នាយកដ្ឋានពាណិជ្ជកម្មថៃ ស្នើឱ្យផ្សារទំនើប និងហាងលក់រាយត្រូវស្តុកទុកទំនិញចាំបាច់ ដើម្បីបំពេញតម្រូវការអតិថិជន ខណៈការផ្ទុះវីរុសកូវីដរលកថ្មី នៅតែមិនថមថយ
អាជីវកម្ម April 27, 2021 Khmernote

ផ្សារទំនើប និងហាងលក់រាយត្រូវបានស្នើសុំឱ្យស្តុកទុកនូវទំនិញចាំបាច់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ខណៈការផ្ទុះឡើងនៃវីរុស Covid-19 លើកទីបីនេះ នៅតែមិនថមថយ នេះបើយោងតាមនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង។ ជាមួយគ្នានោះដែរ នាយកដ្ឋានក៏បាន ស្នើសុំឱ្យប្រតិបត្តិករនៃវេទិកាចែកចាយម្ហូបតាមអ៉ីនធឺណេត ដែលត្រូវបានគេរំពឹងថានឹងទទួលបានការបញ្ជាទិញបន្ថែមទៀតកុំបង្កើនតម្លៃសេវាកម្មរបស់ខ្លួន។

ប្រធាននាយកដ្ឋានលោក Wattanasak Sur-iam បាននិយាយកាលពីម្សិលមិញថា ក្រុមមន្រ្តីចង់ធ្វើឱ្យប្រាកដថាមានទំនិញគ្រប់គ្រាន់ជាពិសេសអង្ករ អាហារ ស្ងួត និងក្លាសេ អាហារកំប៉ុង និងទឹក សម្រាប់លក់នៅផ្សារទំនើប ព្រោះមនុស្សអាចបង្កើនការទិញរបស់ពួកគេក្នុងកំឡុងពេលកំពុងផ្ទុះឡើងនៃវីរុស។

លោកបានបន្ថែមថា អតិថិជនទំនងជាទិញនិងស្តុកទុកលើអាហារនិងផលិតផលចាំបាច់ផ្សេងៗទៀត ខណៈដែលពួកគេព្យាយាមចៀសវាងចាកចេញពីផ្ទះដើម្បីកាត់បន្ថយឱកាសឆ្លងវីរុសដែលកំពុងរីករាលដាលខ្លាំង។ យ៉ាងណាមិញ បើតាមកិច្ចពិភាក្សាថ្មីៗជាមួយអ្នកជំនួញលោក Wattanasak បានឲ្យដឹងថា អ្នកលក់ដុំនិងអ្នកលក់រាយ បានបញ្ជាក់ថាមានផលិតផលគ្រប់គ្រាន់សម្រាប់លក់ ដូច្នេះអតិថិជនមិនចាំទិញស្តុកទុកនោះទេ ខណៈប្រតិបត្តិករចែកចាយអាហារតាមអ៉ីនធឺណេត ក៏បានទទូចថាពួកគេនឹងមិនដំឡើងថ្លៃសេវាកម្មឡើយ។

ប៉ុន្តែទោះបិជាយ៉ាងណាក្ដី លោកបានអះអាងថា មន្រ្តីពាណិជ្ជកម្មផ្ទៃក្នុង នឹងបន្តត្រួតពិនិត្យការផ្គត់ផ្គង់ផលិតផល និងតម្លៃនៅក្នុងផ្សារទំនើប និងហាងទំនិញ ដើម្បីធ្វើឱ្យប្រាកដថាពួកគេនឹងមិនមានបញ្ហាណាមួយដែលធ្វើឱ្យប៉ះពាល់ក្នុងអំឡុងពេលវីរុស Covid-19 កំពុងរាតត្បាត៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost