យោងតាមការចុះផ្សាយរបស់ The Nation Thailand បានឱ្យដឹងថា គណៈរដ្ឋមន្រ្តីថៃ កាលពីថ្ងៃអង្គារបានអនុម័តលើសំណើរបស់ក្រសួងហិរញ្ញវត្ថុ ដើម្បីខ្ចីប្រាក់ ៧០០ពាន់លានបាតផ្សេងទៀត សម្រាប់ដោះស្រាយផលប៉ះពាល់នៃវីរុស Covid-19 ។ ប្រភពដដែលបានបន្តថា ការខ្ចីប្រាក់ថ្មីនេះ ជាការខ្ចីបន្ថែមទៅនឹងប្រាក់កម្ចីមុនចំនួន ១ទ្រីលានបាត។
ជាមួយគ្នានេះក្រសួងហិរញ្ញវត្ថុបាននិយាយថា វាពិតជាចាំបាច់ណាស់ក្នុងការខ្ចីប្រាក់បន្ថែម ៧០០ ពាន់លានបាត ព្រោះប្រាក់បច្ចុប្បន្នមានតែ ១៨០ពាន់លានបាតប៉ុណ្ណោះ ដែលនៅសល់ពីប្រាក់កម្ចីមុនចំនួន ១ ទ្រីលានបាត។ ក្នុងចំណោមទឹកប្រាក់ចំនួន ១៨០ ពាន់លានបាតនោះ ប្រាក់ចំនួន ១៥០ ពាន់លានបាត នឹងត្រូវបញ្ចេញដើម្បីកាត់បន្ថយការលំបាករបស់ប្រជាជន ហើយទឹកប្រាក់ចំនួន ៣០ ពាន់លានបាត នឹងត្រូវប្រគល់ជូនក្រសួងសុខាភិបាល។

ក្រសួងក៏បានឱ្យដឹងបន្ថែមថា ក្នុងចំណោមប្រាក់កម្ចី ៧០០ ពាន់លានបាតប្រាក់ ៥០០ពាន់លានបាតនឹងត្រូវដោះស្រាយវិបត្តិ Covid-19 ខណៈដែលនៅសល់ចំនួន ២០០ ពាន់លានបាត នឹងត្រូវប្រើដើម្បីទូទាត់ សម្រាប់ការប្រមូលចំណូលទាបជាងគោលដៅក្នុងឆ្នាំសារពើពន្ធ ២០២១-២០២២៕


អត្ថបទ៖ លីនី
ប្រភព៖ nationthailand


