- សេដ្ឋកិច្ចសេដ្ឋកិច្ច May 29, 2021 Khmernote
រដ្ឋាភិបាលវៀតណាមបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា ប្រទេសវៀតណាម នឹងផ្អាកការនាំចូលជ្រូករស់ពីប្រទេសថៃជាបណ្ដោះអាសន្ន បន្ទាប់ពីរកឃើញសត្វជ្រូកដែលមានជំងឺផ្តាសាយជ្រូកអាហ្វ្រិកក្នុងចំណោមជ្រូកនាំចូលនៅក្នុងខែនេះ។ សេចក្តីថ្លែងការណ៍ដដែលបាននិយាយថា វិធានការណ៍នេះមានគោលបំណង ដើម្បីបង្ការជំងឺរាលដាលដល់ហ្វូងជ្រូកក្នុងស្រុក ហើយការផ្អាកនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី ៣០ ខែមិថុនា។ ជាមួយគ្នានេះដែរ របាយការណ៍បាននិយាយថា ជំងឺគ្រុនជ្រូកនៅអាហ្វ្រិកត្រូវបានរកឃើញនៅក្នុងហ្វូងជ្រូករស់ចំនួន ៩៨០ ក្បាលដែលនាំចូលពីប្រទេសថៃនៅថ្ងៃទី ១៩ ខែឧសភា។ គួរបញ្ជាក់ផងដែរ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីដើមឆ្នាំនេះថា ប្រទេសវៀតណាមបាននាំចូលជ្រូករស់ជាង ៥ សែនក្បាលពីប្រទេសថៃនៅឆមាសទី ២ នៃឆ្នាំ ២០២០ កន្លងមក៕ អត្ថបទ៖ លីនី ប្រភព៖ bangkokpost
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 29, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK បានឱ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden បានបង្ហាញផែនការថវិការបស់ខ្លួនសម្រាប់ឆ្នាំសារពើពន្ធដែលចាប់ផ្តើមពីខែតុលា នេះតទៅ។ ផែនការដែលបានចេញផ្សាយកាលពីថ្ងៃសុក្រអំពាវនាវឱ្យចំណាយជាង ៦ទ្រីលានដុល្លារ ក្នុងឆ្នាំសារពើពន្ធឆ្នាំ២០២២ ដែលជាកម្រិតចំណាយសហព័ន្ធខ្ពស់បំផុតចាប់តាំងពីបញ្ចប់សង្គ្រាមលោកលើកទី ២ មក។ ជាមួយគ្នានេះដែរ រដ្ឋបាលកំពុងស្នើសុំថវិកាចំនួន ៨៤ ពាន់លានដុល្លារសម្រាប់កិច្ចខិតខំប្រឹងប្រែងបង្កើតការងារ ដើម្បីជួយដល់វណ្ណៈកណ្តាល និង ១៦ ពាន់លានដុល្លារក្នុងការកាត់បន្ថយពន្ធសម្រាប់គ្រួសារដែលមានកូនតូចៗ។ លើសពីនេះ រដ្ឋបាលក៏រួមបញ្ចូលផងដែរនូវការបែងចែកដើម្បីចំណាយសម្រាប់វិធានការគាំទ្រការអប់រំដូចជា ផ្ដល់ការសិក្សាតាមកម្រិតថ្នាក់ដោយឥតគិតថ្លៃ។ ទោះបីជាយ៉ាងណាក្ដី ការចំណាយទាំងនោះ នឹងនាំឱ្យមានបំណុលខ្ពស់ ដែលរដ្ឋបាលគ្រោងនឹងគ្រប់គ្រងបំណុល ដោយការបង្កើនពន្ធលើសាជីវកម្ម និងអ្នកមាន។ ផែនការនេះ នឹងត្រូវពិនិត្យឡើងវិញដោយសភា ប៉ុន្តែវាបានទទួលការរិះគន់ពីសំណាក់គណបក្សប្រឆាំងដែលនិយាយថា
- អាជីវកម្មអាជីវកម្ម May 28, 2021 Khmernote
ក្រោយបញ្ឈប់ការផលិតស្មាតហ្វូន ក្រុមហ៊ុន LG របស់កូរ៉េខាងត្បូង បានសហការគ្នាជាមួយក្រុមហ៊ុនសាជីវកម្មថាមពលថ្មឥណ្ឌូនេស៊ី (IBC) ក្នុងការបង្កើតរោងចក្រផលិតអាគុយអគ្គិសនី (EV battery) ថ្មីមួយ ដែលមានតម្លៃប្រមាណ ១.២ ពាន់លានដុល្លារអាមេរិក។ រដ្ឋមន្រ្តីក្រសួងវិនិយោគឥណ្ឌូនេស៊ី លោក Bahlil Lahadalia បាននិយាយនៅថ្ងៃទី ២៤ ខែឧសភាថា រោងចក្រនេះ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងលក់រថយន្តអគ្គិសនីដ៏ធំជាង ៩.៨ ពាន់លានដុល្លា ររវាងក្រុមហ៊ុន LG និងឥណ្ឌូនេស៊ី ដែលបានចុះហត្ថលេខាកាលពីឆ្នាំមុន។ លោកបានបន្ថែមថា រោងចក្រនេះ នឹងត្រូវបានសាងសង់នៅក្នុងទីក្រុង Bekasi នៅភាគខាងកើតនៃរដ្ឋធានី Jakarta។
- បុគ្គលជោគជ័យបុគ្គលជោគជ័យ May 28, 2021 Khmernote
លោក Bill Gates ត្រូវបានគេស្គាល់ថាជា ស្ថាបនិកក្រុមហ៊ុន Microsoft និងជាមហាសេដ្ឋីមួយរូបក្នុងចំណោមអ្នកមានបំផុតលើពិភពលោក មិនតែប៉ុណ្ណោះក៏ជាម្ចាស់មូលនិធិ Bill & Malinda Gate។ ក្រៅពីកិត្តិនាមទាំងនេះ មហាសេដ្ឋីចិត្តធម៌ Bill Gates កាលពីពេលថ្មីនេះ បានបែកធ្លាយកិត្តិនាមថ្មីមួយទៀតថា ជាម្ចាស់ដីកសិកម្មធំជាងគេបំផុតនៅអាមេរិក។ ចំពោះការបែកធ្លាយនេះ បានធ្វើឱ្យមនុស្សជាច្រើនមានការងឿងឆ្ងល់ថា តើរឿងនេះពិត ឬ អត់? ខណៈដែលរបាយការណ៍ The Land Report បានបង្ហាញថា សហស្ថាបនិកក្រុមហ៊ុន Microsoft គឺជាម្ចាស់ដីកសិកម្មធំជាងគេនៅអាមេរិក។ ហើយយោងតាមការស្រាវជ្រាវដែលបានរកឃើញ មហាសេដ្ឋីរូបនេះ
- អាជីវកម្មអាជីវកម្ម May 28, 2021 Khmernote
ប្រទាលកន្ទុយក្រពើ ឬហៅតាមភាសាបច្ចេកទេស” អាឡូវេរ៉ា” គឺជារុក្ខជាតិម្យ៉ាងដែលមានគុណប្រយោជន៍ល្បីល្បាញ និងពេញនិយមខ្លាំងណាស់ផ្នែកឱសថបុរាណ គឺគេយកវាទៅសម្រួលការឈឺចាប់ កន្ទួល ពង ជួយស្បែក និងសិរីរាង្គមិនឱ្យស្ងួត បំបាត់ការឡើងខ្លាញ់នៅសក់ជាដើម។ ប៉ុន្តែរុក្ខជាតិនេះមិនសូវមានអ្នកដាំធ្វើអាជីវកម្មនោះឡើយ ខណ:ដែលបច្ចុប្បន្ននេះមានទីផ្សារខ្ពស់គួរសម។ យ៉ាងណាមិញបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា កសិករប្រកបរបរដាំប្រទាលកន្ទុយក្រពើមួយកន្លែងក្នុងក្រុងសៀមរាប រកប្រាក់ចំណូលបានជាង ៣ពាន់ដុល្លារក្នុងមួយខែ។ ម្ចាស់កសិដ្ឋានប្រទាលកន្ទុយក្រពើអ្នកស្រី ទូច ស្រីរ័ត្ន នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប បានឱ្យដឹងថា ប្រទាលកន្ទុយក្រពើ ជាប្រភេទរុក្ខជាតិងាយស្រួលដាំ មិនថាមនុស្សវ័យចំណាស់ ឬមនុស្សពេញវ័យនោះទេ ពោលកសិករ ឬ ប្រជាពលរដ្ឋអាចប្រកបរបរនេះបានទាំងអស់ អោយតែមានមានដីជីវជាតិល្អ។ ក្នុងរយ:ពេល៥ឆ្នាំមកនេះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 28, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាមបានឱ្យដឹងថា វៀតណាមបានដឹកជញ្ជូនផ្លែគូលែន ជិត ១០តោន ទៅកាន់ប្រទេសជប៉ុនតាមជើងហោះហើរដែលដែលរៀបចំដោយក្រុមហ៊ុនអាកាសចរណ៍ជាតិ Vietnam Airlines កាលពីព្រឹកថ្ងៃទី ២៧ ខែឧសភា កន្លងទៅនេះ។ ការនាំចេញនេះ គឺជាជើងទី១ នៅក្នុងរដូវកាលផ្លែគូលែន ក្នុងឆ្នាំ២០២១ នេះ របស់ខេត្ត Bac Giang ភាគខាងជើងនៃប្រទេសវៀតណាម។ ប្រភពដដែលបានឱ្យដឹងថា ជើងហោះហើរដែលដឹកផ្លែគូលែនជិត ១០ តោន ត្រូវបានបញ្ជូនទៅកាន់ទីក្រុងធំៗ ចំនួន ២ របស់ជប៉ុន គឺទីក្រុងតូក្យូ និងអូសាកា។ ការដឹកជញ្ជូននេះ ភ្ជាប់ដោយវិធានការការពារសុវត្ថិភាពក្នុងពេលហោះហើរ និងការការពារវីរុស Covid-19
- បុគ្គលជោគជ័យបុគ្គលជោគជ័យ May 28, 2021 Khmernote
ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានមានប្រសាសន៍ថា លោកនឹងលាឈប់ពីតំណែងជានាយកប្រតិបត្តិនៅថ្ងៃទី ៥ ខែកក្កដា ខាងមុខនេះ ខណៈក្រុមហ៊ុនក៏បានប្រកាសថា លោកនឹងលាឈប់ពីតំណែងផងដែរ។ លោក Bezos ដែលស្ថិតក្នុងចំណោមអ្នកមានបំផុតលំដាប់ពិភពលោក បានធ្វើសេចក្តីប្រកាសលាឈប់ពីតំណែងនៅឯកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំរបស់ក្រុមហ៊ុន Amazon កាលពីថ្ងៃពុធ។ នៅពេលនោះ Bezos បាននិាយយថា ថ្ងៃដែលលោកបានកំណត់លាចេញពីតំណែង គឹមានន័យសម្រាប់គាត់ណាស់ ព្រោះវាជាថ្ងៃដែលលោកបានចាប់ផ្ដើមក្រុមហ៊ុន Amazon ឡើង ដែលគិតមកដល់ពេលនេះអស់រយៈពេល ២៧ឆ្នាំមកហើយ។ យ៉ាងណាមិញក្រោយលាលែងពីតំណែង លោក Bezos នឹងក្លាយជាប្រធានប្រតិបត្តិ ខណៈលោក Andy
- ទេសចរណ៍ទេសចរណ៍ May 27, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននារសៀលនេះបានឱ្យដឹងថា មន្ទីរប្រៃសនីយ៍ និងទូរគមនាគមន៍ ខេត្ដសៀមរាបកំពុងអនុវត្តគម្រោងកាត់ផ្តាច់ខ្សែកាបពីលើអាកាស ឱ្យចូលទៅក្នុងបំពង់កប់ក្រោមដីវិញ ដើម្បីធ្វើឱ្យនៅលើផ្លូវមានសោភ័ណភាព សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អសាធារណៈ។ លោក សុខ សីហា ប្រធាន មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្ដសៀមរាបបានឱ្យដឹងថា គម្រោងកាត់ខ្សែកាបពីលើអាកាសចូលក្នុងបំពង់កប់ក្រោមដី នៅតាមដងផ្លូវសំខាន់ៗ បានធ្វើឡើងចាប់ពីចុងឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្នេះ បានកប់ខ្សែកាបក្រោមដីតាមបណ្ដោយផ្លូវមួយចំនួន នៅក្នុងក្រុងសៀមរាប បានចំនួន១៥ ផ្លូវ ដែលមានប្រវែងជាង៧០ គីឡូម៉ែត្រ។ លោកបន្តថា គម្រោងកាត់ខ្សែពីលើអាកាស ទៅដាក់ក្នុងបំពង់កប់ក្រោមដីនេះ ដើម្បីធ្វើយ៉ាងណាឈប់ឱ្យមានខ្សែ កាបទាំងអស់នៅលើអាកាសបន្ដទៀតនៅតាមខ្សែផ្លូវធំៗ ប៉ុន្តែខ្សែផ្លូវតូចៗនៅតែមានដដែល។ លោកបន្តទៀតថា បច្ចុប្បន្នការងារនេះ កំពុងរួមសហការអនុត្តន៍ជាមួយអង្គភាពពាក់










