នាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide បានសន្យាផ្តល់ប្រាក់កម្ចីយ៉េន និងជំនួយហិរញ្ញវត្ថុ ដល់ប្រទេសហ្វីលីពីន ដើម្បីដោះស្រាយការផ្ទុះឡើងនៃវីរុស COVID-19
សេដ្ឋកិច្ច May 20, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឱ្យដឹងថា នាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide បានសន្យាផ្តល់ប្រាក់កម្ចីយ៉េននិងជំនួយហិរញ្ញវត្ថុ ដល់ប្រទេសហ្វីលីពីន ដើម្បីជួយប្រទេសនេះក្នុងការដោះស្រាយការផ្ទុះឡើងនៃវីរុស COVID-19 ថ្មីៗនេះ។ នាយករដ្ឋមន្រ្តីជប៉ុន បានធ្វើសេចក្តីប្រកាសនេះ ក្នុងពេលនិយាយតាមទូរស័ព្ទជាមួយប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte កាលពីថ្ងៃពុធ។

ក្នុងពេលនោះលោក Suga Yoshihide បាននិយាយថា លោកនឹងមិនឱ្យអាសាបង់នូវការខិតខំប្រឹងប្រែងណាមួយសម្រាប់ការឆ្លើយតបរបស់រដ្ឋាភិបាលហ្វីលីពីនចំពោះ COVID-19 ឡើយ ដោយនឹងផ្តល់ប្រាក់ ២០ ពាន់លានយ៉េន ឬជាង ១៨០ លានដុល្លារជាជំនួយហិរញ្ញវត្ថុតាមរយៈប្រាក់កម្ចីយ៉េន។

ទន្ទឹមនឹងនេះលោកក៏បានប្រកាសផ្តល់ជំនួយដែលមានតម្លៃ ១ពាន់លានយ៉េន ឬជាង ៩លានដុល្លារ សម្រាប់ការអភិវឌ្ឍខ្សែសង្វាក់ត្រជាក់ដើម្បីអនុញ្ញាតឱ្យវ៉ាក់សាំងការពារជំងឺ COVID-19 ត្រូវបានដឹកជញ្ជូននិងរក្សាទុកនៅសីតុណ្ហភាពទាប៕

អត្ថបទ៖ លីនី
ប្រភព៖