ផ្សាររដ្ឋនៅរាជធានីភ្នំពេញ កំពុងមមាញឹកបើកដំណើរការលក់ដូរឡើងវិញ បន្ទាប់ពីអាជ្ញាធរចេញ​សេចក្តីសម្រេចអនុញ្ញាត
អាជីវកម្ម June 15, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានមុននេះបន្តិច បានបង្ហាញនូវទិដ្ឋភាពអាជីករនៅផ្សារអូរឬស្សី និងផ្សារធំថ្មី កំពុងមមាញឹកបើកដំណើរការលក់ដូរឡើងវិញ បន្ទាប់ពីរដ្ឋបាល​រាជធានីភ្នំពេញ ចេញសេចក្តីសម្រេចអនុញ្ញាតឱ្យបើកដំណើរការគ្រប់អាជីវកម្ម-ការលក់ដូរជា​ប្រក្រតីឡើងវិញ​ ក្នុងក្របខណ្ឌផ្សាររដ្ឋទាំងអស់នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះតទៅ។

ប្រភព៖ ក្រសួងព័ត៌មាន