យើងទាំងអស់គ្នាប្រាកដជាបានស្គាល់ហើយនោះគឺលោកយាយ ហូ ខាំ មានព្រះជន្ម ១០១ឆ្នាំ ដែលកាលពីពេលថ្មីៗទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន នៅពេលអញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី០២ នាព្រឹកថ្ងៃទី០២ ខែកក្កដា។ ត្បិតតែមានអាយុ ១០០ ជាងពិតមែន តែលោកយាយ មើលទៅមានសុខភាពនៅល្អ សាច់ចាំ ហើយស្មារតីចងចាំនៅល្អរហូតសព្វថ្ងៃ ជាងមនុស្សជរាធម្មតា។
យ៉ាងណាមិញ យោងតាមកការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក និងសមាជិក សមាជិកានៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានបង្ហាញនូវអាថ៌កំបាំង ៣ យ៉ាងរបស់លោកយាយហូ ខាំ។
ឯកឧត្តមបានរៀបរាប់ដូច្នេះថា លោកយាយហូ ខាំ ព្រះជន្ម១០១ឆ្នាំ បានប្រាប់អាថ៌កំបាំងដែលធ្វើឲ្យលោកយាយមានព្រះជន្មវែង សុខភាពនៅល្អ សាច់ចាំ ហើយស្មារតីចងចាំនៅល្អរហូតសព្វថ្ងៃ ដូចខាងក្រោម:
1-បរិស្ថានរស់នៅ និងរបបគេងទៀងទាត់៖ ជារៀងរាល់ថ្ងៃលោកយាយសម្រាន្តនៅម៉ោង9:30យប់ និងភ្ញាក់នៅម៉ោង5ព្រឹក ហើយលោកយាយសម្រាកថ្ងៃត្រង់1 ម៉ោងជារៀងរាល់ថ្ងៃ
2-របបហាត់ប្រាណ៖ លោកយាយហាត់ប្រាណទៀងទាត់ ទោះបីចាស់ក៏ដោយ ការលើកដៃ ជើង និងតោងដើរចុះឡើងៗ
3-របបទទួលទាន៖ លោកយាយទទួលទានបាយតិចបំផុត តែលោកយាយទទួលទានបន្លែ និងត្រីច្រើន ជាពិសេសលោកយាយចូលចិត្តពិសាត្រីសាលម៉ុន ហើយលោកយាយទទួលទានផ្លែឈើច្រើន (២គីឡូក្នុងមួយថ្ងៃ គ្រប់ប្រភេទផ្លែឈើ តាមរដូវកាល) ក្រៅពីនេះលោកយាយទទួលទានទឹកច្រើន និងទៀងទាត់៕




អត្ថបទ៖ លីនី


