ថៃបើកទ្វារស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិមកពី ៦៦ប្រទេស ទៅកាន់កោះភូកេត ក្នុងនោះក៏មានកម្ពុជាដែរ
ទេសចរណ៍ June 29, 2021 Khmernote

ប្រទេសថៃ បើកទ្វារស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឡើងវិញ ដោយចាប់ផ្ដើមពីគម្រោង «Phuket Sandbox» នៅកោះភូកេត។ ការបើកទទួលភ្ញៀវជាលើកដំបូង ថៃបើកទទួលភ្ញៀវទេសចររហូតដល់ ៦៦ប្រទេសឱ្យចូលមកកម្សាន្ត ដែលនេះគឺជាជំហានមួយក្នុងការបើកប្រទេស ក៏ដូចជាជួយស្ដារសេដ្ឋកិច្ចឡើងវិញផងដែរ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា វិញ្ញាបនប័ត្រចូលប្រទេសថៃ (COE) ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃច័ន្ទ ម្សិលមិញនេះ។ ហើយឥឡូវនេះអ្នកធ្វើដំណើរមកពីប្រទេសដែលមានរាយឈ្មោះខាងក្រោមអាចចុះឈ្មោះចូលប្រទេសថៃតាមគម្រោង «Phuket Sandbox» ដោយបញ្ជីនេះនឹងត្រូវបានធ្វើបច្ចុប្បន្នភាពរៀងរាល់ពីរខែម្តងដោយផ្អែកលើស្ថានភាព Covid-19 របស់ប្រទេសនីមួយៗ។

យ៉ាងណាមិញ អ្នកទេសចរដែលអាចដាក់ពាក្យសុំចូលប្រទេសថៃតាមគម្រោង «Phuket Sandbox» ដែលបានអនុញ្ញាតក្នុងពេលបច្ចុប្បន្ននេះមានដូចជា៖ Albania, Andora ,Antigua and Barbuda, Australia, Austria, Azerbaijan, Bahrain, Barbados
Belgium, Bhutan,Brunei,Bulgaria, Cambodia, Canada, Chile, China, Croatia, Cyprus, Czech Republic Denmark, Dominica, Estonia,Finland,France,Germany,Greece,Hungary,Iceland, Ireland,Israel,Italy,Kuwait, Laos, Latvia ,Lithuania, Luxembourg, Malta, Mauritius, Mauritius ,Monaco, Morocco ,Myanmar ,The Netherlands ,New Zealand ,Norway ,Poland ,Portugal ,Qatar ,Romania ,Russia ,San Marino ,Serbia ,Singapore ,Slovakia ,Slovenia ,South Korea ,Spain ,Sweden ,Switzerland ,Turkey ,United Arab Emirates ,
United Kingdom ,United States ,Vietnam ,Hong Kong ,Macau ,Taiwan។

គួរបញ្ជាក់ផងដែរថា គម្រោង «Phuket sandbox » គឺជាគម្រោងដ៏សំខាន់មួយក្នុងការងើបឡើងវិញនៃវិស័យទេសចរថៃ ដោយភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំង Covid-19 ចំនួនពីរដូសរួច នឹងត្រូវបានអនុញ្ញាតឱ្យទៅម្សន្តនៅកោះនេះចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ នេះ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand