- អាជីវកម្មអាជីវកម្ម May 21, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននូវសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ផ្សាររដ្ឋទាំងអស់ក្នុង រាជធានីភ្នំពេញ នឹងអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១តទៅ តែសុំឲ្យគណៈកម្មការផ្សាររដ្ឋទាំងអស់ អាជីវករ និងអតិថិជន ត្រូវរួមគ្នាចូលរួមទប់ស្កាត់តាមវិធានការសុខាភិបាល និងអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន គឺ៣ការពារ និង៣កុំ ឲ្យមានប្រសិទ្ធភាព។ សូមអានសេចក្ដីជូនដំណឹងលម្អិតនៅខាងក្រោម៖ ប្រភព៖ ក្រសួងព័ត៌មាន
- អាជីវកម្មអាជីវកម្ម May 21, 2021 Khmernote
សារព័ត៌មាន Bangkok Post កាលពីថ្ងៃទី១៩ ខែឧសភា កន្លងទៅនេះ បានចុះផ្សាយថា ថា Aeon Mall Co, ដែលជាអ្នកអភិវឌ្ឍន៍ផ្សារទំនើបក្រោមការលក់រាយធំរបស់ជប៉ុន Aeon Co បានពន្យារពេលសាងសង់ផ្សារទំនើបមួយដែលគ្រោង នឹងធ្វើនៅក្នុងទីក្រុង យ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា នេះ យោងតាមការបង្ហើបពីប្រភពដែលដឹងច្បាស់ពីគម្រោងនេះ។ ប្រភពដដែលបានបន្តថា អ្នកអភិវឌ្ឍផ្សារទំនើបបានទន្ទឹងរង់ចាំរដូវក្តៅនេះ ដើម្បីចាប់ផ្តើមសាងសង់ ប៉ុន្តែភាពមិនប្រាកដប្រជាបានកើតឡើងចំពោះគម្រោងនេះ បន្ទាប់ពីមានរដ្ឋប្រហារកាលពីខែកុម្ភៈនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ស្របពេលដែលក្រុមហ៊ុនមិនមានគោលដៅថ្មីត្រូវបានផ្ដល់ឱ្យសម្រាប់ការសាងសង់ឡើយ។ ប្រភពបានបន្ថែមថា ខណៈពេលដែលក្រុមហ៊ុនជប៉ុនមិនពិចារណាដកខ្លួនចេញពីគម្រោង ក្រុមហ៊ុននឹងតម្រូវឱ្យធ្វើការកែប្រែផ្នែកខ្លះទៅនឹងផែនការរបស់ខ្លួន ដើម្បីសម្របខ្លួនទៅនឹងនិន្នាការអ្នកប្រើប្រាស់ និងលក្ខខណ្ឌសេដ្ឋកិច្ចនៅក្នុងប្រទេស។ គួររម្លឹកថា ក្រុមហ៊ុន Aeon
- អាជីវកម្មអាជីវកម្ម May 20, 2021 Khmernote
យោងតាមការចាក់ចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា កសិករដាំទុរេននៅខេត្តត្បូងឃ្មុំឆ្នាំនេះ ទទួលបានផលល្អ ដោយលោក សុខ ឡេង ដែលបានដាំទុរេន នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ រយៈពេលជាង ២០ឆ្នាំមកហើយបាននិយាយថា ក្នុងឆ្នាំនេះ ទុរេនចំនួន ២០០ដើម លើផ្ទៃដី ២០ហិកតា របស់លោកបានផលពី ៧០ ទៅ ១០០តោន ដោយភាគច្រើនជាទុរេនម៉ានថង។ កសិករវ័យ ៦០ឆ្នាំរូបនេះ បានដាំទុរេន ចំនួន៣ប្រភេទ គឺ ម៉ានថង, វី6 និងមូសាំងឃីង។ ស្ថិតនៅចម្ការទុរេន ក្នុងភូមិក្រសាំង ឃុំអូជ្រៅ លោក
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 20, 2021 Khmernote
ក្រសួងព័ត៌មាន នាថ្ងៃទី២០ ខែឧសភា នេះបានចុះផ្សាយថា សន្ទុះនៃការស្ថាបនាផ្លូវល្បឿន លឿនពីភ្នំពេញទៅក្រុងព្រះសីហនុ សម្រេចបាន ៥០ភាគរយហើយ បើគិតមកដល់ខែឧសភា ឆ្នាំ២០២១នេះ ដោយដំណើរការសាងសង់នៅតែបន្តជាធម្មតា បើទោះបីជាស្ថិតក្នុងដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ-១៩ក៏ដោយ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និង ទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២០ ខែឧសភានេះ។ លោកបានបន្តថា សន្ទុះនៃការ សាងសង់នេះ គឺដើរទន្ទឹមគ្នានឹងផែនការដែលបានគ្រោងទុក ដោយមិនមានការរាំងស្ទះនោះឡើយ និងរំពឹងថា នឹងរួចរាល់ជាស្ថាពរទៅតាមការគ្រោងទុក។ លោកបញ្ជាក់ថា កម្លាំងពលកម្មទៅលើការដ្ឋាននេះ មិនបានរាំងស្ទះដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩នោះឡើយ។ តាមផែនការផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ នឹងចប់រួចរាល់ជាស្ថាពរនៅ
- ទេសចរណ៍ទេសចរណ៍ May 20, 2021 Khmernote
យោងតាមការបង្ហោះនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មុននេះបន្តិចបានបង្ហាញនូវ ទិដ្ឋភាពប្រាសាទនាគព័ន្ធ ដ៏ស្រស់ត្រកាល ដែលរំលេចជាថ្មីនៅសតវត្សរ៍ទី២១នេះ។ ក្រសួងបានធ្វើការសរសេររៀបរាប់ថា នៅឆ្នាំ២០០៧ បារាយណ៍ជ័យតាដាក(បារាយណ៍ខាងជើង) ត្រូវបានអាជ្ញាធរជាតិអប្សរាលើកតម្លៃនិងបន្តតួនាទីដើមរបស់ខ្លួនឡើងវិញតាមរយៈការជួសជុលប្រព័ន្ធបង្ហូរទឹកបុរាណឡើងវិញ ហើយអាងទឹកទាំងប្រាំនៃប្រាសាទនាគព័ន្ធអាចរក្សាទឹកបានខួបប្រាំងខួបវស្សា។ កិច្ចការនេះ ត្រូវបានចាប់ផ្តើមបន្ទាប់ពីអ្នកជំនាញទឹកនៃអាជ្ញាធរជាតិអប្សរា បានរកឃើញប្រព័ន្ធបង្ហូរទឹកបុរាណកាលពីឆ្នាំ២០០៥។ ការណ៍នេះធ្វើឱ្យបារាយណ៍មានទេសភាពនាដើមរដូវវស្សា ដែលភ្លៀងចាប់ផ្តើមធ្លាក់មក រុក្ខជាតិជុំវិញ ចាប់ផ្តើមបញ្ចេញពណ៌បៃតងខៀវខ្ចី ដ៏ស្រស់បំព្រង គួរជាទីគយគន់ ដែលអាចអន្ទងអារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅពេលដែលបានទៅទស្សនាប្រាសាទនាគព័ន្ធ។ គួររំឭកថា បារាយណ៍ជ័យតាដាក (បារាយណ៍ខាងជើង) ស្ថាបនាឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ អស់រយៈកាលជិតមួយពាន់ឆ្នាំមកហើយ និងមានបណ្តោយ៣៦០០ម ទទឹង៩៣០ម។ បច្ចុប្បន្ន បារាយណ៍នេះកំពុងដើរតួយ៉ាងសំខាន់ដើម្បីទ្រទ្រង់កិច្ចការអភិរក្សក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ៕ ប្រភព៖ ក្រសួងវប្បធម៌
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 20, 2021 Khmernote
សារព័ត៌មាន The Nation Thailand នាថ្ងៃទី១៩ ខែឧសភាព បានចេញផ្សាយថា តម្លៃនៃគ្រឿងឧបភោគបរិភោគមួយចំនួននៅប្រទេសមីយ៉ាន់ម៉ាបានកើនឡើងពី ១០ ទៅ ១៥% នេះបើយោងតាមសហគ្រាសផលិតចំណីអាហារក្នុងស្រុក និងអ្នកលក់ត្រី សាច់។ ប្រភពដដែលបានឱ្យដឹងថា គ្រឿងឧបភោគបរិភោគសំខាន់ៗ ដែលមើលឃើញពីការឡើងថ្លៃយ៉ាងខ្លាំងនោះ គឺមានអង្ករ ប្រេង សាច់ បន្លែនិងថ្នាំពេទ្យ។ អ្នកលក់ និងអ្នកទិញ បាន និយាយថា ការឡើងថ្លៃបានចាប់ផ្តើមតាំងពីថ្ងៃទី០១ ខែកុម្ភះមកម្ល៉េះ ហើយមិនបង្ហាញសញ្ញាធ្លាក់ចុះវិញនោះទេ។ បើតាមសំដីរបស់អ្នករស់នៅភាគខាងត្បូង Dagon ក្នុងតំបន់ Yangon បានឱ្យដឹងថា៖ «នៅពេលខ្ញុំទៅផ្សារទិញប្រេងចម្អិនទុកបំរុងខ្ញុំបានដឹងថា
- ទេសចរណ៍ទេសចរណ៍ May 20, 2021 Khmernote
នាយករដ្ឋមន្រ្តី Vu Duc Dam បាននិយាយកាលពីពេលថ្មីៗនេះបាននិយាយថា ភ្ញៀវទេសចរទៅប្រទេសវៀតណាមដែលត្រូវបានគេចាត់ថ្នាក់ថាមានសុវត្ថិភាព អាចត្រូវបានអនុញ្ញាតឱ្យធ្វើចត្តាឡីស័ក្ករយៈពេលតែ ៧ថ្ងៃប៉ុណ្ណោះ ជំនួសឱ្យការធ្វើចត្តឡីស័ក្ករយៈពេល ២១ថ្ងៃ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា លោកបានផ្តល់យោបល់នៅក្នុងកិច្ចប្រជុំមួយជាមួយគណៈកម្មាធិការជាតិសម្រាប់ការការពារនិងត្រួតពិនិត្យ Covid-19 កាលពីថ្ងៃពុធ ប៉ុន្តែមិនបានបញ្ជាក់លម្អិតថា តើនរណានឹងត្រូវបានចាត់ទុកថាមានសុវត្ថិភាពនោះទេ ហើយផ្ទុយទៅវិញបានបញ្ជាឱ្យក្រសួងសុខាភិបាលគូរចំណាត់ថ្នាក់ប្រភេទនេះ។ ក្នុងនោះផងដែរ លោក Vu Duc Dam ក៏បានណែនាំក្រសួងឱ្យបង្កើតផែនការធ្វើតេស្តវីរុស Covid-19 ថ្មីសម្រាប់ភ្ញៀវទេសចរ និងផ្តល់អាទិភាពដល់ការហោះហើរ។ លើសពីនេះលោកបានថ្លែងថា ការកាត់បន្ថយរយៈពេលកំណត់សម្រាប់មួយសប្តាហ៍ គឺមានសារៈសំខាន់ណាស់សម្រាប់ពាណិជ្ជកម្ម នឹងជួយសម្រាលបន្ទុកលើតំបន់ដាច់ស្រយាល និងកាត់បន្ថយចំណាយសម្រាប់អ្នកចូលមកក្នុងប្រទេស។ គួរបញ្ជាកើផងដែរថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 20, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឱ្យដឹងថា នាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide បានសន្យាផ្តល់ប្រាក់កម្ចីយ៉េននិងជំនួយហិរញ្ញវត្ថុ ដល់ប្រទេសហ្វីលីពីន ដើម្បីជួយប្រទេសនេះក្នុងការដោះស្រាយការផ្ទុះឡើងនៃវីរុស COVID-19 ថ្មីៗនេះ។ នាយករដ្ឋមន្រ្តីជប៉ុន បានធ្វើសេចក្តីប្រកាសនេះ ក្នុងពេលនិយាយតាមទូរស័ព្ទជាមួយប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte កាលពីថ្ងៃពុធ។ ក្នុងពេលនោះលោក Suga Yoshihide បាននិយាយថា លោកនឹងមិនឱ្យអាសាបង់នូវការខិតខំប្រឹងប្រែងណាមួយសម្រាប់ការឆ្លើយតបរបស់រដ្ឋាភិបាលហ្វីលីពីនចំពោះ COVID-19 ឡើយ ដោយនឹងផ្តល់ប្រាក់ ២០ ពាន់លានយ៉េន ឬជាង ១៨០ លានដុល្លារជាជំនួយហិរញ្ញវត្ថុតាមរយៈប្រាក់កម្ចីយ៉េន។ ទន្ទឹមនឹងនេះលោកក៏បានប្រកាសផ្តល់ជំនួយដែលមានតម្លៃ ១ពាន់លានយ៉េន ឬជាង ៩លានដុល្លារ










