ឯកឧត្តម ម៉ុង ឫទ្ធី សម្រេចដាំដំណាំផ្លែល្មេីបន្ថែមទៀត ឱ្យបានគ្រប់ ៤០ហិកតា ដើម្បីកាត់បន្ថយការនាំចូលពីបរទេស នេះបើយោងតាមការបង្ហោះនៅលើហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម កាលពីពេលថ្មីៗនេះ។
នៅលើផេកហេសប៊ុក ឯកឧត្តមបានសរសេរដូច្នេះថា៖ « ដេីម្បីចូលរួមចំណែកកាត់បន្ថយការនាំចូលផ្លែល្មេីមកពីបរទេស ខ្ញុំបានដាំដេីមល្មេីជាបន្តបន្ទាប់រហូតមកដល់ដេីមរដូវវស្សានេះ បាននិងកំពុងតែដាំបន្តទៀតអោយបានគ្រប់ចំនួន ៤០ហិកតា ក្នុងគំលាត៦ម៉ែត្រ ស្មេីនិង២៧៨ដេីមក្នុងមួយហិកតា ខ្ញុំមានមោទនភាពខ្លាំងណាស់ដែលបានឃេីញកសិករ និងអាជីវករបានរួមគ្នាដាំល្មេី ទទួលបានផលជាទីគាប់ចិត្តនៅលេីទឹកដីក្នុងព្រះរាជាណាចក្រកម្ពុជាយេីង កសិករអាជីវករទទួលបានប្រាក់ចំណូលប្រជាពលរដ្ឋមានការងារធ្វេី ព្រះរាជាណាចក្រកម្ពុជាយេីងមានកិត្តិយសនៅលេីឆាកអន្តរជាតិ បេីយេីងរួមគ្នាបង្កេីនការដាំអោយបានកាន់តែច្រេីន នោះយេីងនិងអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិទៀតរឹតតែមានមោទនភាពបន្ថែមទៀត »៕







អត្ថបទ៖ លីនី


