នាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Jeff Bezos ប្រកាសចុះចេញពីតំណែងនៅថ្ងៃទី ៥ ខែកក្កដា ខាងមុងនេះ
បុគ្គលជោគជ័យ May 28, 2021 Khmernote

ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានមានប្រសាសន៍ថា លោកនឹងលាឈប់ពីតំណែងជានាយកប្រតិបត្តិនៅថ្ងៃទី ៥ ខែកក្កដា ខាងមុខនេះ ខណៈក្រុមហ៊ុនក៏បានប្រកាសថា លោកនឹងលាឈប់ពីតំណែងផងដែរ។ លោក Bezos ដែលស្ថិតក្នុងចំណោមអ្នកមានបំផុតលំដាប់ពិភពលោក បានធ្វើសេចក្តីប្រកាសលាឈប់ពីតំណែងនៅឯកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំរបស់ក្រុមហ៊ុន Amazon កាលពីថ្ងៃពុធ។

នៅពេលនោះ Bezos បាននិាយយថា​ ថ្ងៃដែលលោកបានកំណត់លាចេញពីតំណែង គឹមានន័យសម្រាប់គាត់ណាស់ ព្រោះវាជាថ្ងៃដែលលោកបានចាប់ផ្ដើមក្រុមហ៊ុន Amazon ឡើង ដែលគិតមកដល់ពេលនេះអស់រយៈពេល ២៧ឆ្នាំមកហើយ។ យ៉ាងណាមិញ​ក្រោយលាលែងពីតំណែង លោក Bezos នឹងក្លាយជាប្រធានប្រតិបត្តិ ខណៈលោក Andy Jassy ដែលមានតួនាទីជាប្រធានផ្នែក cloud-computing business របស់ក្រុមហ៊ុន និងជំនួសតំណែងនាយកប្រតិបត្តិរបស់ Bezos។

គួរបញ្ជាក់ផងដែរថា លោក Jeff Bezos បានបង្កើតក្រុមហ៊ុន Amazon និងបានធ្វើឱ្យក្រុមហ៊ុនមួយនេះរីកចម្រើន ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស លើការទិញទំនិញតាមអ៉ីនធឺណេត និងសេវាកម្មកុំព្យូទ័រដ៏ល្បីមួយលើពិភពលោក៕

អត្ថបទ៖ លីនី
ប្រភព៖ nhk