ហិរញ្ញវត្ថុរបស់រដ្ឋាភិបាលម៉ាឡេស៊ី កំពុងរាំងស្ទះខ្លាំង ដោយសារការកើនឡើងនៃករណីឆ្លង Covid-19 ដែលបានបង្ខំឱ្យបិទខ្ទប់ប្រទេស
សេដ្ឋកិច្ច June 7, 2021 Khmernote

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មអន្តរជាតិម៉ាឡេស៊ីលោក Mohamed Azmin Ali បាននិយាយថា ហិរញ្ញវត្ថុរបស់រដ្ឋាភិបាលកំពុងមានការរាំងស្ទះខ្លាំង ដោយសារការកើនឡើងនៃការឆ្លងវីរុស Covid-19 ដែលបានបង្ខំឱ្យប្រទេសនេះត្រូវបិទខ្ទប់។ លោករដ្ឋមន្រ្តីបានប្រាប់សារព័ត៌មាន CNBC ថា រដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសកញ្ចប់ថវិកាជំរុញថ្មីមួយដែលមានតម្លៃ ៤០ ពាន់លានរីងហ្គីត (ប្រហែល ៩.៦៨ ពាន់លានដុល្លារអាមេរិក) ដើម្បីជួយអាជីវកម្មនិងក្រុមគ្រួសារ ទប់ទល់នឹងការបិទទ្វារដែលបានចាប់ផ្តើមកាលពីថ្ងៃទី ១ ខែមិថុនា។

លោកបានឱ្យដឹងថាបន្ថែមថា ការជំរុញចុងក្រោយនេះបានច្រើនជាងកញ្ចប់ថវិកាមុនៗចំនួន ៦ ដែលមានតម្លៃសរុប ៣៤០ ពាន់លានរីងហ្គីតម៉ាឡេស៊ី (ប្រហែល ៨២.៣១ ពាន់លានដុល្លារ) ដែលបានដាក់ចេញកាលពីឆ្នាំកន្លងមក។ រដ្ឋាភិបាលបាននិយាយថា ការចំណាយបន្ថែមអាចជំរុញឱនភាពសារពើពន្ធឆ្នាំ២០២១ លើសគោលដៅរបស់ខ្លួន ៦% នៃផលិតផលក្នុងស្រុកសរុប។

គួរបញ្ជាក់ផងដែរថា ការផ្ទុះឡើងនៃវីរុស Covid-19 នៅប្រទេសម៉ាឡេស៊ី មានសភាពកាន់តែអាក្រក់ទៅៗ ទោះបីរដ្ឋាភិបាលបានដាក់កម្រិតនៃការធ្លាក់ចុះនៃកំរិតខុសៗគ្នាក្នុងឆ្នាំកន្លងមកក៏ដោយ។ ការរីករាលដាលដ៏ឆាប់រហ័សនេះ បានបង្ខំឱ្យមានការបិទខ្ទប់ប្រទេស ដែលត្រូវបានអនុវត្តពីថ្ងៃទី ១ ដល់ ថ្ងៃទី១៤ ខែមិថុនា ដោយអាជីវកម្មដែលផ្តល់សេវាកម្មចាំបាច់នឹងនៅតែបើកចំហ ខណៈពេលដែលផ្នែកខ្លះនៃវិស័យផលិតកម្មអាចដំណើរការបានជាមួយនឹងសមត្ថភាពថយចុះ៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus