀតនៅផ្លូវបំបែក នៅម្ដុំហាងកាហ្វេ និងភោជនីយដ្ឋានជាច្រើន ដើម្បីទទួលការកម្ម៉ង់នៅលើទូរស័ព្ទរបស់នាង។ ស្រ្តីទន់ខ្សោយរូបនេះបាននិយាយថា៖ « គាត់បានដាក់ពាក្យសុំធ្វើជាអ្នករត់ម៉ូតូឌុប ប៉ុន្តែមនុស្សគ្រប់គ្នាមិនទុកចិត្តអ្នកបើកបរម៉ូតូជាស្ត្រីទេ ដូច្នេះហើយគាត់បានប្តូរទៅជាដឹកជញ្ជូនអាហារពេញម៉ោងវិញ។ គាត់គិតថា ការដឹកជញ្ជូនអាហារ គឺជាការងារដែលមានសុវត្ថិភាពជាងមុន ហើយគាត់ពិតជារកប្រាក់បានល្អជាងអ្នកបើកតាក់ស៊ីទៅទៀត »។ លោកស្រី Ngan Nguyen គឺជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រីរាប់ពាន់នាក់ ដែលបានបាត់បង់ការងារអំឡុងពេលមានជំងឺរាតត្បាត ហើយបានចុះបញ្ជីជាមួយក្រុមហ៊ុនដឹកជញ្ជូន

  • ថៃ រំពឹងថាការចំណាយរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកទេសចរអាចលោតដល់ជាង ២៨លានដុល្លារ  ក្នុងឱកាសឈប់សម្រាកបុណ្យសង្រ្កានឆ្នាំនេះ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ April 3, 2021 Khmernote

    សាកលវិទ្យាល័យពាណិជ្ជកម្មបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការចំណាយរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកទេសចរអាចលោតដល់ ៦៤% ស្មើនឹង ១១៣ ពាន់លានបាត (ប្រហែលជាង ២៨លានដុល្លារអាមេរិក) ក្នុងឱកាសឈប់សម្រាកបុណ្យសង្រ្កានឆ្នាំនេះ បន្ទាប់ពីការធ្លាក់ចុះកាលពីឆ្នាំមុនដោយសារការរឹតត្បិតការធ្វើដំណើរយ៉ាងតឹងរឹងដើម្បីទប់ស្គាត់ការឆ្លងជំងឺ Covid-19។ លោក Thanavath Phonvichai ប្រធានសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃបាននិយាយក្នុងសន្និសីទកាសែតថា ការចំណាយក្នុងអំឡុងពេលពិធីបុណ្យសង្រ្កានក្នុងឆ្នាំ២០២០ កឺមានកម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល ៩ឆ្នាំកន្លងមកនេះ។ លោកបានបន្ថែមថា​ ប្រជាជននៅតែមានការព្រួយបារម្ភពីជំងឺ Covid-19 ហើយពួកគេមានអារម្មណ៍ថា សេដ្ឋកិច្ចមិនទាន់ងើបឡើងវិញនៅឡើយទេ ដោយបន្ថែមថា ការចំណាយមុនពេលរាតត្បាតឆ្នាំ២០១៩ មានចំនួន ១៣៦ ពាន់លានបាត។ គួររម្លឹកផងដែរថា កាលពីឆ្នាំមុនប្រទេសថៃមិនបានរៀបចំពិធីបុណ្យសង្រ្កាននោះទេ ដោយសារតែការផ្ទុះឡើងនៃវីរុស Covid-19 បានបង្ខំឲ្យរដ្ឋាភិបាលដាក់បម្រាមយ៉ាងតឹងរឹង។

  • ប្រធានគណៈកម្មការផ្សារដើមគរអះអាងថា មិនមានការបិទផ្សារដើមគរនោះទេ ការលក់ដូរ ឬផ្គត់ផ្គង់បន្លែ ផ្លែឈើ ដំណើរការជាធម្មតា អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម April 3, 2021 Khmernote

    ប្រធានគណៈកម្មការផ្សារដើមគរបានអះអាងថា ចំពោះការចេញសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញឱ្យមានការផ្អាកការធ្វើចរាចរ និងសកម្មភាពអាជីវកម្ម ការប្រមូលផ្តុំនានា នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនាពេលយប់ ចាប់ពីម៉ោង៨ យប់ ដល់ម៉ោង៥ភ្លឺ ក្នុងរយៈពេល១៤ថ្ងៃនោះ គឺមិនប៉ះពាក់ដល់ការបែងចែកបន្លែ ផ្លែឈើ នៅផ្សារដើមគរនោះទេគឺនៅតែបើកដំណើរការលក់ជាធម្មតា។ លោក គៀង ចក់ ប្រធានគណៈកម្មការផ្សារដើមគរ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃ ទី០២ ខែមេសា ឆ្នាំ២០២១នេះថា ចំពោះផ្សារដើគរ គឺមិនមានការបិទការលក់ដូរ ឬផ្គត់ផ្គង់ បន្ថែម ផ្លែឈើនោះទេ និងមិនមានការប្រែប្រួលអ្វីនោះទេ ពោលគឺនៅរក្សាការលក់ដូរដូច ធម្មតា ដោយ គណៈកម្មការផ្សារបាននិងកំពុងបំពេញការងារយ៉ាង មមាញឹកក្នុងការ បំពេញឯកសារនិងកាតសំគាល់ខ្លួន ជូនទៅបងប្អូនកម្មករ អាជីវករលក់ដូរ

  • របរថ្មីចែស! ដាំស្មៅអ៉ីស្រាអែល និងស្មៅស៊ុបព័រនេពា អាចរកចំណូលបាន ២០០០ដុល្លារក្នុងមួយខែ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម April 2, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឲ្យដឹងថា របរដាំស្មៅអ៉ីស្រាអែល និងស្មៅស៊ុបព័រនេពា អាចរកចំណូលបាន ២០០០ ដុល្លារក្នុងមួយខែ ដោយដំណាំស្មៅប្រភេទនេះ វាមានប្រូតេអ៉ីន ២០ភាគរយ សម្រាប់ការលូតលាស់របស់សត្វគោ បើធៀបនឹងស្មៅធម្មតា ស្មៅនេះពេញនិយមសម្រាប់អ្នកចិញ្ចឹមសត្វគោនៅកម្ពុជា។ លោក សុខ ល័ក្ខ ជាកសិករដាំស្មៅលក់ នៅសង្កាត់ខ្សាច់ប៉យ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានឱ្យដឹងថា ពូជស្មៅអ៉ីស្រាអែលមានរូបរាងនិងលក្ខណៈដូចដើមអំពៅ ហើយខ្ពស់ចំណែកស្មៅស៊ុបព័រនេពា មានស្លឹកធំៗប៉ុន្តែទាប។ លោកបានផ្គត់ផ្គង់ពូជស្មៅជូនអតិថិជនទៅតាមបណ្ដាខេត្តនានា ដោយក្នុងមួយកងមានតម្លៃ៥០០រៀល ព្រមទាំងជួយប្រាប់ពីរបៀបដាំដុះ ប្រសិនបើកសិករមានតម្រូវការដាំសម្រាប់សត្វចិញ្ចឹមរបស់គាត់។ លោកបន្ថែមថា ផ្ទៃដី ២៥ម៉ែត្របួនជ្រុង ដែលដាំស្មៅផ្អែមអ៉ីស្រាអែលរបស់ប្រជាពលរដ្ឋ ចំណាយប្រាក់យ៉ាងច្រើនបំផុតត្រឹម ៣០ម៉ឺនរៀល ការចំណាយនេះ