អាជីវករក្នុងផ្សារបឹងកេងកងតម្រូវឲ្យដាក់ស្លាកតម្លៃលើមុខទំនិញគ្រប់តូប ចៀសវាងជនឆ្លៀតឱកាសកេងយកផលចំណេញ
អាជីវកម្ម April 20, 2021 Khmernote

ទំនិញក្នុងផ្សារបឹង កេងកងត្រូវតែដាក់ស្លាកតម្លៃលើមុខទំនិញគ្រប់តូប ចៀសវាងជនឆ្លៀតឱកាសកេងយកផលចំណេញ។​ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ លោក ឯក និមល ប្រធានផ្សារបឹងកេង កងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានឱ្យដឹងថា តម្លៃទំនិញគឺតម្រូវឱ្យបងប្អូនអាជីវករទាំងអស់ ត្រូវតែដាក់ស្លាកតម្លៃនៅគ្រប់តូប ឬ ស្ដង់របស់ខ្លួនដោយការពារជាមុន ចៀស វាងជនឆ្លៀតឱកាសមានការកេងយកចំណេញ ។

ជាមួយគ្នានោះ គណៈកម្មការផ្សារបឹងកេងកង បានដាក់កម្លាំងសន្តិសុខនៅតាមមាត់ ច្រកទ្វារចេញចូលផ្សារដើម្បីសាកសួរពីតម្លៃទំនិញ ដែលអតិថិជនគាត់បានមកទិញពីក្នុងផ្សារ។

លោកបន្តថា ត្រូវអនុវត្តន៍វិធានការសុខាភិបាល ដោយត្រូវរឹតបន្តឹងដោយតម្រូវឱ្យអតិថិជននិងអាជីវករពេលចេញចូលផ្សារត្រូវតែពាក់ម៉ាសការពារជានិច្ចនិងស្គែនកំដៅ បាញ់ទឹកអាល់កុល ស្គែន QR code ជាប្រចាំដាច់ខាតនៅតាមច្រកទ្វារចេញចូលផ្សារទាំងបី ។ ណែ នាំបងប្អូនអាជីវករទទួលអ្នក ទិញតែ២នាក់ប៉ុណ្ណោះមួយ តូបៗ បើមកទិញបីនាក់ឡើង ទៅគឺត្រូវឱ្យគាត់នៅរង់ចាំនៅខាងក្រោយដោយរក្សាគម្លាតឱ្យឆ្ងាយពីគ្នា។

ក្រោយបងប្អូនអាជីវករចាកចេញទៅផ្ទះរៀងៗខ្លួននាពេលល្ងាចនោះ ខាងគណៈកម្មការផ្សារបឹងកេងកងបានចាត់កម្លាំងសន្តិសុខចុះបាញ់ថ្នាំសម្លាប់មេរោគក្នុងបរិវេណផ្សារ ។ លោកប្រធានផ្សារបានអំពាវ នាវដល់ប្រជាពលរដ្ឋត្រូវរួមគ្នាអនុវត្តតាមវិធានការ ៣ការពារ ៣កុំ និង ចាក់វ៉ាក់សាំងកូវីដ- ១៩ ទាំងអស់គ្នា ៕

ប្រភព៖ ក្រសួងព័ត៌មាន