អាជ្ញាធរជាតិអប្សរា ប្រកាសបន្តបិទការចូលទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រចូលទស្សនាក្នុងរមណីយដ្ឋានអង្គរ
ទេសចរណ៍ April 19, 2021 Khmernote

យោងតាមសេចក្ដីជូនដំណឹងរួមរបស់ អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ នៅថ្ងៃច័ន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១ នេះ​ បានឲ្យដឹងថាអាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ នឹងបន្តបិទការទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រចូលទស្សនានៅក្នុងរមណីយដ្ឋានអង្គរសម្រាប់រយៈពេល ០៨ (ប្រាំបី) ថ្ងៃទៀត គិតចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

ការបន្តបិទនេះ គឺអនុលោមតាមសេចក្ដីសម្រេចរាជរដ្ឋាភិបាលលេខ ៥១ សសរ ចុះថ្ងៃទី១៧ ខែមេសា ស្ដីពីការបន្តការហាមឃាត់ការធ្វើដំណើរ និងបិទរមណីដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩។

សូមជម្រាបផងដែរថា អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ បានសម្រេចបិទការចូលទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រការចូលទស្សនា ក្នុងរមណីយដ្ឋានអង្គរម្ដងរួចមកហើយសម្រាប់រយៈពេល ១៤ថ្ងៃ ពោលគឺគិតចាប់ពីចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២១។ ដើម្បីទទួលបានព័ត៌មានលំអិត សូមពិនិត្យសេចក្តីជូនដំណឹងរួមស្តីពីការបន្តបិទការទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រចូលទស្សនានៅក្នុងរមណីយដ្ឋានអង្គរដូចខាងក្រោម៖

អត្ថបទ៖ លីនី