ព័ត៌មានចុងក្រោយ
  • ដំណាំតាសក់របស់កសិករគំរូនៅខេត្តស្វាយរៀង អាចរកចំណូលបាន ៦០លានរៀលក្នុងមួយឆ្នាំ ជួយដល់ជីវភាពកាន់តែប្រសើរ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម April 2, 2021 Khmernote

    ដំណាំតាសក់របស់កសិករនៅក្នុងខេត្តស្វាយរៀង អាចរកចំណូលបាន៦០លានរៀលក្នុងមួយឆ្នាំ ដែលអាចជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់បានយ៉ាងប្រសើរ។ លោក ឡឹក ប៊ុនធឿន ជាប្រជាពលរដ្ឋរស់នៅឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង បានឱ្យដឹងថា ការប្រកបមុខរបរដាំបន្លែតាសក់នេះ គឺមានរយ:ពេលច្រើនឆ្នាំមកហើយ ប៉ុន្តែការដាំដុះកន្លងមក គឺមានលក្ខណៈតិចតួចតែប៉ុណ្ណោះ ប៉ុន្តែរយ:ពេល ២ឆ្នាំមកនេះ ការដាំដុះដំណាំតាសក់របស់លោក គឺមានភាពល្អប្រសើរជាងឆ្នាំមុនៗ ដោយសារលោកបានពង្រីកដីដាំដុះបន្ថែមមានទំហំសរុបជាង ១ហិចតា ហើយក្នុងមួយឆ្នាំអាចប្រមូលផលតាសក់បានចំនួន ៤លើក។ កសិកររូបនោះ បានបន្តថា ក្នុងមួយថ្ងៃ លោកអាចប្រមូលផលតាសក់បាន ចាប់ពី ៥០០ទៅ ៨០០គីឡូក្រាម និងអាចលក់ចេញបានក្នុងតម្លៃ ១០០០រៀល ទៅ១៥០០រៀលក្នុងមួយគីឡូក្រាម។ លោកបានបញ្ជាក់ថា ក្នុងមួយឆ្នាំអាចរកបា្រក់ចំណូលបាន

  • ថៃ គ្រោងដាក់ចេញយុទ្ធសាស្រ្តថ្មី ដោយផ្ដល់ការហោះហើរក្នុងស្រុកឥតគិតថ្លៃដល់ភ្ញៀវទេសចរបរទេស ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ April 2, 2021 Khmernote

    ក្រសួងទេសចរណ៍និងកីឡា កំពុងពិចារណាផ្តល់ជើងហោះហើរឆ្លងកាត់តាមខេត្តដោយឥតគិតថ្លៃសម្រាប់ភ្ញៀវទេសចរបរទេស បន្ទាប់ពីបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ត្រូវបានអនុម័តសម្រាប់ការចាក់វ៉ាក់សាំងការពារវីរុស Covid-19 នៅសប្តាហ៍នេះ។ លោក Phiphat Ratchakitprakarn រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡា បានមានប្រសាសន៍ថា៖ « ចាប់ពីថ្ងៃទី១ ខែកក្កដា ភ្ញៀវទេសចរដែលទទួលបានការលើកលែងពីការដាក់នៅដាច់ដោយឡែកពីគ្នា អាចត្រូវបានពន្យារពេលស្នាក់នៅទីនេះបន្ទាប់ពីចំណាយពេល ១០ ថ្ងៃនៅភូកេតប្រសិនបើយើងអាចផ្តល់ជូនពួកគេនូវសំបុត្រយន្តហោះដោយឥតគិតថ្លៃ ឬ បញ្ចុះតម្លៃ ទៅកាន់ខេត្តផ្សេងទៀត »។ លោកបានបន្ថែមថា ក្រសួងបានពិភាក្សាផែនការនេះរួចហើយជាមួយក្រុមហ៊ុន Bangkok Airways ដែលជាម្ចាស់និងប្រតិបត្តិករអាកាសយានដ្ឋាន Samui ព្រោះកោះនេះមានសក្តានុពលអាចផ្ទុកអ្នកដំណើរបាន។ កិច្ចខិតខំប្រឹងប្រែងនេះ មានគោលបំណងទាក់ទាញភ្ញៀវទេសចរបរទេស ១០០,០០០ នាក់ក្នុងរយៈពេល ៣

  • សិង្ហបុរីនឹងចូលរួមវិភាគទានជាង ២០លានដុល្លារ ដើម្បីជួយប្រទេសក្រីក្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 1, 2021 Khmernote

    ប្រទេសសិង្ហបុរី ដែលជារដ្ឋកូនកោះមានសេដ្ឋកិច្ចរីកចម្រើនមិនធម្មតានៅលើពិភពលោក បានប្រកាសនឹងចូលរួមវិភាគទានជាង ២០ លានដុល្លារអាមេរិក ដើម្បីជួយប្រទេសក្រីក្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។ អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បាននិយាយនៅថ្ងៃទី ៣១ ខែមីនាថា ប្រទេសនេះនឹងចូលរួមវិភាគទានជាង ២០.៥ លានដុល្លារអាមេរិកដល់កិច្ចប្រឹងប្រែងអន្តរជាតិដើម្បីជួយប្រទេសដែលមានប្រាក់ចំណូលទាប និងងាយរងគ្រោះ ទប់ទល់នឹងផលប៉ះពាល់ខាងសេដ្ឋកិច្ចដោយជំងឺរាតត្បាត។ ជាងនេះទៅទៀតនោះ ប្រទេសនេះ នឹងផ្តល់ថវិកាចំនួន ១៩.៦ លានដុល្លារសម្រាប់ជំនួយមហន្តរាយរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងការផ្តល់ជំនួយសង្គ្រោះបន្ទាន់សម្រាប់គម្រោងអភិវឌ្ឍន៍សមត្ថភាពក្នុងវិបត្តិ Covid-19 ដោយបញ្ចូលទាំងថវិកាចំនួន ១៧.៦ លានដុល្លារដែលជាថវិកាចាស់ និងថវិកាដែលនៅសល់ពីការផ្ដល់ជំនួយដែលបានបញ្ជាក់ខាងលើសម្រាប់ជំនួយនេះ។ យ៉ាងណាមិញ ការផ្តល់ជំនួយនឹងត្រូវមានការយល់ព្រមពីសភានៅថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២១

  • អាជ្ញាធរជាតិអប្សរា អំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវការប្រកាសលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក អចលនទ្រព្យ
    អចលនទ្រព្យ
    អចលនទ្រព្យ April 1, 2021 Khmernote

    ដើម្បីអនុវត្តគោលការណ៍ច្បាប់ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរា សូមអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវការប្រកាសលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក នេះបើយោងតាមការបង្ហោះនៅលើផេកផ្លូវការរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នេះ។ នៅក្នុងនោះផងដែរថា អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ដីធ្លីក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ គឺជាតំបន់មានស្ថានីយបុរាណវត្ថុសំខាន់ៗដែលត្រូវការកិច្ចការពារកម្រិតខ្ពស់បំផុត (តំបន់១) និងជាតំបន់សម្បូរសំណល់បុរាណវត្ថុដែលត្រូវការពារទប់ទល់នឹងនឹងការប្រេីប្រាស់ដីធ្លីផ្តេសផ្តាសនិងការអភិវឌ្ឍន៍មិនសមស្រប(តំបន់២)។ ការលក់ទិញដីធ្លីក្នុងតំបន់ទាំងនេះ គឺផ្ទុយនឹងច្បាប់ដែលមានចែងក្នុងព្រះរាជក្រឹត្យលេខ០០១ ន.ស ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ស្តីពីការកំណត់ និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាបអង្គរ និងសេចក្តីសម្រេចលេខ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ របស់រាជរដ្ឋាភិបាល ស្តីពីការកំណត់បទដ្ឋាននៃការប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២។

  • ៣ ខែដំបូងនៃឆ្នាំ២០២១ កម្ពុជានាំចេញស្រូវ និងអង្ករជាង ២លានតោន ទៅកាន់ទិសដៅ ៤៣ប្រទេស សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 1, 2021 Khmernote

    ក្នុងរយៈពេល ៣ខែដំបូងនៃឆ្នាំ២០២១ នេះ កម្ពុជា​បាននាំចេញស្រូវ និងអង្ករប្រមាណជាង ២លានតោនទៅកាន់ ៤៣ប្រទេស​ នេះបើយោងតាមការឲ្យបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ កាលពីព្រឹកមិញនេះ។ បើតាមការបង្ហោះរបស់ឯកឧត្តម លទ្ធផលនៃការនាំចេញស្រូវ និងអង្ករ ទៅក្រៅប្រទេសនៅក្នុងរយៈពេល ៣ខែ ដើមឆ្នាំ២០២១នេះ ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ មានដូចខាងក្រោម៖ ១-លទ្ធផលនៃការនាំចេញស្រូវ ក្នុងរយៈពេល៣ខែឆ្នាំ២០២១នេះ ការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាម និងថៃ មានចំនួនសរុប ១ ៨៧៣ ៧៧៩តោន កើនឡើងចំនួន

  • ច្រើនមិនធ្លាប់មានពីមុនមក! លោក Joe Biden បង្ហាញផែនការចំណាយប្រាក់ជាង ២ទ្រីលានដុល្លារ បង្កើតការងាររាប់លានកន្លែង និងបង្កើនសេដ្ឋកិច្ច សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 1, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK បានឲ្យដឹងថា កាលពីថ្ងៃពុធ កន្លងទៅ នៅក្នុងសុន្ទរកថាមួយនៅភាគខាងកើតនៃរដ្ឋ Pennsylvania ប្រធានាធិបតីអាមេរិក Joe Biden បានបង្ហាញផែនការចំណាយប្រាក់ជាង ២ ទ្រីលានដុល្លារអាមេរិក ដើម្បីបង្កើតការងារជាជំហានៗដែលក្នុងនោះមានដូចជា ការជំរុញហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស ដែលគាត់បានចាត់ទុកថា ជាការវិនិយោគតែម្តងក្នុងមួយជំនាន់។ សារព័ត៌មានដដែលបានឲ្យដឹងថា ផែនការនេះរួមមានការជួសជុលផ្លូវ និងស្ពានដែលមានវ័យចំណាស់ ក៏ដូចជាការបង្កើតស្ថានីយសាកថ្មសម្រាប់រថយន្តអគ្គិសនីនៅទីតាំងចំនួន ៥០០,០០០ កន្លែងនៅឆ្នាំ២០៣០។ ទន្ទឹមនឹងនេះ ក៏គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) និងដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ក្រុមហ៊ុនផលិត microchip របស់អាមេរិក និងក្រុមហ៊ុនផលិតផ្សេងទៀត ដែលបញ្ហានេះបានកើតឡើងចំពេលដែលភាពតានតឹងពាណិជ្ជកម្មមានកាន់តែខ្លាំងឡើងជាមួយទីក្រុងប៉េកាំង។ ប្រធានាធិបតីរូបនេះក៏បានមានប្រសាសន៍ថា៖ ” ផែនការនេះ

  • ល្អមែនទែន! សហគមន៍កសិកម្មមានជ័យស្នួលទ្រេត គ្រោងដាំស្លឹកគ្រៃពូជភ្លុកដំរីឱ្យបាន ១០០០ហិកតា ដើម្បីទប់ស្កាត់ការនាំចូលពីប្រទេសជិតខាង អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម April 1, 2021 Khmernote

    សហគមន៍កសិកម្មមានជ័យស្នួលទ្រេត គ្រោងដាំស្លឹកគ្រៃពូជភ្លុក​ដំរីឱ្យបាន១០០០​ហិកតា ដើម្បីទប់ស្កាត់ការនាំចូលគល់ស្លឹកគ្រៃពីក្រៅប្រទេស ។ លោក នាក់ ភា ប្រធានគណៈកម្មាធិការត្រួតពិនិត្យរបស់សហគមន៍កសិក​ម្មមានជ័យស្នួល​ទ្រេត បានមានប្រសាសន៍ថា ទោះបីកម្ពុជាជាប្រទេសកសិកម្ម ប៉ុន្តែកម្ពុជានៅតែនាំចូល​ផលិតផលកសិកម្មមួយចំនួន រួមទាំងគល់ស្លឹកគ្រៃផងដែរ ។ ដូច្នេះដើម្បីទប់ស្កាត់ការនាំចូលគល់ស្លឹកគ្រៃពីក្រៅប្រទេសរាប់រយតោនក្នុងមួយថ្ងៃៗ ទើបសហគមន៍កសិកម្មមានជ័យស្នួលទ្រេត បាននឹងកំពុងជំរុញនិងលើកទឹកចិត្តក្នុងការចុះកិច្ចសន្យាជាមួយកសិករដើម្បីបន្តដាំស្លឹកគ្រៃបន្ថែមទៀត ឱ្យបានដល់១០០០ហិកតា ខណៈបច្ចុប្បន្នសហគមន៍ដាំបានលើផ្ទៃដីប្រមាណជិត ៥០០ហិកតាហើយ។ (រូបតំណាង) លោកបន្តថា គោលដៅសំខាន់របស់សហគមន៍ គឺចង់បញ្ឈប់ការនាំចូលគល់ស្លឹកគ្រៃពី ក្រៅប្រទេស ដែលសហគមន៍បានអនុញ្ញាតឱ្យកសិករដាំស្លឹកគ្រៃពូជភ្លុកដំរីតែមួយទេ ជាពិសេសដាំតាមលក្ខណៈស្ដង់ដារបច្ចេកទេសត្រឹមត្រូវដែលសហគមន៍បានកំណត់ ។ (រូបតំណាង) លោកបានបន្តថា ផ្ទៃដីដែលដាំដុះក្នុងឆ្នាំ២០២១នេះ នឹងបង្កើនឱ្យដល់ចំនួន១ពាន់ហិកតា ដើម្បីបញ្ចៀសការនាំចូលស្លឹកគ្រៃពីបណ្ដាប្រទេសជិតខាង ។ តែឥឡូវនេះសភាពការណ៍កូវីដ-១៩

  • ចិន បើកផ្លូវរថភ្លើងដឹកទំនិញភ្ជាប់ជាមួយបណ្តាប្រទេសអាស៊ាន ដែលនឹងជួយជំរុញពាណិជ្ជកម្មកាន់តែប្រសើរឡើង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 1, 2021 Khmernote

    សេវាកម្មរថភ្លើងដឹកទំនិញថ្មីមួយភ្ជាប់ខេត្ត Hunan ភាគកណ្តាលប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវបានបើកឲ្យដំណើរការដោយក្រុមហ៊ុនផ្លូវដែកចិន Guangzhou Group Co., Ltd កាលពីថ្ងៃទី ៣១ ខែមីនា។ យោងតាមការទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានរាយការណ៍ថា រថភ្លើងដឹកទំនិញផ្ទុកដោយផលិតផលឧស្សាហកម្មដូចជា silicon dioxide និងដែក បានចាកចេញពីខេត្ត Hunan នៅព្រឹកថ្ងៃដដែល។ ជាមួយគ្នានោះ ការដឹកជញ្ជូននឹងទៅដល់រដ្ឋធានី Hanoi របស់ប្រទេសវៀតណាមក្នុងរយៈពេលប្រហែល ៧ថ្ងៃ តាមរយៈតំបន់ស្វយ័ត Guangxi Zhuang ប្រទេសចិន។ ផ្លូវរថភ្លើងដឹកទំនិញថ្មីនេះ ត្រូវបានគេរំពឺងថា នឹងដំណើរការជារៀងរាល់សប្តាហ៍