ដំណឹងល្អ! រដ្ឋាភិបាលចិន សម្រេចផ្តល់ជំនួយឥតសំណងជាវ៉ាក់សាំងកូវីដចំនួន ៤០ ម៉ឺនដូសទៀតដល់កម្ពុជា
សេដ្ឋកិច្ច April 13, 2021 Khmernote

យោងតាមផេករបស់ ស្ថានទូតចិនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ បានឲ្យដឹងថា រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយឥតសំណងជាវ៉ាក់សាំងកូវីដ Sinopharm ចំនួន ៤០ ម៉ឺនដូសបន្ថែមទៀតដល់ភាគីកម្ពុជា។ ប្រភពដដែលបានបន្តថា ការផ្តល់ជំនួយឥតសំណង ជាវ៉ាក់សាំងនេះ បានធ្វើឡើងក្នុងគោលបំណង ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ-១៩។

ជាមួយគ្នានេះដែរស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ទៀតថា វ៉ាក់សាំងទាំងនេះ នឹងដឹកជញ្ជូនមកដល់ប្រទេសកម្ពុជា នាចុងខែមេសាខាងមុខនេះ តាមរយៈជើងហោះហើរពាណិជ្ជកម្ម៕

អត្ថបទ៖ លីនី