- សេដ្ឋកិច្ចសេដ្ឋកិច្ច March 26, 2021 Khmernote
ក្រសួងអប់រំ យុវជន និង កីឡា និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីគម្រោងកសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មានសម្រាប់ ការអប់រំនៅមធ្យមសិក្សាបឋមភូមិនៅកម្ពុជា ដែលមានទឹកប្រាក់ចំនួន ៧លានដុល្លារអាមេរិក ក្នុងគោលបំណងចូលរួមក្នុងការកែលម្អគុណភាពអប់រំ និងការបណ្តុះបណ្តាលបុគ្គលិកលើផ្នែកបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) នៅកម្រិតមធ្យមសិក្សាបឋមភូមិ។ ពិធីចុះហត្ថលេខានេះ បានរៀបចំឡើងតាមប្រព័ន្ធអនឡាញ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក Rho Hyunjun នាយកភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 25, 2021 Khmernote
ប្រទេសឥណ្ឌា ទំនងជាពន្យារពេលផ្តល់វ៉ាក់សាំង AstraZeneca ទៅឲ្យកម្មវិធី COVAX ដែលគាំទ្រដោយ GAVI និងអង្គការសុខភាពពិភពលោក (WHO) សម្រាប់ខែមីនា និងមេសា នេះបើយោងតាមការឲ្យដឹងពីអង្គការ យូនីសេហ្វ (UNICEF) ដែលបានប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី២៥ ខែមីនា នេះ។ តាមរយៈអ៉ីម៉ែល អង្គការ UNICEF បាននិយាយថា៖ « យើងយល់ថាការផ្គត់ផ្គង់វ៉ាក់សាំងបង្កាជំងឺ Covid-19 ដល់ប្រទេសដែលមានប្រាក់ចំណូលទាប ដោយចូលរួមក្នុងកម្មវិធី COVAX ទំនងជាប្រឈមមុខនឹងការយឺតយ៉ាវ បន្ទាប់ពីការស្នើសុំអាជ្ញាប័ណ្ណនាំចេញសម្រាប់វ៉ាក់សាំង Covid-19 ដែលផលិតដោយវិទ្យាស្ថានឥណ្ឌា (SII) ជាច្រើនដូសមានភាពរអាក់រអួល
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 25, 2021 Khmernote
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងគ្រោងគិតគូរបង្កើតអេប(App) មួយ ដែលអាចឱ្យប្រជាពលរដ្ឋចូលរួមរាយការណ៍ពីតំបន់ដែលគ្មានសេវាទូរស័ព្ទ នេះបើយោងតាមការដកស្រង់ចេញពីការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីពេលថ្មីៗនេះ។ គម្រោងនៃការបង្កើត App នេះ គឺដើម្បីជួយឱ្យក្រសួងអាចក្តោបព័ត៌មានបានងាយស្រួល ជាពិសេសឱ្យស្របតាមចក្ខុវិស័យរបស់ក្រសួងផ្ទាល់ ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិទាំងមូល។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា បច្ចុប្បន្នក្រសួងកំពុងរកដំណោះស្រាយលើកត្តាជាច្រើនដែលធ្វើឱ្យសេវាទូរស័ព្ទខ្សោយ និងមិនមានគុណភាពល្អ ដើម្បីធ្វើឱ្យប្រជាពលរដ្ឋមានសេវាទូរស័ព្ទ និងអ៉ីនធឺណិតល្អប្រសើរជាងមុន ដែលជាប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ ។ ឯកឧត្តម បានបន្តថា ក្រសួងបាននិងកំពុងគិតគូរពីការសង់ បង្គោល អង់តែនរួម គឺអនុក្រឹត្យហេដ្ឋារចនាសម្ព័ន្ធរួម ដែលនៅពេលអនុក្រឹត្យនេះដាក់ចេញឱ្យអនុវត្តន៍ គឺបង្គោលអង់តែននេះ អាចឱ្យក្រុមហ៊ុនទូរស័ព្ទនិងអ៉ីនធឺណិតពី ៣ទៅ
- ទេសចរណ៍ទេសចរណ៍ March 25, 2021 Khmernote
យោងតាមទិន្នន័យចុងក្រោយពីក្រសួងទេសចរណ៍បង្ហាញថា កម្ពុជាទទួលបានភ្ញៀវអន្តរជាតិចំនួន ១.៣ លាននាក់កាលពីឆ្នាំមុន ដែលបង្ហាញពីការធ្លាក់ចុះ ៨០% ប្រៀបធៀបទៅនឹងឆ្នាំមុនៗ។ ប្រភពដដែលបានចង្អុលបង្ហាញថា ទេសចរចិនបានឈរនៅលំដាប់ទី១ លើទីផ្សាទេសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជាដែលមានចំនួន ៣២៩,៦៧៣ ធ្លាក់ចុះ ៨៦% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ជាមួយគ្នានេះ បន្ទាប់ពីទេសចរចិន ភ្ញៀវទេសចរមកពីប្រទេសថៃ ឈរនៅលំដាប់លេខ២ ដោយមានចំនួន ២១០,៨៨៦នាក់និងវៀតណាមឈរនៅលេខ៣ ក្នុងចំនួន ១៨២,១៩៩ នាក់។ ទន្ទឹមនឹងនេះដែរ ក្នុងចំណោមភ្ញៀវទេសចរបរទេសសរុប ៥៨% បានមកដល់ប្រទេសកម្ពុជាតាមរយៈ ការដឹកជញ្ជូនតាមផ្លូវអាកាស និងតួលេខដែលនៅសល់ គឺតាមរយៈផ្លូវគោក និងផ្លូវទឹក។ គួរបញ្ជាក់ផងដែរថា វីរុសកូវីដ-១៩ មិនត្រឹមតែសម្លាប់មនុស្សជាតិនោះទេ
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 25, 2021 Khmernote
ខណៈការនាំចេញអង្ករធ្លាក់ចុះខ្លាំង ក្នុងរយៈចុងក្រោយនេះ ក្រសួងពាណិជ្ជកម្មថៃបានដាក់ចេញនូវវិធានការណ៍ដើម្បីបង្កើនការនាំចេញអង្ករដល់ ៦ លានតោននៅឆ្នាំនេះ ដែលមានតម្លៃប្រហែល ១៥០ ពាន់លានបាត។ ការដាក់ចេញវិធានការណ៍បង្កើនការនាំចេញនេះ គឺស្របពេលដែលប្រទេសឥណ្ឌូនេស៊ី ចិន បង់ក្លាដែស និងអ៉ីរ៉ាក់ បានក្លាយជាទីផ្សារសំខាន់ក្រោមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល (G2G)។ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក Jurin Laksanawisit បាននិយាយកាលពីថ្ងៃពុធថាកិច្ចព្រមព្រៀង G2G និងយុទ្ធនាការដើម្បីធ្វើឱ្យអង្ករថៃត្រូវបានទទួលស្គាល់នៅក្នុងសហគមន៍ដទៃទៀតនៅជុំវិញពិភពលោក នឹងជួយជំរុញការបង្កើនបរិមាណនាំចេញពីឆ្នាំមុនចំនួន ៥.៧ លានតោន។ លោកបានបន្តថា ក្រសួងកំពុងធ្វើការជាមួយសមាគមអ្នកនាំចេញអង្ករថៃ ដើម្បីលើកកម្ពស់អង្ករថៃក្រោមយុទ្ធនាការ “ ពេលគិតពីអង្ករ នឹងនឹកដល់អង្ករថៃ ” ។ ជាមួយគ្នានេះលោកបានបន្ថែមថា ប្រទេសថៃទទួលបានជោគជ័យក្នុងការធ្វើឱ្យអង្ករថៃល្បីល្បាញនៅក្នុងប្រទេសកាណាដា
- អាជីវកម្មអាជីវកម្ម March 25, 2021 Khmernote
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបដិសេធគម្រោងអភិវឌ្ឍន៍ដ៏ធំមួយដែលមានឈ្មោះថា “បឹងអច្ឆរិយៈអង្គរ” ដែលបានស្នើដោយក្រុមហ៊ុន ណាហ្គាគ្រុប (Naga Group) ដែលជាម្ចាស់ណាហ្គាវើល (Naga world) ក្នុងរាជធានីភ្នំពេញ។ ការបដិសេធរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចំពោះគម្រោងយក្សនេះ ត្រូវបានឲ្យដឹងតាមរយៈសេចក្ដីប្រកាសព័ត៌មានដែលបានចេញផ្សាយកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានបានរៀបរាប់ដូច្នេះថា ក្នុងកិច្ចប្រជុំពេញអង្គ លើកទី២៧ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ អាយស៊ីស៊ី-អង្គរ (ICC-Angkor) បានស្ដាប់បទបង្ហាញ នូវសំណើនៃម្រោងអភិវឌ្ឍន៍ “បឹងអច្ឆរិយៈអង្គរ” ដែលបានលើកឡើងដោយក្រុមហ៊ុន Naga Group ដើម្បីដាក់ជូនអ្នកជំនាញការ
- អាជីវកម្មអាជីវកម្ម March 25, 2021 Khmernote
យោងតាមសមាគមអាជីវកម្មអាកាសចរណ៍វៀតណាម (VABA) បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាមត្រូវបានគេព្យាករថានឹងខាតបង់ទឹកប្រាក់សរុបចំនួន ១៥ ទ្រីលានដុង (៦៥០ លានដុល្លារ) នៅឆ្នាំ២០២១។ រហូតមកដល់ពេលនេះវិស័យអាកាសចរណ៍ទទួលរងគ្រោះដោយសាររលកចំនួន ៣ នៃការផ្ទុះឡើងនៃ កូវីដ-១៩ ដែលបានធ្វើឲ្យការធ្វើដំណើរអន្តរជាតិជាប់គាំង។ ជាក់ស្ដែងក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ អ្នកដំណើរអន្តរជាតិដែលមកប្រទេសវៀតណាមមានតែចំនួន ៦៦,៦០០នាក់ប៉ុណ្ណោះ ពោលគឺធ្លាក់ចុះ ៩៨.៨ ភាគរយ។ តួលេខទាំងនេះត្រូវបានលើកឡើងនៅក្នុងសំណើរបស់ VABA សម្រាប់ជំនួយឥណទានដល់ក្រុមហ៊ុនអាកាសចរណ៍ដែលត្រូវបានដាក់ជូនទៅក្រសួងផែនការ និងវិនិយោគនាពេលថ្មីៗនេះ។ ដោយមុននេះក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ទទួលបានកញ្ចប់ឥណទានដែលមានតម្លៃ ៤ ទ្រីលានដុង។ ក្រៅពីនេះក្រុមហ៊ុនអាកាសចរណ៍ Vietjet Air បានស្រែកទាមទារកញ្ចប់ឥណទានចន្លោះពី
- អាជីវកម្មអាជីវកម្ម March 24, 2021 Khmernote
កសិករក្នុងខេត្តសៀមរាបជ្រើសរើសការដាំដំណាំកសិកម្មតាមបែបប្រព័ន្ធដំណក់ទឹកអាចរកប្រាក់ចំណូលបានគួរសម តាមរយៈដំណាំរីកលូតលាស់ល្អ ទទួលបានទិន្នផលច្រើនហើយលក់បានតម្លៃថ្លៃ។ ទោះបីស្ថិតក្នុងវិបត្តិសាកលនៃជំងឺកូវីដ១៩ ប្រជាកសិករនៅខេត្តសៀមរាបនៅតែបន្តសកម្មភាពដាំដំណាំកសិកម្ម ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ស្របទៅនឹងយន្តការជំរុញលើកទឹកចិត្តពីសំណាក់ក្រសួងកសិកម្ម។ជាក់ស្តែងកសិករភាគច្រើនរស់នៅក្នុងស្រុកជីក្រែងនៃខេត្តសៀមរាបកំពុងប្រមូលផលដំណាំត្រសក់ស្រូវទុំ ដើម្បីលក់ទៅកាន់ទីផ្សារ ដោយអនុវត្តការងារដំាដុះតាមបែបទំនើប។ លោកទា ចក់ អាយុ៤១ឆ្នាំ រស់នៅភូមិតាព្រហ្ម ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប បានប្រាប់អ្នក យកព័ត៌មានវិទ្យុជាតិកម្ពុជាថាលោកចាប់ផ្តើមប្រកបមុខរបរដាំបន្លែលក់ បន្តពីឪពុកម្តាយមកជាយូរយាណាស់មកហើយ ដោយដំបូងឡើយការដាំដុះជាលក្ខណៈធម្មជាតិបែបបុរាណ មិនមានបច្ចេកទេសអ្វីឡើយ ប៉ុន្តែដោយសង្កេតឃើញថាបច្ចេកវិទ្យាចេះតែមានភាពជឿនលឿន ការដំាដុះដំណាំកសិកម្មក៏មានភាពវិវឌ្ឍនរីកចម្រើនឥតឈប់ឈរ ទើបលោកសម្រេចចិត្តសាកល្បងជ្រើសរើសការដាំដុះតាមបែបប្រព័ន្ធដំណក់ទឹក រហូតទទួលបានជោគជ័យដូចសព្វថ្ងៃ។ លោកបន្តថា ការដាំដុះដំណាំតាមបែបវិទ្យាសាស្ត្រ មានភាពងាយស្រួល ឆាប់ទទួលបានទិន្នផល មិនប៉ះពាល់ដល់ដំណាំ និងទទួលបានទិន្នផលខ្ពស់ជាការដាំដុះតាមបែបបុរាណ។ ជាមួយគ្នានេះ បច្ចុប្បន្ននេះលោកកំពុងដាំដុះដំណាំមួយចំនួនមានដូចជា៖ ល្ពៅ










