ផ្សារធំថ្មី នៅតែបើកដំណើរការជាធម្មតា ខណៈផ្សារតូចធំជិត ២០កន្លែងត្រូវបានផ្អាកដំណើរការ
អាជីវកម្ម April 23, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃនេះ បានបង្ហាញពីទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅទិញម្ហូបអាហារ នៅផ្សារធំថ្មី ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ ដែលជាថ្ងៃទី០៩ នៃការអនុវត្តវិធានការបិទខ្ទប់រយៈពេលពីរសប្តាហ៍ ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩។

សូមជម្រាបជូនផងដែរថា គិតត្រឹមថ្ងៃទី២១ ខែមេសា ផ្សារតូចធំចំនួន ១៥ទីតាំងហើយ ត្រូវបានផ្អាកដំណើរការ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ នេះបើយោងតាមការបញ្ជាក់ពី លោក ម៉េត មាសភក្តី ដែលជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ៕

ប្រភព៖ ក្រសួងព័ត៌មាន