សេដ្ឋីកសិកម្ម៖ ​ក្រុមហ៊ុន ​ម៉ុង​ ឫទ្ធី គ្រុបចំណាយប្រាក់ប្រមាណ ៣០លានដុល្លារ/ឆ្នាំ ដើម្បី​ប្រមូល​ទិញ​កសិផល​ពីប្រជា​កសិករ​នៅតាម​បណ្ដា​ខេត្ត​
អាជីវកម្ម April 27, 2021 Khmernote

យោងតាមការលើកឡើងតាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានបង្ហាញថា ក្នុងមួយឆ្នាំ ​ក្រុមហ៊ុន ​ម៉ុង​ ឫទ្ធីគ្រុប បានចំណាយទឹកប្រាក់ប្រមាណជា ៣០លានដុល្លារអាមេរិក ដើម្បី​ប្រមូល​ទិញ​កសិផល​ពីប្រជា​កសិករ​នៅតាម​បណ្ដា​ខេត្ត​ជាច្រើនដូចជា កណ្ដាល​ កំពង់​ឆ្នាំង​ ពោធិ៍សាត់​ បាត់ដំបង​ ប៉ៃលិន​ជាដើម។​

នៅលើការបង្ហោះរបស់ឯកឧត្តមមុននេះបន្តិចបានរៀបរាប់ដូច្នេះថា៖ « វេលាម៉ោង​៨ព្រឹក ​ថ្ងៃ​អង្គារ៍​ ទី​២៧​ ខែមេសា​ ឆ្នាំ​២០២១ ​ថ្វីត្បិតតែ​ពេលនេះ​មាន​ជម្ងឺ​ឆ្លង​កូវិត​១៩​កំពុង​តែ​វាយលុក​ នៅលេី​ពិភពលោក​ក្នុង​នោះ​ព្រះរាជាណាចក្រ​កម្ពុជា​យេីង​ កំពុងតែ​រងនូវ​ឥទ្ធិពល​នេះយ៉ាង​ធ្ងន់ធ្ងរ​មួយ​ចំណែក​ផងដែ​ បេីទោះបីជា​យ៉ាង​នេះ​ក៏ដោយក្តី​ស្បៀង​អាហារ​ជា​កត្តា​មួយ​សំខាន់​ខ្លាំង​ណាស់​ ដែល​មនុស្ស​សត្វទាំងឡាយ​មិនអាច​ខ្វះបាន ព្រឹកនេះខ្ញុំ​ដឹកនាំ​អ្នក​បច្ចេកទេស​ផលិត​ចំណី​សត្វ​ របស់​ក្រុមហ៊ុន​ម៉ុង​ ឫទ្ធីគ្រុប​ដេីម្បី​ជម្រុញ​ពង្រឺក​រោងចក្រ​ផលិត​ចំណី​សត្វ​អោយបាន​ទ្វេដង​បន្ថែមទៀត​ ដែល​កន្លងមក​ក្រុមហ៊ុន​ផលិតចំណីសត្វ​បាន​ជាមធ្យម​១២០.០០០តោន​ក្នុងមួយឆ្នាំ​ បេីគឹតជា​ទឹកប្រាក់ប្រមាណ​ជា៣០លានដុល្លារ​សហរដ្ឋអាមេរិក​ សម្រាប់​យកទៅ​ប្រមូល​ទិញ​កសិផល​ពីប្រជា​កសិករ​នៅតាម​បណ្ដា​ខេត្ត​កណ្ដាល​ កំពង់​ឆ្នាំង​ ពោធិ៍សាត់​ បាត់ដំបង​ ប៉ៃលិន​ ៕ល៕ »

គួរបញ្ជាក់ផងដែរថា ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ត្រូវបានគេស្គាល់ថា សេដ្ឋីកសិកម្ម និងចិត្តធម៌មួយរូបនៅស្រុកខ្មែរ​មួយរូប​ ដែលតែងតែជួយ ក៏ដូចជាខិតខំយ៉ាងខ្លាំងដើម្បីបង្កើតការងារ ឬ ជួយជាជំនួដល់ប្រជាជនដែលខ្វះខាត។ មិនត្រឹមតែជួយប្រជាពលរដ្ឋឲ្យមានការងារធ្វើប៉ុណ្ណោះទេ ឯកឧត្តមក៏ជួយក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនផងដែរ នៅក្នុងប្រទេស​កម្ពុជា​៕

អត្ថបទ៖ លីនី