កាស៊ីណូ ធំជាងគេនៅក្រុងមួយនៃប្រទេសវៀតណាម ប្រកាសពីការខាតបង់ ៦ ត្រីមាសជាប់ៗគ្នា
អាជីវកម្ម April 22, 2021 Khmernote

Royal International Corporation ដែលប្រតិបត្តិការកាស៊ីណូធំជាងគេនៅភាគខាងជើងទីក្រុង Ha Long ប្រទេសវៀតណាមបានរាយការណ៍ពីការខាតបង់ក្រោយបង់ពន្ធជិត ១.២៧ ពាន់លានដុង (១.១៧ លានដុល្លារ) ក្នុងត្រីមាសទី១។ ក្រុមហ៊ុនបានឲ្យដឹងបន្ថែមថា ការខាតបង់លើកនេះគឺជា ត្រីមាសទី៦ ហើយ ពោលគឺ ខាត ៦ត្រីមាសជាប់ៗគ្នាតែម្ដង បន្ទាប់ពីក្រុមហ៊ុនបានរាយការណ៍ពីការខាតបង់កន្លងមក។

នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន ក្រុមហ៊ុនដែលចុះបញ្ជីមូលបត្រ HCMC មួយនេះ បានស្តីបន្ទោសការខាតបង់ដោយសារតែផលប៉ះពាល់នៃការផ្ទុះឡើងរលកថ្មីនៃ Covid-19 ដែលបានកើតឡើងនៅចុងខែមករាឆ្នាំនេះ។ ការផ្ទុះនេះ បានធ្វើឲ្យប្រាក់ចំណូលនៅត្រីមាសទី១ ធ្លាក់ចុះ ២៤% ពីមួយឆ្នាំទៅមួយឆ្នាំមកត្រឹម ២៧ ពាន់លានដុង ខណៈកាលពីឆ្នាំមុន ក្រុមហ៊ុននេះបានខាតបង់ចំនួន ៨២ ពាន់លានដុង (៣.៦ លានដុល្លារ)។

យ៉ាងណាមិញ ម្ចាស់កាស៊ីណូមួយក្រុមនាពេលថ្មីៗនេះ បានស្នើសុំឱ្យរដ្ឋាភិបាលអនុញ្ញាតឱ្យជនជាតិវៀតណាមចូលទៅក្នុងកាស៊ីណូរបស់ខ្លួនលេងល្បែង ឬ ប្រើប្រាស់សេវាកម្មផ្សេងៗ ដើម្បីជំនួសវត្តមានជនបរទេស ដែលខកខានមិនបានមកដោយសារការរឹតត្បិតការធ្វើដំណើរដើម្បីទប់ស្កាត់ការឆ្លងវីរុស Covid-19៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress