ព័ត៌មានចុងក្រោយ
  • កុំចេះតែហ៊ាន! មន្រ្តីកសិកម្មអះអាងថា អាជីវករដែលដាក់លក់ផលិតផលថ្នាំ និងជីគីមីកសិកម្មខុសច្បាប់​នឹងទទួលរងនូវការផាកពិន័យ និងឈានដល់ការបិទអាជីវកម្ម អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម June 30, 2021 Khmernote

    លោក ហ៊ុន រស្មី ប្រធានការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តសៀមរាប មានប្រសាសន៍ថា ចំពោះអាជីវករ ដែលបាននឹងកំពុងប្រកបរបរលក់ផលិតផលថ្នាំ និងជីគីមីកសិកម្ម ដែលគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ ឬលក់ផលិតផលដែលគ្មានស្លាកសញ្ញាព័ត៌មានជាអក្សរខ្មែរ អាចប្រឈមនឹងការផាកពិន័យ និងឈានដល់ការបិទអាជីវកម្មទៀតផង នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ លោក ហ៊ុន រស្មី មានប្រសាសន៍ទៀតថា ចំពោះដេប៉ូលក់ថ្នាំ និងជីគីមីកសិកម្ម ត្រូវតែមានលិខិតអនុញ្ញាតបើកអាជីវកម្មដែលទទួលស្គាល់ពីច្រកចេញចូលតែមួយ និងលក់ផលិតផលកសិកម្មណា ដែលមានស្លាកសញ្ញាព័ត៌មានជាអក្សរខ្មែរ ដែលអាចឲ្យអ្នកប្រើប្រាស់យល់ពីរបៀប នៃការប្រើប្រាស់ ឬស្គាល់ប្រភេទ នៃផលិតផលកសិកម្មនោះ បើមិនដូច្នោះទេ ម្ចាស់អាជីវកម្មនឹងត្រូវទទួលទោសចំពោះមុខច្បាប់ ។ លោក ហ៊ុន

  • ជ្រូកខ្វៃនៅភ្នំគូលែន កំពុងមានទីផ្សារខ្ពស់មិនចាញ់ជ្រូកដទៃ ចង់ដឹងអត់ តើហេតុអ្វី បានជាជ្រូកខ្វៃនៅភ្នំគូលែន ពិសេស? អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម June 29, 2021 Khmernote

    ជ្រូកខ្វៃនៅភ្នំគូលែន ហាក់ដូចជាកំពុងល្បីល្បាញខ្លាំង ខណៈដែលបច្ចុប្បន្នក៏កំពុងមានទីផ្សារខ្ពស់ មិនចាញ់ជ្រូកខ្វៃតាមបណ្ដាខេត្តផ្សេងៗឡើយ។ ជាមួយភាពល្បីល្បាញ និងសន្ទុះហក់ចូលទីផ្សារលឿន ចង់ដឹងអត់ តើហេតុអ្វី បានជាជ្រូកខ្វៃនៅភ្នំគូលែន ពិសេស? យោងតាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន បានឱ្យដឹងថា ភាពពិសេសរបស់ជ្រូកខ្វៃនៅភ្នំគូលែន គឺទី១. កូនជ្រូកតូចមិនសូវមានខ្លាញ់ ទី២. ពូជកាត់ជ្រូកក្នុងស្រុកនិងជ្រូកព្រៃ ទី៣. ចិញ្ចឹមជាលក្ខណៈគ្រួសារលែងនៅព្រៃក្រោយផ្ទះ និងចំការស្វាយចន្ទីរ និងទី៤. ចំណីរកស៊ីក្នុងព្រៃធម្មជាតិ។ សមាជិកសហគមន៍ព្រៃភ្នំពពេល និងសហគមន៍ខ្នងភ្នំ ក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប និយមចិញ្ចឹមជ្រូកតាមរបៀបខាងលើនេះ ដើម្បីផលិតកូនជ្រូកបំពេញតម្រូវការទីផ្សារជ្រូកខ្វៃ។ ក្រសួងបានបន្តថា បច្ចុប្បន្នដោយសារមានតម្រូវការទីផ្សារខ្ពស់ បានជំរុញឱ្យសហគមន៍នៅលើភ្នំគូលែន បង្កើនការចិញ្ចឹមជ្រូកគួរឱ្យកត់សម្គាល់។ កូនជ្រូកក្នុងទម្ងន់

  • ស្ថានីយ៍វារីអគ្គិសនីធំជាងគេលំដាប់ទី២ នៅលើពិភពលោកបានដំណើរការហើយនៅក្នុងប្រទេសចិន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 29, 2021 Khmernote

    ស្ថានីយ៍វារីអគ្គិសនីធំជាងគេបង្អស់លំដាប់ទី២ ត្រូវបានដាក់ឱ្យដំណើរការហើយកាលពីថ្ងៃច័ន្ទ ដោយរួមចំណែកដល់ការអភិវឌ្ឍន៍បៃតង និងគោលដៅអព្យាក្រឹតកាបូន។ ស្ថានីយ៍វារីអគ្គិសនីនេះឈ្មោះថា Baihetan ដែលមានទីតាំងស្ថិតនៅលើដងទន្លេ Jinsha ដែលជាផ្នែកខាងលើនៃទន្លេ Yangtze នៅភាគនិរតីប្រទេសចិន ដោយមានទឹកប្រាក់វិនិយោគ ២២០ ពាន់លានយ័ន (ប្រហែល ៣៤.០៧ ពាន់លានដុល្លារអាមេរិក)។ ជាមួយនឹងការសាងសង់ដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ២០១៧ ស្ថានីយ៍វារីអគ្គិសនីដែលបញ្ជូនធនធានថាមពលដ៏សំបូរបែបនៅភាគខាងលិចទៅកាន់តំបន់ប្រើប្រាស់ថាមពលនៅភាគខាងកើតប្រទេសចិននេះ គឺជាជំហានដ៏សំខាន់មួយក្នុងការប្រើប្រាស់ថាមពលស្អាតរបស់ប្រទេស។ ស្ថានីយ៍វារីអគ្គីសនីដែលលាតសន្ធឹងខេត្ត Yunnan និង Sichuan នឹងមានសមត្ថភាពតំឡើងថាមពលសរុប ១៦លានគីឡូវ៉ាត់។ វានឹងត្រូវបានបំពាក់ដោយម៉ាស៊ីនវារីអគ្គិសនីចំនួន ១៦ គ្រឿង ដែលមា៉ស៊ីននីមួយៗមានសមត្ថភាពផលិត ១ លានគីឡូវ៉ាត់ដែលជាសមត្ថភាពតែមួយឯកតាធំជាងគេបំផុតនៅលើពិភពលោក។ នៅក្នុងរោងចក្រថាមពលក្រោមដីនៃស្ថានីយ៍ អង្គភាពចំនួនពីរដំបូងកំពុងដំណើរការជាប្រចាំ។

  • ថៃបើកទ្វារស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិមកពី ៦៦ប្រទេស ទៅកាន់កោះភូកេត ក្នុងនោះក៏មានកម្ពុជាដែរ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ June 29, 2021 Khmernote

    ប្រទេសថៃ បើកទ្វារស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឡើងវិញ ដោយចាប់ផ្ដើមពីគម្រោង «Phuket Sandbox» នៅកោះភូកេត។ ការបើកទទួលភ្ញៀវជាលើកដំបូង ថៃបើកទទួលភ្ញៀវទេសចររហូតដល់ ៦៦ប្រទេសឱ្យចូលមកកម្សាន្ត ដែលនេះគឺជាជំហានមួយក្នុងការបើកប្រទេស ក៏ដូចជាជួយស្ដារសេដ្ឋកិច្ចឡើងវិញផងដែរ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា វិញ្ញាបនប័ត្រចូលប្រទេសថៃ (COE) ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃច័ន្ទ ម្សិលមិញនេះ។ ហើយឥឡូវនេះអ្នកធ្វើដំណើរមកពីប្រទេសដែលមានរាយឈ្មោះខាងក្រោមអាចចុះឈ្មោះចូលប្រទេសថៃតាមគម្រោង «Phuket Sandbox» ដោយបញ្ជីនេះនឹងត្រូវបានធ្វើបច្ចុប្បន្នភាពរៀងរាល់ពីរខែម្តងដោយផ្អែកលើស្ថានភាព Covid-19 របស់ប្រទេសនីមួយៗ។ យ៉ាងណាមិញ អ្នកទេសចរដែលអាចដាក់ពាក្យសុំចូលប្រទេសថៃតាមគម្រោង «Phuket Sandbox» ដែលបានអនុញ្ញាតក្នុងពេលបច្ចុប្បន្ននេះមានដូចជា៖ Albania, Andora ,Antigua and

  • រដ្ឋាភិបាលថៃ កំពុងរិះរកវិធីដើម្បីជួយកាត់បន្ថយបំណុលរបស់គ្រូបង្រៀននៅទូទាំងប្រទេសដែលមានចំនួនសរុបដល់ទៅជាង ៤៣ពាន់លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 29, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា ក្រសួងអប់រំថៃ កំពុងរិះរកវិធីដើម្បីកាត់បន្ថយកម្រិតបំណុលក្នុងចំណោមគ្រូបង្រៀនដែលបច្ចុប្បន្នមានចំនួនរហូតដល់ ១.៤ ទ្រីលានបាត (ប្រមាណ ៤៣.៧ ពាន់លានដុល្លារអាមេរិក)។ រដ្ឋមន្រ្តីក្រសួងអប់រំលោកស្រី Treenuch Thienthong បាននិយាយកាលពីម្សិលមិញថា លោកនាយករដ្ឋមន្រ្តី ប្រាយុធ ចានអូចា បានតែងតាំងរីលោកឧបនាយករដ្ឋមន្ត្រី Supattanapong Punmeechaow ដើម្បីត្រួតពិនិត្យវិធានការកាត់បន្ថយនេះ។ ក្នុងវិធានការកាត់បន្ថយកម្រិតបំណុលនេះ មានគំនិតចំនួនបួនត្រូវបានបំផុសឡើងដោយលោកស្រី Treenuch ដែលហៅបញ្ហានេះថា “ផ្នែកមិនល្អក្នុងសង្គម” ។ ជាមួយគ្នានេះដែរ ក្រសួងអប់រំ ក្រសួងហិរញ្ញវត្ថុ ធនាគារថៃ និងការិយាល័យគណៈកម្មការអប់រំមូលដ្ឋានគឺស្ថិតក្នុងចំណោមទីភ្នាក់ងារ ដែលត្រូវបានតំណាងនៅក្នុងក្រុមការងារដែលមានភារកិច្ចរួមបញ្ចូលផែនការដើម្បីជួយគ្រូបង្រៀន។

  • លឿនណាស់! គម្រោងស្ថាបនាផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប សម្រេចបានជាង៦០% ហើយ គិតត្រឹមចុងខែមិថុនានេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 29, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន​បានឱ្យដឹងថា ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានដឹកនាំគណ:ប្រតិភូអន្តរក្រសួង អញ្ជើញត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ។ ក្នុងដំណើរបេសកកម្មការងារនេះ ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ឱ្យអ្នកសារព័ត៌មានដឹងថា គម្រោងស្ថាបនាផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាបនេះ សម្រេចបានប្រមាណជាង ៦០%ហើយ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បន្តថា រហូតមកដល់ពេលនេះ ការងារស្ថាបនាផ្លូវទាំង ៣៨ខ្សែគិតត្រឹមចុងខែមិថុនានេះ សម្រេចបាន ៦៤%។ ក្នុងនោះការងារដាក់លូក្នុងគម្រោងផ្លូវ ៣៨ខ្សែនេះ សម្រេចបាន៨០%

  • រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាជាង ៣៥០លានដុល្លារ សម្រាប់ឧបត្ថម្ភគ្រួសារក្រីក្រក្នុងអំឡុងពេលកូវីដ១៩ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 28, 2021 Khmernote

    យោងតាមការចុះផ្សាយ​របស់ក្រសួងព័ត៌មាននាថ្ងៃនេះបានឱ្យដឹងថា ចាប់តាំងពីប្រកាសដាក់ឱ្យដំណើរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ មក រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាជាង ៣៥០លានដុល្លារ ក្នុងនោះមានជាង ៦០ម៉ឺនគ្រួសារ នេះបើតាមមន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ។ នៅក្នុងពិធីទទួលវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ចំនួន ១លានដូស ដែលរាជរដ្ឋាភិបាលកម្ពុជា​បញ្ជាទិញ ពីក្រុមហ៊ុន Sinovac របស់ប្រទេសចិន កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ ប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ បានថ្លែងថា៖ « ប្រហែលអស់ ៣៥០ លានដុល្លារហើយ

  • រដ្ឋាភិបាលចិន នឹងទិញសាច់ជ្រូកទុកបម្រុងសម្រាប់រដ្ឋ ដើម្បីជួយលើកតម្លៃដែលកំពុងធ្លាក់ចុះខ្លាំងឱ្យខ្ពស់វិញ ជាពិសេស​ជួយដល់កសិករ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 28, 2021 Khmernote

    អ្នករៀបចំផែនការរដ្ឋរបស់ប្រទេសចិន បាននិយាយនៅថ្ងៃច័ន្ទនេះថា រដ្ឋបាលកណ្ដាល និងមូលដ្ឋាន នឹងចាប់ផ្តើមទិញសាច់ជ្រូកសម្រាប់បម្រុងទុករបស់រដ្ឋ ដើម្បីគាំទ្រដល់តម្លៃដែលបានធ្លាក់ចុះនៅក្នុងប៉ុន្មានខែថ្មីៗនេះ។ គណៈកម្មាធិការអភិវឌ្ឍន៍និងកំណែទម្រង់ជាតិ (NDRC) បាននិយាយនៅក្នុងសេចក្តីជូនដំណឹងមួយនៅលើគណនី WeChat ផ្លូវការរបស់ខ្លួនថា តម្លៃជ្រូកឈានទៅរកការធ្លាក់ចុះខ្លាំង កាលពីសប្តាហ៍មុន។ ប្រភពបានឱ្យដឹងបន្ថែមថា ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីតម្លៃជ្រូករស់នៅក្នុងប្រទេសផលិតសាច់ជ្រូកកំពូលលើពិភពលោកមួយនេះ បានធ្លាក់ចុះ ៦៥% ពីខែមករាដល់ដើមខែមិថុនា ដែលធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណេញរបស់កសិករ និងបង្កើនការព្រួយបារម្ភថា មនុស្សជាច្រើននឹងឈប់ធ្វើកសិកម្ម បង្កឱ្យមានកង្វះខាតនៅពេលក្រោយ។ គួរបញ្ជាក់ផងដែរថា យោងតាម Shanghai JC Intelligence Co Ltd បានឱ្យដឹងថាតម្លៃសត្វជ្រូករស់ធ្លាក់ចុះដល់ ១២.៩ យ័ន (២.០០ ដុល្លារអាមេរិក)