- ទេសចរណ៍ទេសចរណ៍ June 8, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារី បាននិងកំពុងអង្រួនបេះដូងអ្នកទេសចរជាតិ និងអន្ដរជាតិចង់ទៅលេងកម្សាន្តមិនជិនណាយ ដោយសារកោះនេះ បង្ហាញសម្រស់របស់ខ្លួន យ៉ាងស្រស់ស្អាតនៅកណ្ដាលជលសាប្រៀបដូចវិមានទេសចរណ៍អណ្ដែតលើផ្ទៃគង្គា។ លោក អ៊ង ចាន់ទូ ប្រធានសមាគមន៍កោះព្រហ្មចារី បានឱ្យដឹងថា សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារី ជាទីសក្តិសមបំផុតសម្រាប់ដំណើរកម្សាន្តបែបអេកូទេសចរជាតិ និងអន្ដរជាតិចង់មកកម្សាន្ដ ហើយចង់លេងម្ដងទៀត។ លោកបានបញ្ជាក់ថា ភ្ញៀវទេសចរដែលមកកម្សាន្ដនៅសហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីនេះ អាចបោះតង់សម្រាកនៅពេលរាត្រី មើលថ្ងៃលិច ស្រូបខ្យល់អាកាស ស្ដាប់សំឡេងបក្សាបក្សីលាន់ឮរំពងនៅតាមព្រៃព្រឹក្សា ចុះលេងទឹក និងទទួលទានអាហារយ៉ាងឆ្ងាញ់ពិសារបស់ប្រជាសហគមន៍ ដែលធ្វើឱ្យភ្ញៀវទេសចរមានអារម្មណ៍ស្រស់ស្រាយ និងបំ បាត់ការហត់នឿយពីការងារ ។ លោកបន្ថែមថា ការធ្វើដំណើរទៅកាន់សហគមន៍នេះ គឺខុសពីការទៅទស្សនានៅតំបន់ទេសចរណ៍ផ្សេងទៀត ដោយភ្ញៀវទេសចរត្រូវធ្វើដំណើរតាមទូក កាណូតកាត់ដងទន្លេមេគង្គ នៅកំពង់ចម្លងឫស្សីចារ-
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 8, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឱ្យដឹងថា ប្រទេសចិនកាលនៅថ្ងៃអង្គារទី០៨ មិថុនា នេះ បានសន្យាផ្តល់ជំនួយបន្ថែមទៀតដល់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានប្រាប់សមភាគីរបស់លោកមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលមានសមាជិក ១០ ប្រទេសថា ប្រទេសចិនបានផ្តល់វ៉ាក់សាំងចំនួន ១០០ លានដូសដល់ប្រទេសអាស៊ានរួចហើយ រួមជាមួយសម្ភារៈប្រយុទ្ធនឹងជំងឺរាតត្បាតផ្សេងទៀតនិងជំនួយបច្ចេកទេស។ ទន្ទឹមនឹងនេះលោកបានបន្ថែមថា ប្រទេសចិននឹងអនុវត្តជាបន្ទាន់នូវគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការសុខភាពសាធារណៈចិន – អាស៊ាន បន្តគាំទ្រដល់ការបម្រុងសម្ភារៈវេជ្ជសាស្ត្របន្ទាន់ដល់អាស៊ាន និងពង្រឹងការកសាងសមត្ថភាពសុខភាពសាធារណៈក្នុងតំបន់។ ជាពិសេសនោះ ចិននឹងធ្វើការជាមួយអាស៊ានដើម្បីជំនះការរីករាលដាលនៃជំងឺនេះឱ្យបានឆាប់បំផុត។ គួរបញ្ជាក់ផងដែរថា ទោះបីវីរុស Covid-19 ត្រូវបានគេរកឃើញដំបូងគេនៅប្រទេសចិននៅចុងឆ្នាំ២០១៩ ក៏ដោយក៏ប្រទេសនេះបានកាត់ផ្ដាច់ការចម្លងក្នុងប្រទេសយ៉ាងឆាប់រហ័ស ទោះបីជាត្រូវគេចោទប្រកាន់ថា មានតម្លាភាពមិនគ្រប់គ្រាន់ ឬ
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 8, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានមុននេះបន្តិចបានឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងថា កាមេរ៉ាចាប់ល្បឿនយានយន្តបើកបរលើសល្បឿនកំណត់ នឹងត្រូវដាក់ នៅតាមបណ្តោយផ្លូវជាតិលេខ៤១ ក្រោយពីផ្លូវនេះស្តារនិង ពង្រីក រួចរាល់។ បច្ចុប្បន្ន ផ្លូវនេះជួសជុលលើកកម្ពស់ឡើងវិញហើយ។ តាមការឱ្យដឹងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា បច្ចុប្បន្នកំណាត់ផ្លូវនេះ គ្រោងពង្រីក និងលើកកម្រិតតភ្ជាប់ពីថ្នល់ទទឹងផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ៣១+១៨៣ ទៅជុំគិរីផ្លូវជាតិលេខ៣ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៣៦+៧៥៥) ដោយមានទទឹងតួផ្លូវ១២ម៉ែត្រ ពង្រីកស្ពានទទឹង១២ម៉ែត្រ ចំនួន១កន្លែង លូចំនួន៣១៥ កន្លែង និងបំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនចំនួន៨ កន្លែង។ ផ្លូវជាតិលេខ៤១ ចាប់ពីផ្សារថ្នល់ ទទឹងចំណុចប្រសព្វនៃផ្លូវជាតិ
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 8, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងពត៌មានបានឱ្យដឹងថា ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីស្នាក់ការកណ្តាល និងរោងចក្រផលិតរបស់ក្រុមហ៊ុន LS Electric ចុងសប្តាហ៍មុននេះ បានស្នើនិងជំរុញក្រុមហ៊ុន LS Electric ពិនិត្យលទ្ធភាពសហការជាមួយ ក្រុមហ៊ុន Onion ដែលជាក្រុមហ៊ុនផលិតម៉ូតូកង់បី ដែលប្រើដោយអគ្គិសនី ដំបូងបំផុតនៅកម្ពុជា។ មន្ត្រីស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េ បានឱ្យដឹងថា កន្លងមក ឯកអគ្គរាជ/រដ្ឋទូតអាស៊ានទាំង១០ ប្រចាំនៅសាធារណរដ្ឋកូរ៉េ បានធ្វើទស្សនកិច្ចចំនួន២លើក នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន LS Electric នាទីក្រុងសេអ៊ូល នៅរោងចក្រផលិតរបស់ ក្រុមហ៊ុន LS Electric នាទីក្រុង
- អាជីវកម្មអាជីវកម្ម June 7, 2021 Khmernote
កសិដ្ឋានចិញ្ចឹមសត្វអូទ្រីសមួយកន្លែងក្នុងខេត្តកំពង់ស្ពឺ បានចូលរួមចែករំលែកបទពិសោធន៍ក្នុងការចិញ្ចឹម ខណៈដែលបច្ចុប្បនុ្នសត្វប្រភេទនេះ កំពុងមានតម្រូវការសម្រាប់អ្នកបរិភោគ និងលក់បន្ត។ លោក តេង ប៊ុនធី កសិករចិញ្ចឹម និងលក់សត្វអូទ្រីស ដែលស្ថិតនៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកបានចាប់របរចិញ្ចឹមសត្វអូទ្រីសនេះ អស់រយះពេលជិត៨ឆ្នាំមកហើយ ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់ក្នុងខេត្ត និងនាំចេញទៅលក់នៅតាមរាជធានី ខេត្តផ្សេងៗទៀត។ លោកបានបន្ថែមថា សម្រាប់សត្វអូទ្រីសនេះ គឺអាចលក់ជូនអតិថិជនបាន ទាំងមេ ទាំងកូន ទាំងពង និងសាច់ផងដែរ ។ លោកបានបញ្ជាក់ថា ការចិញ្ចឹមសត្វអូទ្រីស មិនមានការលំបាកអ្វីទេ ដោយសារតែសត្វនេះវាស៊ីស្មៅ ស៊ីបន្លែជាចំណីអាហារ គ្រាន់តែវាត្រូវការកន្លែងធំទូលាយ ។ សម្លេង៖
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 7, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃនេះបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតរោងចក្រផលិតបេតុងកៅស៊ូដោយខ្លួនឯង ដើម្បីបម្រើដល់តម្រូវការបេតុងកៅស៊ូសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលកំពុងមានការអភិវឌ្ឍនៅទូទាំងប្រទេស ខណៈតម្រូវការបេតុងកៅស៊ូ ត្រូវបានបញ្ជាទិញពីក្រៅប្រទេស។ រោងចក្រផលិតបេតុងកៅស៊ូ(ASPHALT CONCRETE PLANT) មួយកន្លែងដំបូងនេះ ត្រូវបានសាងសង់ឡើងស្ថិតនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត ខណៈនៅតំបន់នោះបាននិងកំពុងធ្វើការស្ថាបនាផ្លូវជាច្រើនខ្សែ ដើម្បីតភ្ជាប់គមនាគមន៍ដឹកជញ្ជូន។ ថ្លែងប្រាប់អ្នកសារព័តមាន ក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋានសាងសង់រោងចក្រផលិតបេតុងកៅស៊ូនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រោងចក្រនេះនឹងតម្លើងរួចរាល់ជាស្ថាពរក្នុងរយៈពេល ៣ខែខាងមុខនេះ ហើយនឹងមានសមត្ថភាពផលិតបេតុងកៅស៊ូបាន ១២០តោន ក្នុងមួយម៉ោង ដើម្បីជួយសម្រួលដល់ការងារជួសជុលថែទាំ និងសាងសង់ផ្លូវថ្នល់មានដូចជា៖ ផ្លូវជាតិលេខ៣១, ផ្លូវជាតិលេខ៣៣,
- BoostrongBoostrong June 7, 2021 Khmernote
រដូវកាលបាល់ទាត់ពានរង្វាន់ទ្វីបអឺរ៉ុបដ៏ល្បីកក្រើកពិភពលោក UEFA EURO 2020 បានមកដល់ហើយ គឺចាប់ពីថ្ងៃទី11មិថុនា ដល់ 11 កក្កដា ឆ្នាំ 2021។ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងលំដាប់ពិភពលោកប៊ូសស្រ្តងបានរៀបចំឡើងនូវកម្មវិធីទស្សន៍ទាយគ្រាប់បាល់ក្នុងផេកប៊ូសស្រ្តង អតិថិជនប៊ូសស្រ្តងនឹងមានឳកាសឈ្នះប្រាក់រង្វាន់សរុបដល់ទៅ 10,000$ និងរង្វាន់ផ្សេងៗជាច្រើនទៀត។ ដូចដែលអតិថិជនបានដឹងហើយថា ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងគុណភាពលំដាប់ថ្នាក់ពិភពលោកប៊ូសស្ត្រង បានឈ្នះមេដាយមាស៣ឆ្នាំផ្ទួនៗ 2019 2020 និងឆ្នាំ 2021 ក្រុមហ៊ុនបានសហការយ៉ាងពេញទំហឹងជាមួយនឹងស្ថានីយទូរទស្សន៍ CBS ដោយនាំមកនូវមហាព្រឹត្តិការណ៍ប្រកួតបាល់ទាត់លំដាប់ពិភពលោក UEFA EURO 2020។ ដើម្បីលើកទឹកចិត្តដល់អថិតិជនប៊ូសស្រ្តងទាំងអស់ ក្រុមហ៊ុនបានបង្កើតកម្មវិធីទស្សន៍ទាយគ្រាប់បាល់ដែលមានប្រាក់រង្វាន់សរុបដល់ទៅ 10,000$ និងមានរង្វាន់ផ្សេងៗជាច្រើនទៀតដូចជា៖ មួកសុវត្ថិភាពទំនើបប៊ូសស្រ្តង អាវយឺតប្រេនដ៏ស្រស់ស្អាត
- ទេសចរណ៍ទេសចរណ៍ June 7, 2021 Khmernote
(ភ្នំពេញ)៖ ប្រាសាទអង្គរវត្ត ក៏ដូចជារមណីយដ្ឋានអង្គរទាំងមូល គឺទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងទូទាំងសកលលោក ដោយមិនត្រឹមតែបានទាក់ទាញភ្ញៀវទេសចរទូទៅប៉ុណ្ណោះទេ គោលដៅទេសចរណ៍នៅប្រទេសកម្ពុជាមួយនេះ ក៏បានអន្ទងចិត្តបុគ្គលល្បីៗនៅជុំវិញពិភពលោកឱ្យមកទស្សនាជាបន្តបន្ទាប់ផងដែរ។ សូមបង្ហាញឈ្មោះបុគ្គលល្បីៗលើពិភពលោក ដែលបានមកទស្សនាប្រាសាទអង្គរវត្ត និងតំបន់អង្គរ៖ ១៖ តាសាក់ឡូ ឬ ឆាលី ឆាព្លីន (Charlie Chaplin) តារាកំប្លែងអង់គ្លេសដ៏ល្បីល្បាញនាសតវត្សទី២០ បានមកទស្សនានៅអំលុងឆ្នាំ១៩៣៦។ ២៖ លោកស្រី ចាកខ្វលីន ខេណ្ឌី (Jacqueline Kennedy) អតីតស្ត្រីទីមួយរបស់សហរដ្ឋអាមេរិក ដោយលោកស្រីគឺជាភរិយារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៥ លោក ចន អេហ្វ ខេណ្ឌី (John F. Kennedy)។










