មហាសេដ្ឋី Bill Gates បង្ហើបកត្តា ២យ៉ាងដែលជំរុញឱ្យគាត់ទិញដី រហូតក្លាយជា ម្ចាស់ដីកសិកម្មធំជាងគេបំផុតនៅអាមេរិក
បុគ្គលជោគជ័យ May 28, 2021 Khmernote

លោក Bill Gates ត្រូវបានគេស្គាល់ថាជា ស្ថាបនិកក្រុមហ៊ុន Microsoft និងជាមហាសេដ្ឋីមួយរូបក្នុងចំណោមអ្នកមានបំផុតលើពិភពលោក មិនតែប៉ុណ្ណោះក៏ជាម្ចាស់មូលនិធិ Bill & Malinda Gate។ ក្រៅពីកិត្តិនាមទាំងនេះ មហាសេដ្ឋីចិត្តធម៌ Bill Gates កាលពីពេលថ្មីនេះ បានបែកធ្លាយកិត្តិនាមថ្មីមួយទៀតថា ជាម្ចាស់ដីកសិកម្មធំជាងគេបំផុតនៅអាមេរិក។ ចំពោះការបែកធ្លាយនេះ បានធ្វើឱ្យមនុស្សជាច្រើនមានការងឿងឆ្ងល់ថា តើរឿងនេះពិត ឬ អត់? ខណៈដែលរបាយការណ៍ The Land Report បានបង្ហាញថា សហស្ថាបនិកក្រុមហ៊ុន Microsoft គឺជាម្ចាស់ដីកសិកម្មធំជាងគេនៅអាមេរិក។ ហើយ​យោងតាមការស្រាវជ្រាវដែលបានរកឃើញ មហាសេដ្ឋីរូបនេះ បានទិញដីកសិកម្មប្រហែល ៩៧,៩៣៤.៣២ ហិកតា ដោយស្ងៀមស្ងាត់ ទោះបីជាគាត់មិនមែនជាអ្នកវិនិយោគលើដីក៏ដោយ។

យ៉ាងណា​មិញនៅក្នុងកម្មវិធី Ask Me Anything នៅលើ Reddit កាលពីចុងសប្តាហ៍នេះ មហាសេដ្ឋីវ័យចំណាស់រូបនេះបានឆ្លើយតបសំណរជាច្រើនដែលអ្នកប្រើប្រាស់បានសួរ។ ក្នុងនោះលោក Gate បានឆ្លើយតបទៅនឹងសំណួរដែលសួរថា៖ ហេតុអ្វីបានជាអ្នកទិញដីស្រែយ៉ាងច្រើនដូច្នេះ?

ចំពោះចម្លើយ លោក Gate បានតបថា៖ « កត្តាជំរុញដ៏សំខាន់បំផុតនៃការទិញដីកសិកម្មច្រើននេះគឺ វិទ្យាសាស្រ្តគ្រាប់ពូជនិងការអភិវឌ្ឍជីវឥន្ធនៈ ក្រុមវិនិយោគរបស់ខ្ញុំបានជ្រើសរើសធ្វើវា វាមិនទាក់ទងនឹងអាកាសធាតុទេ” ។ គួរបញ្ជាក់ផងដែរថា បើយោងតាម The Land Report មហាសេដ្ឋីរូបនេះ កាន់កាប់ដី ២៤២,០០០ ហិកតានៅទូទាំងរដ្ឋចំនួន ១៩ ។ ហើយនេះជាលើកទីមួយហើយដែលលោក Gate បានធ្វើការអត្ថាធិប្បាយជាសាធារណៈ លើការទិញដីដែលធ្វើឡើងដោយអង្គភាពរបស់គាត់៕

អត្ថបទ៖ លីនី
ប្រភព៖ entrepreneur