- ទេសចរណ៍ទេសចរណ៍ June 26, 2021 Khmernote
យោងតាមសំណើរបស់ក្រសួងទេសចរណ៍ និងដោយមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងរដ្ឋបាលខេត្តបាត់ដំបង រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍អនុញ្ញាតដាក់បេក្ខភាពទីក្រុងបាត់ដំបង ចូលជាសមាជិកបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UNESCO Creative Cities Network) «ក្នុងប្រភេទទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកម្ហូបអាហារ»។ នេះបើតាម ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានមានប្រសាសន៍ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ។ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ការជ្រើសរើសយកទីក្រុងបាត់ដំបង ដើម្បីចូលជាសមាជិកបណ្តាញទីក្រុងនេះលើផ្នែក «ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកម្ហូបអាហារ» ដោយសារតាមការវាយតម្លៃរបស់ក្រុមការងារជំនាញទីក្រុងបាត់ដំបងមកថា ខេត្តបាត់ដំបងសម្បូរទៅដោយម្ហូបអាហារជាច្រើនប្រភេទ និងច្រើនទម្រង់ដែលត្រូវបានរៀបចំ និងកែច្នៃ ដើម្បីចែករំលែក និងផ្សព្វផ្សាយលើឆាកអន្តរជាតិ។
- ទេសចរណ៍ទេសចរណ៍ June 25, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា អាជ្ញាធរខេត្តបាត់ ដំបង បាននិងកំពុងរៀបចំតំបន់ទេសចរណ៍នានា នៅជុំវិញខេត្តបន្ថែមទៀត ដើម្បី ទាក់ទាញភ្ញៀវជាតិ និងអន្តរ ជាតិ មកលេងកម្សាន្តក្នុងខេត្តកាន់តែច្រើន ពិសេសពេលបិទបញ្ចប់វិបត្តិជំងឺកូវីដ-១៩ តាមរយៈកែលម្អនូវតំបន់ទេសចរណ៍ទាំងអស់នេះ និងកសាងនូវហេដ្ឋារចនាសម្ព័ន្ធឲ្យកាន់តែល្អប្រសើរ ។ លោក សឿម ប៊ុនរិទ្ធ អភិបាលរង និងជាអ្នកនាំ ពាក្យរដ្ឋបាលខេត្តបាត់ដំបង លើកឡើងថា គោលដៅរបស់អាជ្ញាធរខេត្ត គឺចង់ឲ្យភ្ញៀវទេសចរចេញពីរាជធានីភ្នំពេញ ធ្វើដំណើរតាមផ្លូវជាតិលេខ៦ ទៅលេងខេត្តសៀម រាប បង្ហួសមកលេងកម្សាន្តនៅខេត្តបាត់ដំបង ឬចេញពីភ្នំពេញតាមផ្លូវជាតិលេខ៥ ខេត្តបាត់ដំបង បន្តទៅលេងកម្សាន្តនៅខេត្តសៀមរាប ឬ ខេត្តផ្សេងៗទៀត ។ លោកបានបន្តថា
- អាជីវកម្មអាជីវកម្ម June 25, 2021 Khmernote
ប្រធានក្រុមហ៊ុន Vingroup បានលើកឡើងថា រថយន្តអគ្គិសនី VinFast ផលិតដោយក្រុមហ៊ុនឯកជនធំជាងគេរបស់វៀតណាម គឺ Vingroup អាចប្រៀបផ្ទឹមជាមួយរថយន្តរបស់ក្រុមហ៊ុន Tesla បាន ហើយនឹងត្រូវនាំចេញទៅសហរដ្ឋអាមេរិក។ លោក Pham Nhat Vuong បានធ្វើសេចក្តីប្រកាសនៅក្នុងសន្និបាតប្រចាំឆ្នាំរបស់ក្រុមហ៊ុនដែលបានធ្វើឡើងតាមអ៉ីនធឺណេតកាលពីថ្ងៃព្រហស្បតិ៍ដោយនិយាយថា ទិន្នផលរថយន្តអគ្គិសនីបច្ចុប្បន្ន គឺតិចតួចដោយសារតែកង្វះខាតបន្ទះឈីបសកល ប៉ុន្តែរថយន្តអគ្គិសនីគឺជា ឱកាសមួយសម្រាប់ក្រុមហ៊ុន Vingroup និងប្រទេសវៀតណាមក្នុងការផ្លាស់ប្តូរជំហររបស់ខ្លួន។ លោកបានបន្តថា ទោះជាយ៉ាងណាក្ដី ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០២៦ ក្រុមហ៊ុន Vingroup នឹងលក់រថយន្តអគ្គិសនីរាប់សែនគ្រឿងនៅក្នុងទីផ្សារសហរដ្ឋអាមេរិក។ ក្រុមហ៊ុន មានទំនុកចិត្តលើចំនួននោះ ពីព្រោះនេះជាការប្រកួតប្រជែងរវាងយានយន្តអគ្គិសនីនិងសាំងមិនមែនរវាងរថយន្តអគ្គិសនី និងរថយន្តអគ្គិសនីនោះទេ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 25, 2021 Khmernote
ដោយមើលពីកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសកម្ពុជា ដើម្បីប្រយុទ្ធទៅនឹងជំងឺកូវីដ-១៩ ដែលកំពុងតែកើតមានឡើង និងការចាប់ផ្តើមឈានទៅស្តារសេដ្ឋកិច្ចឲ្យងើបឡើងវិញ បានធ្វើឱ្យក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគារពិភពលោក អនុម័តកញ្ចប់ឥណទាន មានតម្លៃទឹកប្រាក់ចំនួន ២០០លានដុល្លារអាមេរិក របស់សមាគមន៍អភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់ជំនួយសង្គ្រោះកម្ពុជា និង ការកសាងភាពធន់របស់កម្ពុជា (DPF)។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក (World Bank) ដែលបានចេញផ្សាយកាលពីថ្ងៃតី២៤ ខែមិថុនា ម្សិលមិញនេះ បានបញ្ជាក់ថា គម្រោងនេះនឹងជួយប្រទេសកម្ពុជាដោះស្រាយវិបត្ដិ កូវីដ‐១៩ តាមរយៈការផ្តល់ជំនួយសង្គ្រោះបន្ទាន់ និងចំគោលដៅដល់ប្រជាជនដែលរងផលប៉ះពាល់ សម្របសម្រួលការស្តារឡើងវិញតាមរយៈការកែទម្រង់រចនាសម្ព័ន្ធនិងកសាងភាពធន់នឹងវិបត្តិសេដ្ឋកិច្ចនាពេលអនាគត។ សេចក្ដីប្រកាសព័ត៌មានដដែលបានបង្ហាញថា ប្រទេសកម្ពុជាកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចនិងសង្គមដែលមិនធ្លាប់មាន។ នៅឆ្នាំ ២០២០ សេដ្ឋកិច្ចរបស់ប្រទេសនេះបានធ្លាក់ចុះ ៣.១% ជាលើកដំបូងក្នុងរយៈពេល
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 25, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី អាល្លឺម៉ង់ និងស្វីស សន្យានឹងផ្តល់មូលនិធិប្រមាណ ១៣លានដុល្លារអាមេរិក ឱ្យដល់គណៈកម្មការទន្លេមេគង្គ ហៅកាត់ថា MRC ដើម្បីគាំទ្រប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម ឆ្លើយតបទៅនឹងបញ្ហាប្រឈមជាបន្ទាន់នានា ទន្ទឹមនឹងរក្សាគាំពារដល់មុខងារអេកូឡូស៊ីនៃទន្លេមេគង្គ និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង។ បើតាមការឱ្យដឹងពី MRCនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា វិភាគទានថ្មីពីប្រទេសអូស្ត្រាលី នឹងមានប្រមាណ ៣,៨លានដុល្លារអាមេរិក ខណៈស្វីសបានសន្យាផ្តល់ថវិកា ៥,៣លានដុល្លារ និងអាល្លឺម៉ង់ប្រមាណ ៣,៥៥ លានដុល្លារ។ ការចូលរួមវិភាគទាននេះ ប្រព្រឹត្តទៅតាមរលកថ្មីមួយនៃមូលនិធិដៃគូអភិវឌ្ឍន៍ដល់ MRC ក្នុងពេលគណៈកម្មការនេះ ចាប់ផ្តើមអនុវត្តផែនការ
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 25, 2021 Khmernote
នាយកដ្ឋានគយរបស់ប្រទេសចិន បានស្នើសុំនាយកដ្ឋានកសិកម្មថៃ ធ្វើការត្រួតពិនិត្យឱ្យបានល្អិតល្អន់ លើចម្ការផ្លែឈើ និងរោងចក្រវេចខ្ចប់ សម្រាប់ការចម្លងរោគពីថ្នាំសម្លាប់សត្វល្អិត និងវីរុសកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។ សារព័ត៌មានដដែលបានឱ្យដឹងថា អាជ្ញាធរប្រទេសចិនបានស្នើសុំដើម្បីធ្វើការត្រួតពនិត្យ លើចម្ការនិងរោងចក្រដែលនាំចេញផ្លែទុរេន មៀន មង្ឃុត និងដូង ឱ្យបានច្បាស់ និងមិនឱ្យម្ចាស់ចម្ការ ក៏ដូចជារោងចក្រដឹងជាមុនឡើយ។ លោក Pichet Wiriyapaha អគ្គនាយកនៃនាយកដ្ឋាននេះបាននិយាយកាលពីថ្ងៃពុធថា យ៉ាងហោចណាស់មានរោងចក្រចំនួន ៣ និងចម្ការផ្លែឈើចំនួន ៣ នៃប្រភេទផ្លែឈើនីមួយៗគួរតែត្រូវបានត្រួតពិនិត្យនៅក្នុងខែកក្កដា។ ក្នុងនោះ ប្រតិបត្តិករទាំងអស់ត្រូវបានគេប្រាប់ឱ្យត្រៀមសម្រាប់ការត្រួតពិនិត្យនិងគោរពបទដ្ឋានសុវត្ថិភាពចំណីអាហារ ដែលបានទាមទារដោយប្រទេសចិន ក៏ដូចជាគោលការណ៍ណែនាំដែលផ្តល់ដោយអង្គការស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិនិងអង្គការសុខភាពពិភពលោក ស្តីពីសុវត្ថិភាពចំណីអាហារក្នុងកំឡុងពេលការផ្ទុះឡើងនៃវីរុសកូវីដ-១៩ ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 24, 2021 Khmernote
ខេត្តស្វាយរៀង ហាក់កំពុងត្រូវប៉ាន់ខ្លាំង ដោយប៉ុន្មានឆ្នាំកន្លងមកនេះទាក់ទាញ់គម្រោងវិនិយោគទាំងតូច ទាំងធំ មិនចេះដាច់ឱ្យចូលវិនិយោគនៅក្នុងខេត្ត។ ជាក់ស្ដែងយោងតាមបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីថ្ងៃទី២៣ ខែមិថុនា ម្សិលមិញនេះ បានឱ្យដឹងថា ខេត្តស្វាយរៀង ទទួលបានគម្រោងវិនិយោគចំនួន ៣ បន្ថែមទៀតដែលមានទុនវិនិយោគសរុបរហូតដល់ ២៤.២ លានដុល្លារអាមេរិក និងបង្កើតការងារដល់ប្រជាពលរដ្ឋបានចំនួន ១,០៨៨ កន្លែង។ សេចក្ដីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “HONGLAITE HOME HANDICRAFT (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិត អំពូលភ្លើង គ្រឿងបង្គុំអំពូលភ្លើង
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 24, 2021 Khmernote
ប្រទេសសិង្ហបុរី នឹងរៀបចំផែនទីបង្ហាញផ្លូវអំពីរបៀប រស់នៅធម្មតាជាមួយនឹងជំងឺកូវីដ-១៩ ដល់ប្រជាជនរបស់ខ្លួន ដើម្បីអាចឱ្យពួកគេទៅធ្វើការងារ ប្រកបអាជីវកម្ម ធ្វើដំណើរកម្សាន្ត និងដើរទិញទំនិញបានដូចធម្មតាវិញ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ឬ ការបិទខ្ទប់ បើទោះបីជាវីរុសនៅតែបន្តរាតត្បាតក្នុងប្រទេស។ សហប្រធានទាំងបីរូបនៃក្រុមការងារពហុក្រសួងបាននិយាយថា ដោយមានមនុស្សចាក់វ៉ាក់សាំងបានគ្រប់គ្រាន់ វីរុសកូវីដ-១៩ នឹងត្រូវបានគ្រប់គ្រងដូចជាជំងឺឆ្លងដទៃទៀតរួមមាន ជំងឺផ្តាសាយ និងជំងឺដៃជើងនិងមាត់ ហើយសម្រាប់ប្រទេសសិង្ហបុរីនឹងផ្លាស់ប្តូរទៅរកភាពប្រក្រតីថ្មី។ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មរដ្ឋលោក Gan Kim Yong រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក Lawrence Wong និងរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Ong Ye Kung បាននិយាយនៅក្នុងអត្ថបទមួយដែលត្រូវបានចុះផ្សាយនៅក្នុងកាសែត Straits Times










