រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចផ្អាកអាជីវកម្មកាស៊ីណូទាំងអស់ ក្រោយផ្ទុះជំងឺកូវីដ១៩
អាជីវកម្ម April 27, 2021 Khmernote

រដ្ឋបាលខេត្តបន្ទាយមានជ័យបានសម្រេចផ្អាកអាជីវកម្មកាស៊ីណូទាំងអស់ ដែលមានអនុស្សរណៈជាមួយក្រសួងសុខាភិបាលជាបណ្ដោះអាសន្ន ក្នុងភូមិសាស្ដ្រខេត្តបន្ទាយ មានជ័យ ចាប់ពី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ។ ប្រការ១ នៃសេចក្ដីសម្រេចនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវបានបិទអាជីវកម្មកាស៊ីណូ ដែលមានអនុស្សរណៈជាមួយ ក្រសួងសុខាភិបាល ក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ ជាបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងថ្មី»។

(រូបតំណាង)

សូមបញ្ជាក់ថា ការសម្រេចបិទកាស៊ីណូដែលមានអនុស្សរណៈជាមួយក្រសួង សុខាភិបាលនេះ ធ្វើឡើងបន្ទាប់ពីនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរកឃើញ អ្នកកើតជំងឺកូវីដ១៩ជាបន្ដបន្ទាប់ ដែលជាចំនួនមួយដ៏ច្រើន រហូតខេត្តមួយនេះ បានសម្រេចបិទខ្ទប់តំបន់មួយចំនួននៅក្រុងប៉ោយប៉ែតផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន