រយៈពេល ៣ខែដំបូងនៃឆ្នាំថ្មី ការនាំចេញជ័រកៅស៊ូរបស់កម្ពុជាកើនឡើង ១១% ទោះស្ថិតក្នុងវិបត្តិកូវីដក៏ដោយ
សេដ្ឋកិច្ច April 8, 2021 Khmernote

ក្នុងត្រីមាសទី១ នៃឆ្នាំ២០២១ នេះ ប្រទេសកម្ពុជាបាននាំចេញកៅស៊ូប្រមាណ ៤៥,៩៦៥​ តោន ពោលគឺកើនឡើង ៤,៤៧២ តោន ឬស្មនឹង១១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការធ្វើបច្ចុប្បន្នភាពនេះត្រូវបានចែករំលែកដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីពេលថ្មីៗនេះដោយបន្ថែមថា ក្នុងរយៈពេលមួយត្រីមាសដំបូងនៃឆ្នាំនេះ កៅស៊ូមួយតោនមានតម្លៃ ១,៥៨៤ ដុល្លារជាមធ្យម ពោលគឺកើនឡើង ១១% ពីមួយឆ្នាំទៅមួយឆ្នាំ។

ប្រភពដដែលបន្តថា ប្រទេសកម្ពុជាមានផ្ទៃដីសរុប ៤០៤.១១៨ ហិកតាសម្រាប់ចម្ការកៅស៊ូដែលផលិតជ័រកៅស៊ូ ៤៧,៤១២ តោនកើនឡើង ១២%។ សូមបញ្ជាក់ផងដែរថា កៅស៊ូកម្ពុជាប្រមាណ ៣៤ ម៉ឺនតោនត្រូវបាននាំចេញក្នុងឆ្នាំ២០២០ ដោយរកចំណូលបាន ៤៥៩ លានដុល្លារ។ ជាមួយគ្នានោះ កៅស៊ូកម្ពុជាត្រូវបាននាំចេញទៅកាន់ប្រទេសម៉ាឡេស៊ី វៀតណាម សឹង្ហបុរី និងចិន៕

ប្រភព៖ information