កម្ពុជា មើលឃើញការកើនឡើងនៃការនាំចេញម្ទេសស្រស់ ខណៈប្រទេស ២នេះជាទីផ្សារធំបំផុតសម្រាប់ម្ទេសកម្ពុជា
សេដ្ឋកិច្ច June 5, 2021 Khmernote

ការនាំចេញម្ទេសស្រស់របស់កម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងអំឡុងពេល ៥ ខែដំបូងនៃឆ្នាំនេះ នេះបើយោងតាមស្ថិតិដែលបានចែករំលែកថ្មីៗនេះ ដោយឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។ តាមស្ថិតិចាប់ពីខែមករាដល់ខែឧសភាឆ្នាំ ២០២១ ម្ទេសស្រស់ចំនួន ៥៦ ៥០៧.១២ តោនត្រូវបាននាំចេញដែលជាការកើនឡើងប្រចាំឆ្នាំប្រហែល ៩៥% ។

ទន្ទឹមនឹងនេះដែរប្រទេសកម្ពុជានាំចេញម្ទេសក្រៀមចំនួន ៦០០តោនធ្លាក់ចុះ ៥០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គួរបញ្ជាក់ផងដែរថា ម្ទេសត្រូវបានដាំដុះពាសពេញប្រទេសកម្ពុជាជាពិសេសនៅតាមបណ្តាខេត្តតាមដងទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាបរួមទាំងខេត្តកណ្ដាល កំពង់ចាមកំពង់ឆ្នាំង។ល។ ហើយទីផ្សារធំបំផុតសម្រាប់ម្ទេសកម្ពុជា គឺប្រទេសថៃបន្ទាប់មកគឺប្រទេសអារ៉ាប់រួម៕

អត្ថបទ៖ លីនី